ក្រសួងមហាផ្ទៃប្រកាសថា គ្រោះអគ្គិភ័យកើតច្រើន នៅខែកុម្ភៈនេះ
ក្រសួងមហាផ្ទៃ អះអាងកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ២២ថ្ងៃនៃខែកុម្ភៈ ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យដ៏ច្រើន ពោល គឺរហូតដល់ទៅ៨៦ករណី នៅក្នុង២០ខេត្តរាជធានី…
ក្រសួងមហាផ្ទៃ អះអាងកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ២២ថ្ងៃនៃខែកុម្ភៈ ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យដ៏ច្រើន ពោល គឺរហូតដល់ទៅ៨៦ករណី នៅក្នុង២០ខេត្តរាជធានី…
ក្រសួងមហាផ្ទៃ អះអាងកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ២២ថ្ងៃនៃខែកុម្ភៈ ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យដ៏ច្រើន ពោល គឺរហូតដល់ទៅ៨៦ករណី នៅក្នុង២០ខេត្តរាជធានី ។

ប្រភពដដែល បានអះអាងថា គ្រោះអគ្គិភ័យទាំងនោះបានបណ្ដាលឱ្យឆេះផ្ទះសំម្បែងប្រជាពលរដ្ឋ ៧២ខ្នង តូប១ខ្នង ឃ្លាំង១០ កុដិ ៨ខ្នង បន្ទប់១ខ្នង និងអគារស្នាក់នៅ១ខ្នង ។

ជាមួយគ្នានេះ គ្រោះដ៏កំណាចនេះ ក៏បណ្ដាលឆេះបំផ្លាញអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង រោង១ខ្នង រោងចិញ្ចឹមសត្វ១កន្លែង រោងចម្ការ១កន្លែង ប្រអប់ភ្លើង១កន្លែង ដេប៉ូលក់ឈើ១កន្លែង គំនរកង់ឡាន១កន្លែង គំនរអេតចាយ១កន្លែង គំនរទុយោទឹក១កន្លែង ឡសម្ងួតធ្យូង១កន្លែង រថយន្ត១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត ។

គ្រោះមហន្តរាយទាំងនោះកើតឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ស្វាយរៀង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ ព្រះសីហនុ កោះកុង សៀមរាប និងខេត្តបន្ទាយមានជ័យ៕







ចែករំលែកព័តមាននេះ