ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបន្តបោសសម្អាតបទល្មើសបច្ចេកវិទ្យា ៖ ជនបរទេស៨១៦នាក់ត្រូវបណ្តេញចេញតាមអាកាសយានដ្ឋានអន្តរជាតិតេជោ

56 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​បរទេស​ចំនួន​៨១៦ នាក់​មាន​១៤​សញ្ជាតិ ត្រូវ​បាន​កម្លាំង​នគរបាល​អគ្គ នាយកដ្ឋាន​អន្តោប្រវេសន៍​បន្ត បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជើងហោះហើរ​ពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​អន្តរជាតិ​តេ​ជោ ។…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​បរទេស​ចំនួន​៨១៦ នាក់​មាន​១៤​សញ្ជាតិ ត្រូវ​បាន​កម្លាំង​នគរបាល​អគ្គ នាយកដ្ឋាន​អន្តោប្រវេសន៍​បន្ត បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជើងហោះហើរ​ពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​អន្តរជាតិ​តេ​ជោ ។

តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្ត​ធ្វើការ​បណ្តេញ​ជនបរទេស​សរុប​ចំនួន​៨១៦​នាក់ (​ស្រី​៦៣​នាក់​) មាន​១៤​សញ្ជាតិ រួម​មាន ចិន ហ្គា​ណា កា​មេ​រូ​ន នី​ហ្សេ​រី​យ៉ា កូរ៉េ បង់​ក្លា​ដេ​ស ប៉ា​គី​ស្ថាន យ៉ូ​ហ្គ​ង់​ដា ឥណ្ឌូ​នេ​ស៊ី មី​យ៉ា​ន់​ម៉ា ឥណ្ឌា ហ្ស៊ី​ម​ប៉ា​វេ កេ​ន​យ៉ា ម៉ា​ឡេ​ស៊ី និង​នេ​ប៉ា​ល់ ត្រូវ​បាន​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​ដែល​មាន​ជនជាតិ​ចិន​ចំនួន​៤៩៤​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) តាម​រយៈ​យន្តហោះ​ពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាស​អន្តរជាតិ​តេ​ជោ និង​ជនបរទេស​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន និង​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បណ្ដេញចេញ​ជនជាតិ​បរទេស​ខាងលើ​នេះ គឺជា​ការ​អនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​បោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកលលោក ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ ចំពោះ​មេខ្លោង​ដែល​នៅ​ពីក្រោយ ក៏​ដូច​ជា ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យមក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មាន​សេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ