ប្រទេសប៉េរូ ៖ កងទ័ពអាកាសប៉េរូគូសបញ្ជាក់ កាលពីថ្ងៃទី២៤ កុម្ភៈ ថា មានតែកូនឆ្កែមួយគត់ដែលនៅរស់រានមានជីវិត ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង កាលពីថ្ងៃទី២២ កុម្ភៈ កន្លងមកនេះ នៅភាគខាងត្បូងប៉េរូ ដែលបណ្ដាលឲ្យមនុស្សស្លាប់១៥នាក់ក្នុងនោះ មានអនីតិជន៧
នាក់ ។

ក្នុងប្រតិបត្តិការជួយសង្គ្រោះ គេបានរកឃើញកូនឆ្កែមួយក្បាលនៅរស់ក្បែរសាកសពម្ចាស់វា វរសេនីយឯកហ្សាវីយេណូល អាយុ៥០ឆ្នាំ ដែលជិះក្នុងឧទ្ធម្ភាគចក្រនោះ រួមជាមួយភរិយានិងកូនស្រី២នាក់ ។ ប្រភពព័ត៌មានមួយអះអាងប្រាប់សារព័ត៌មានថា មានតែកូនឆ្កែរបស់វរសេនីយ៍ឯក ហ្សាវីយេណូល មួយគត់ ដែលនៅរស់រានមានជីវិត ។
មនុស្សទាំងអស់ ជិះក្នុងនោះត្រូវស្លាប់ទាំងអស់ ។ ក្នុងចំណោមអ្នកស្លាប់ទាំងនេះ មានទាហាន៤នាក់ និងជនស៊ីវិល១១នាក់ ក្នុងនោះ មានបណ្ដាភរិយាយោធា និងអនីតិជន៧នាក់ មានអាយុពី៣ទៅ១៧ឆ្នាំ ។ យោងតាមទូរទស្សន៍ LATINA TELEVISONថា កូនឆ្កែនោះដូចជាស្លូត ហើយត្រូវបានបញ្ជូនឲ្យក្រុមពេទ្យសត្វពិនិត្យ។
ឧទ្ធម្ភាគចក្រជួបគ្រោះថ្នាក់នោះធុនMI-17 ផលិតនៅរុស្ស៊ី ។ វាបានហោះចេញកាលពីថ្ងៃទី២២ កុម្ភៈ ពីទីក្រុងពីស្កូតំបន់អ៊ីកា ។ វាត្រូវបានរកឃើញនៅលើដី កាលពីថ្ងៃទី២៣កុម្ភៈ នៅជិតមូលដ្ឋានឆាឡា តំបន់អារេគីបនៅកន្លែងមួយចម្ងាយជាង៣០០គីឡូម៉ែត្រពីចំណុចចេញដំណើរ ។
ទ្ធម្ភាគចក្រដឹកជញ្ជូននោះ រយៈពេលប៉ុន្មានថ្ងៃចុងនេះ ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការជួយសង្គ្រោះ ទាក់ទិនទឹកជំនន់បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់អារេគីប៉ា ។ កងទ័ពអាកាសបានចេញបញ្ជាឲ្យមានការស៊ើបអង្កេតមួយកំណត់មូលហេតុនៃគ្រោះថ្នាក់នោះ ៕
ចែករំលែកព័តមាននេះ