ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃស្ត្រីកម្ពុជាលើឆាកអន្តរជាតិ ៖ ក្រុមការងារស្ត្រី CMAC ទៅបំពេញទស្សនកិច្ចសិក្សានៅជប៉ុន

17 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា បាន​ប្រកាស​ពី​ការ​បញ្ជូន​ក្រុមការងារ​ស្ត្រី​ចំនួន​១២​រូប ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន ក្រោម​គម្រោង «​ស្ត្រី សន្តិភាព…

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា បាន​ប្រកាស​ពី​ការ​បញ្ជូន​ក្រុមការងារ​ស្ត្រី​ចំនួន​១២​រូប ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន ក្រោម​គម្រោង «​ស្ត្រី សន្តិភាព និង​សន្តិសុខ​»​។

ជាក់ស្តែង​លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ ក្រុមការងារ​ស្ត្រី​អង្គភាព​CMAC​ចំនួន​១២​នាក់ បាន​ទៅ​បំពេញ​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន តាម​រយៈ​គម្រោង​កម្មវិធី​ស្ត្រី សន្តិភាព​និង​សនិ្ត​សុខ​។

លោក ហេង រតនា បាន​បញ្ជាក់​ថា សូម​អរគុណ​រដ្ឋាភិបាល​ជប៉ុន និង​JICA ដែល​បាន​ជួយ​ជំរុញ​កម្មវិធី​នេះ ព្រោះ​កម្មវិធី​នេះ ជា​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​មួយ​សម្រាប់​លើកកម្ពស់​តម្លៃ​ស្ត្រី និង​ជា​គោលនយោបាយ​របស់​អង្គការសហប្រជាជាតិ តាម​រយៈ​សេចក្តី​លេខ​១៣២៥ តាំងពី​ឆ្នាំ​២០០០ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ស្ត្រី សន្តិភាព និង​សន្តិសុខ​នេះ ។

បច្ចុប្បន្ន​នេះ មាន​ប្រទេស​ចំនួន​១១៥ បាន​បញ្ចូល​ក្នុង​កម្មវិធី​ជាតិ​របស់​ខ្លួន ដែល​ក្នុង​នោះ​រួម​ទាំង​ប្រទេស​កម្ពុជា និង​ជប៉ុន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ