ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល៣សប្តាហ៍ សមត្ថកិច្ចបង្ក្រាបក្មេង ទំនើ.ងជាង៣០០នាក់បញ្ជូនទៅតុលាការ និងពន្ធនាគារ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍ នៃ​ខែកុម្ភៈ ពោល​គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ កម្លាំង​សមត្ថកិច្ច​នគរបាល​ជាតិ​គ្រប់​មូលដ្ឋាន បាន​បង្ក្រាប​ក្មេង​ទំនើ​.​ង​ចំនួន​៨២​ករណី…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍ នៃ​ខែកុម្ភៈ ពោល​គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ កម្លាំង​សមត្ថកិច្ច​នគរបាល​ជាតិ​គ្រប់​មូលដ្ឋាន បាន​បង្ក្រាប​ក្មេង​ទំនើ​.​ង​ចំនួន​៨២​ករណី និង​ឃាត់ខ្លួន​ជន​បង្ក ៣០២​នាក់ និង​បា​នប​ញ្ចូ​ន​ទៅ​តុលាការ និង​ពន្ធនាគារ ។ នេះ​បើ​យោង​តាម​ការ​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​។

បើ​តាម​របាយការណ៍​ក្រុម​ក្មេង​ទំនើ​.​ង​ដែល​បង្ក្រាប​បាន​ភាគច្រើន​បំផុត​ត្រូវ​បាន​សមត្ថកិច្ច​អនុវត្ត​តាម​វិធានការ​ច្បាប់ ដោយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​តាម​ការ​បង្គាប់​របស់​តុលាការ សមត្ថកិច្ច​នគរបាល ក៏​បាន​បញ្ជូន​ពួក​គេ​ជា​បន្តបន្ទាប់​ពី​តុលាការ​ទៅ​កាន់​ពន្ធនាគារ ។

ដោយឡែក សម្រាប់​ក្រុម​ក្មេង​ទំនើ​.​ង​មួយ​ចំនួន​តូច​ដែល​ចូលរួម ឬ​ពាក់ព័ន្ធ​ក្នុង​កម្រិត​ស្រាល និង​មិន​ទាន់​ឈាន​ដល់​កម្រិត​បទល្មើស​ព្រហ្មទណ្ឌ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព និង​តម្រូវ​ឱ្យ​មានការ​ធានា​អះអាង​ច្បាស់លាស់​ពី​អាណាព្យាបាល​មុន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

បើ​តាម​របាយការណ៍​ដដែល សកម្មភាព​បង្ក្រាប​ក្នុង​រយៈពេល ៣​ស​ប្តា​ហ៍​កន្លង​មកនេះ ភាគច្រើន​កើត​មាននៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះ​សីហ​នុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយ​រៀង និង​ខេត្តតាកែវ​។

គួរ​កត់​សម្គាល់ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​បញ្ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ចុះ​ប្រតិបត្តិការ​ឱ្យ​បាន​លឿន និង​ត្រូវ​ស្រាវជ្រាវ​ចាប់ខ្លួន​ឱ្យ​បាន មិន​លើស​ពី​៤៨​ម៉ោង រាល់​ក្រុម​ក្មេង​ទំនើ​.​ង ដែល​បង្កហេតុ ឬ​រត់គេច​ខ្លួន ។

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ក្នុង​ន័យ​ប្រដូច​ថា សូ​ម្បី​ក្រុម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​តែ​សមត្ថកិច្ច​យើង​អាច​បោសសម្អាត​បានជា​បន្តបន្ទាប់ ដូច្នេះ ត្រឹម​ក្មេង​ទំនើ​.​ង ឱ្យ​តែ​យើង​មាន​ឆន្ទៈ​មុតមាំ រឿង​អ្វី​យើង​មិន​អាច​ក្របួច​ចាប់​ពួក​គេ​យក​ទៅ​ផ្ដន្ទាទោស​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ