ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាមួយ​វិធានការ​សន្តិសុខ​ព្រំដែន ភ្ញៀវ​បរទេស​ជាង​៤​ម៉ឺន​នាក់ ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​សិង្ហ​បុរី កាលពី​ឆ្នាំ​មុន

58 វិនាទី មុន

ប្រទេស​សិង្ហ​បុរី ៖ អាជ្ញាធរ​អន្តោប្រវេសន៍ និង​ច្រក​ត្រួតពិនិត្យ​ប្រទេស​សិង្ហ​បុរី (ICA) បាន​ថ្លែង កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ថា…

ប្រទេស​សិង្ហ​បុរី ៖ អាជ្ញាធរ​អន្តោប្រវេសន៍ និង​ច្រក​ត្រួតពិនិត្យ​ប្រទេស​សិង្ហ​បុរី (ICA) បាន​ថ្លែង កាលពី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ថា ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​៤៥ ៧០០​នាក់ ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​ទឹកដី​ប្រទេស​សិង្ហ​បុរី​ក្នុង​ឆ្នាំ ២០២៥ ដែល​ជា​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ៣៨,៣% ធៀប​នឹង​ឆ្នាំ ២០២៤ បន្ទាប់​ពី​វិធានការ​សន្តិសុខ​ព្រំដែន​ត្រូវ​បាន​រឹត​បន្តឹង​កាន់តែ​ខ្លាំង​ឡើង​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Channel News Asia (CNA) បាន​ចេញផ្សាយ​។

អាជ្ញាធរ​បាន​អះអាង​ថា បណ្តា​ភ្ញៀវ​បរទេស​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ចូល​ប្រទេស​សិង្ហ​បុរី ដោយសារ​តែ​បង្ក​ហានិភ័យ​អន្តោប្រវេសន៍ ដូច​ជា លទ្ធភាព​នៃ​ការ​ស្នាក់​នៅ​ហួស​កាលកំណត់ ឬ​ធ្វើការ​ខុសច្បាប់ និង​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ រួម​ទាំង​សកម្មភាព​ឧក្រិដ្ឋកម្ម​ដែល​អាច​កើត​មាន​ផង​ដែរ​។

នៅ​ឆ្នាំ ២០២៥ ICA បាន​ពង្រឹង​សន្តិសុខ​ព្រំដែន​តាម​រយៈ​ការ​បង្កើន​ការ​កំណត់​គោលដៅ​ដោយ​មជ្ឈមណ្ឌល​កំណត់​គោលដៅ​រួម​បញ្ចូល​គ្នា (ITC) របស់​ខ្លួន រួម​ទាំង​ការ​ប្រើប្រាស់​ព័ត៌មាន​ជា​មុន និង​ការ​វិភាគ​ទិន្នន័យ ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នកដំណើរ យានយន្ត និង​ទំនិញ​ដែល​មាន​ហានិភ័យ​ខ្ពស់ សម្រាប់​ការ​ត្រួតពិនិត្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ពេល​មក​ដល់​ច្រក​ត្រួតពិនិត្យ​។

ស្រប​ពេល​ការ​អនុញ្ញាត​ឱ្យ​ឆ្លងកាត់​ដោយ​មិនបាច់​មាន​លិខិតឆ្លងដែន (Passport-free clearance) នៅ​តាម​ចក្រ​ត្រួតពិនិត្យ​សំខាន់​ៗ ក៏​បាន​ធ្វើ​ឱ្យ​បណ្តា​មន្ត្រី​អន្តោប្រវេសន៍​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ដំណើរការ​រាប់​ដោយ​ដៃ​ផង​ដែរ ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​ផ្តោត​ទៅ​កាន់​ភារកិច្ច​ផ្សេង​ទៀត ដូច​ជា​ការ​ស្រង់​ទិន្នន័យ​អ្នក​ធ្វើ​ដំណើរ និង​បទ​សម្ភាសន៍​ស៊ើបអង្កេត​។

ជា​លទ្ធផល​នៃ​ការ​អនុវត្ត​នេះ ភ្ញៀវ​ទេសចរ​បរទេស​កាន់តែ​ច្រើន​ត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​បន្ថែម​នៅ​ឆ្នាំ ២០២៥​។

សូម​ជម្រាប​ថា ប្រទេស​សិង្ហ​បុរី ដែល​ត្រូវ​បាន​អន្តរជាតិ​ស្គាល់​យ៉ាង​ទូលំទូលាយ​សម្រាប់​កម្រិត​ឧក្រិដ្ឋកម្ម​ទាប និង​ស្តង់ដារ​សុវត្ថិភាព​សាធារណៈ​ដ៏​រឹង​មាំ ហើយ​នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម​សម្រាប់​អ្នក​ធ្វើ​ដំណើរ​អន្តរជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ