ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាលេចធ្លោលើឆាកអន្តរជាតិ ៖ ជាប់លេខ៧ ជាគោលដៅការងារសម្រាប់ជនបរទេស ឆ្នាំ២០២៦

14 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជាប់​លេខ​៧ ជា​ប្រទេស​ល្អ​បំផុត​ស​ម្តៅ​លើ​ឱកាស​ការងារ សម្រាប់​ជនបរទេស នៅ​ក្នុង​ឆ្នាំ​២០២៦​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងទេសចរណ៍ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជាប់​លេខ​៧ ជា​ប្រទេស​ល្អ​បំផុត​ស​ម្តៅ​លើ​ឱកាស​ការងារ សម្រាប់​ជនបរទេស នៅ​ក្នុង​ឆ្នាំ​២០២៦​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងទេសចរណ៍ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ ។

ចំណាត់ថ្នាក់​នេះ ត្រូវ​បាន​វាយតម្លៃ និង​ធ្វើ​ឡើង​ដោយ​ប្រភព​នៃ​ស្ថាប័ន GoAbroad ដែល​គោលដៅ​នៃ​ប្រទេស​ទាំងនេះ ត្រូវ​បាន​បង្ហាញ​ថា មាន​ភាព​លេចធ្លោ​សម្រាប់​ឱកាស​ការងារ តុល្យភាព​ការងារ​-​ជីវិត និង​គុណភាព​ជីវិត​នៅ​ឆ្នាំ ២០២៦ ។

រូបតំណាងដោយAI

សម្រាប់​ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​កូរ៉េ​ខាងត្បូង​, បារាំង (​ជាប់​លេខ​២) និង​ជប៉ុន (​ជាប់​លេខ​៣) ។

ដោយឡែក ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ឲ្យ​ជាប់​លេខ​៧ នៅ​ក្នុង​ចំណាត់ថ្នាក់​នេះ ដោយសារ​តម្រូវការ​ខ្ពស់​ចំពោះ​គ្រូបង្រៀន​ភាសា​អង់គ្លេស ដែល​អនុញ្ញាត​ឱ្យ​ជនបរទេស​អាច​រស់នៅ​បាន​យ៉ាង​សមរម្យ ដោយ​ផ្អែក​លើ​ប្រាក់ខែ​បង្រៀន ខណៈ​ពេល​ដែល​អាច​បង្កើត​ឥទ្ធិពល​វិជ្ជមាន​សម្រាប់​អ្នក​ទាំងនោះ រួម​ទាំង​មធ្យោបាយ​ក្នុង​ការ​ធ្វើ​ដំណើរ ប្រកបដោយ​ចីរភាព ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ