ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពតានតឹងនៅអ៊ីរ៉ង់៖ បាតុកម្មប្រឆាំងរដ្ឋាភិ​បាល​រីករាលដាលដល់សាកលវិទ្យាល័យចំនួន ១០​រយៈពេល៤ថ្ងៃជាប់គ្នា

50 វិនាទី មុន

អ៊ី​រ៉​ង់​-​អា​មេ​រិ​ក ៖ កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ជើង​ទឹក​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍​ដោយ​ផ្ដោត​លើ​តំបន់ឆ្នេរ​ភាគ​ខាងត្បូង​ប្រទេស ព្រមទាំង​បណ្ដា​កោះ​នៅ​តាម​តំបន់ឆ្នេរ​ទាំងនេះ ។ ច្បាស់​ណាស់ កងទ័ព​អ៊ី​រ៉​ង់​ផ្ដោត​ខ្លាំង​ជុំវិញ​ច្រក​សមុទ្រ​ORMUZ​ដែល​បណ្ដា​អ្នក​ទទួលខុសត្រូវ​នយោបាយ​របស់​ប្រទេស​នេះ គំរាម​បិទ​ខ្ត​ប់​ជា​ច្រើន​លើក ។ គឺ​តាម​ច្រកសមុទ្រ​នេះ​ដែល​មានការ​ដឹក​ប្រេង​ឆ្លងកាត់​ដល់​២០%​នៃ​ផលិតកម្ម​ប្រេង​ពិភពលោក…

អ៊ី​រ៉​ង់​-​អា​មេ​រិ​ក ៖ កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ជើង​ទឹក​នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍​ដោយ​ផ្ដោត​លើ​តំបន់ឆ្នេរ​ភាគ​ខាងត្បូង​ប្រទេស ព្រមទាំង​បណ្ដា​កោះ​នៅ​តាម​តំបន់ឆ្នេរ​ទាំងនេះ ។

ច្បាស់​ណាស់ កងទ័ព​អ៊ី​រ៉​ង់​ផ្ដោត​ខ្លាំង​ជុំវិញ​ច្រក​សមុទ្រ​ORMUZ​ដែល​បណ្ដា​អ្នក​ទទួលខុសត្រូវ​នយោបាយ​របស់​ប្រទេស​នេះ គំរាម​បិទ​ខ្ត​ប់​ជា​ច្រើន​លើក ។ គឺ​តាម​ច្រកសមុទ្រ​នេះ​ដែល​មានការ​ដឹក​ប្រេង​ឆ្លងកាត់​ដល់​២០%​នៃ​ផលិតកម្ម​ប្រេង​ពិភពលោក ។ ក្នុង​សមយុទ្ធ​នោះ មានការ​បាញ់​គ្រាប់​មី​ស៊ី​ល បាញ់កាំភ្លើង​ធំ និង​បង្ហោះ​ដ្រូ​ន​វាយប្រហារ​។ សមយុទ្ធ​ចូលរួម​ដោយ​កងកម្លាំង​ពិសេស និង​រថពាសដែក ។ សារព័ត៌មាន​អ៊ី​រ៉​ង់​មិន​បាន​បញ្ជាក់​ពី​រយៈពេល​នៃ​សមយុទ្ធ​នោះ​ឡើយ ។

មេបញ្ជាការ​កងទ័ពជើងគោក​របស់​កង​ឆ្មាំ​បដិវត្តន៍​ឧត្ដមសេនីយ ម៉ូ​ហា​ម៉ា​ដ​ការី​មី បញ្ជាក់​ថា សមយុទ្ធ​នោះ ធ្វើ​ឡើង​ដោយសារ​តែ​មានការ​គំរាមកំហែង​ជាប់​ជា​ប្រចាំ ។ ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ គំរាម​ប្រើ​កម្លាំងយោធា​ប្រឆាំង​អ៊ី​រ៉​ង់ បើ​មិន​សម្រេច​បាន​កិច្ច​ព្រម​ព្រឿ​ង​មួយ​ស្ដី​ពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ទេ​នោះ ។ អា​មេ​រិ​ក​ក៏​បាន​ដាក​ពង្រាយ​កងទ័ព​ដ៏​ច្រើន​ដែល​រួម​មាន​នាវា​ផ្ទុក​យន្តហោះ​ដល់​២​គ្រឿង​នៅ​ក្បែរ​អ៊ី​រ៉​ង់ ។

ការ​ចរចា​វគ្គ​ថ្មី​រវាង​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់ នឹង​ធ្វើ​នា​ថ្ងៃ​ទី​២៦ កុម្ភៈ នៅ​ក្រុង​ហ្ស៊ឺ​ណែវ ។ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់​លើក​ឡើង កាលពី​ថ្ងៃ​ទី​២២ កុម្ភៈ ថា លោក​មាន​បំណង​ជួប​ជាមួយ​បេសកជន​ពិសេស​អា​មេ​រិ​ក លោក​STEVE WITKOFF នា​ឱកាស​នោះ​។ ប្រមុខ​ការទូត​អ​រ៉​ង់​សម្ដែង​ក្ដី​សង្ឃឹមថា ការ​ចរចា​ថ្មី​នឹង​ឈាន​ទៅ​សម្រេច​បាន​ដំណោះស្រាយ​ការទូត​ឈ្នះ​-​ឈ្នះ​ៗ​មួយ ។ អ៊ី​រ៉​ង់​លើក​ឡើង​ពី​សិទ្ធិ​ការពារ​ខ្លួន​ក្នុង​ករណី​មានការ​វាយប្រហារ​របស់​អា​មេ​រិ​ក ។

នៅ​អ៊ី​រ៉​ង់​បាតុកម្ម​ថ្មី​ប្រឆាំង​រដ្ឋអំណាច​នៅ​ក្រុង​តេ​ហេ​រ៉​ង់ កើត​មាន​៤​ថ្ងៃ​ជាប់​គ្នា​មក​ហើយ​នៅ​តាម​សាកលវិទ្យាល័យ​ប្រមាណ​ជា​១០​។ ក្នុង​បាតុកម្ម​នោះ ពួក​និស្សិត​បាន​នាំ​គ្នា​ស្រែក​ពាក្យ​ទាំងឡាយ​ប្រឆាំង​រដ្ឋាភិបាល​។ បាតុកម្ម​ថ្មី​បណ្ដាល​ឲ្យ​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​រវាង​ពួក​អ្នកគាំទ្រ​រដ្ឋអំណាច​និង​ពួក​ប្រឆាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ