ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការសហប្រជាជាតិ​ខិតខំក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​, ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត និង​ការ​ជួញដូរ​មនុស្ស

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៦១ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ថា កម្ពុជាខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជា​ពិសេស ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៦១ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ថា កម្ពុជាខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជា​ពិសេស ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត និង​ការ​ជួញដូរ​មនុស្ស ។

ដកស្រង់​ចេញពី​បទ​អន្តរាគមន៍​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក្នុង​សម័យប្រជុំ​លើក​ទី​៦១​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​យ៉ាង​ដូច្នេះ​ថា «​យើង​កំពុង​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជា​ពិសេស ការ​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត និង​ការ​ជួញដូរ​មនុស្ស ។ ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​ជា​បញ្ហា​សកល​ដែល​បំផ្លាញ​សិទ្ធិ​មនុស្ស​ឆ្លង​ព្រំដែន​»​។

ឯកឧត្តម​ប្រមុខ​ការទូត​កម្ពុជា​បាន​លើក​ឡើង​ថា ចាប់តាំងពី​ការ​បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​របស់​យើង អាជ្ញាធរ​បាន​ពិនិត្យ និង​បំបែក​បណ្តាញ​ឧក្រិដ្ឋជន​ជា​ច្រើន ដោយ​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​រាប់​ពាន់​នាក់ និង​ចាប់ខ្លួន​ជនល្មើស​ជា​ច្រើន​នាក់ ។ នៅ​ចំពោះ​មុខ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​គូសបញ្ជាក់​ថា «​យើង​ក៏​កំពុង​បញ្ចប់​ច្បាប់​ពិសេស​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បោកប្រាស់​តាម​អ៊ី​ន​ធើ​រ​ណេ​ត ដែល​នេះ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​យើង​ក្នុង​ការ​លុប​បំបាត់​ឧក្រិដ្ឋកម្ម​នេះ​»​។

ឯកឧត្តម​បន្ថែម​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​នេះ កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​រួម​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​ថ្នាក់​ជាតិ ទ្វេភាគី និង​ពហុភាគី ដោយ​ការ​ប្រយុទ្ធ​ប្រឆាំង​នេះ​ទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ មិនមែន​សកម្មភាព​ប៉ូលិស​បរទេស​ជា​ឯកតោភាគី ឬ​សកម្មភាព​យោធា ដែល​បម្រើ​ឱ្យ​តែ​បិទ​បាំង​សកម្មភាព​ឈ្លានពាន និង​ការ​កាន់កាប់​ទឹកដី​ប៉ុណ្ណោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ