ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ព័ន្ធភាពរកាំរកូស៖ កូរ៉េខាងត្បូងតវ៉ាចំពោះអាមេរិក រឿងធ្វើសមយុទ្ធអាកាសក្បែរតំបន់ការពារចិន ដោយគ្មានការពិគ្រោះយោបល់

2 នាទី មុន

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ៖ ភាព​តានតឹង​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១៨ ​កុម្ភៈ ​មក ក្នុង​ពេល​មាន​សមយុទ្ធ​អាកាស​មួយ​របស់​កងទ័ពអាកាស​អា​មេ​រិ​ក​ ។ ក្នុង​សមយុទ្ធ​នោះ​ បណ្ដា​យន្តហោះ​ប្រយុទ្ធ​អា​មេ​រិ​កបាន​ហោះ​ចូល​ក្បែរ​តំបន់​ការពារ​អាកាស​របស់​ចិន​ពីលើ​សមុទ្រ​ចិន ​។…

កូរ៉េ​ខាងត្បូង​-​អា​មេ​រិ​ក ៖ ភាព​តានតឹង​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១៨ ​កុម្ភៈ ​មក ក្នុង​ពេល​មាន​សមយុទ្ធ​អាកាស​មួយ​របស់​កងទ័ពអាកាស​អា​មេ​រិ​ក​ ។ ក្នុង​សមយុទ្ធ​នោះ​ បណ្ដា​យន្តហោះ​ប្រយុទ្ធ​អា​មេ​រិ​កបាន​ហោះ​ចូល​ក្បែរ​តំបន់​ការពារ​អាកាស​របស់​ចិន​ពីលើ​សមុទ្រ​ចិន ​។

ជា​ការ​ឆ្លើយ​តប​វិញ កង​យន្តហោះ​ចម្បាំង​ចិន​ត្រូវ​បាន​បញ្ជូន​ទៅ ហើយ​សភាពការណ៍​ក្លាយទៅជា​តានតឹង​ព្រោះតែ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ។ នោះ​ជា​សមយុទ្ធ​មួយ​ដែល​ធ្វើ​ដោយ​គ្មាន​ការពិគ្រោះ​យោ​បល់​ជាមួយ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​ធ្វើការ​តវ៉ា​ជា​ផ្លូវការ​ចំពោះ​កងទ័ព​អា​មេ​
រិ​ក​។ ក្រុង​សេ​អ៊ូ​ល​មិន​សប្បាយចិត្ត​ឡើយ​ដែល​សម្ព័ន្ធមិត្ត ធ្វើ​បែប​នោះ​ចំពោះ​ចិន​ដែល​ខ្លួន​ចង់​រក្សា​ទំនាក់ទំនង​ល្អ​ ។

ប្រភព​តានតឹង​មួយទៀត​ គឺ​សមយុទ្ធ​យោធា​រួម​មានឈ្មោះ​ថា​ FREEDOM SHIELD គ្រោង​ធ្វើ​នា​ខែ​ខាង​មុខ​នេះ​ ។ កូរ៉េ​ខាងត្បូង​ស្នើ​កាត់​បន្ថយ​ទំហំ​នៃ​សមយុទ្ធ ព្រោះតែ​ចង់​កាត់​បន្ថយ​ភាព​តានតឹង​ជាមួយ​កូរ៉េ​ខាងជើង តែ​សំណើ​នោះ​ត្រូវ​បាន​អា​មេ​រិ​ក​បដិសេធ​ព្រោះ​មិន​ចង់​ឃើញ​បណ្ដា​ផែនការ​សមយុទ្ធ​ត្រូវ​កាត់​បន្ថយ​។

ទោះបី​ប្រទេស​ទាំង​២​អះអាង​ថា ស​ម្ព័ន្ធ​ភាព​របស់​ពួក​គេ​នៅ​តែ​រឹង​មាំ​ក្ដី តែ​ពេល​នេះ​ការ​លំបាក​នានា​បាន​លេច​ជា​រូបរាង ដោយសារ​កូរ៉េ​ខាងត្បូង​ចង់បាន​ស្វ័យភាព​ក្នុង​កិច្ច​ការពារ​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ