ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បន្លែស្រស់ VS បន្លែកក៖ តើមួយណាផ្ដល់វីតាមីនខ្លាំងជាង?

1 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សភាគច្រើនតែងយល់ថាបន្លែស្រស់ល្អជាងបន្លែកក ប៉ុន្តែការពិតបន្លែទាំងពីរប្រភេទនេះផ្ដល់តម្លៃអាហារូបត្ថម្ភប្រហាក់ប្រហែលគ្នា ហើយក្នុងករណីខ្លះ បន្លែកកថែមទាំងមានវីតាមីនខ្ពស់ជាងបន្លែស្រស់ដែលទុកចោលច្រើនថ្ងៃទៀតផង។ បន្លែស្រស់ផ្ដល់នូវភាពស្រួយ និងរសជាតិធម្មជាតិយ៉ាងឈ្ងុយឆ្ងាញ់ ប៉ុន្តែចាប់ពីពេលប្រមូលផលរហូតដល់ការដឹកជញ្ជូនដែលចំណាយពេលយូរ តម្លៃអាហារូបត្ថម្ភអាចនឹងថយចុះបន្តិចម្ដងៗតាមរយៈកម្ដៅ…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សភាគច្រើនតែងយល់ថាបន្លែស្រស់ល្អជាងបន្លែកក ប៉ុន្តែការពិតបន្លែទាំងពីរប្រភេទនេះផ្ដល់តម្លៃអាហារូបត្ថម្ភប្រហាក់ប្រហែលគ្នា ហើយក្នុងករណីខ្លះ បន្លែកកថែមទាំងមានវីតាមីនខ្ពស់ជាងបន្លែស្រស់ដែលទុកចោលច្រើនថ្ងៃទៀតផង។

បន្លែស្រស់ផ្ដល់នូវភាពស្រួយ និងរសជាតិធម្មជាតិយ៉ាងឈ្ងុយឆ្ងាញ់ ប៉ុន្តែចាប់ពីពេលប្រមូលផលរហូតដល់ការដឹកជញ្ជូនដែលចំណាយពេលយូរ តម្លៃអាហារូបត្ថម្ភអាចនឹងថយចុះបន្តិចម្ដងៗតាមរយៈកម្ដៅ និងខ្យល់។

ផ្ទុយទៅវិញ បន្លែកកត្រូវបានគេយកទៅសម្អាត និងបង្កកភ្លាមៗបន្ទាប់ពីប្រមូលផល ដែលដំណើរការនេះជួយ «បិទខ្ជាប់» សារធាតុចិញ្ចឹម និងវីតាមីនឱ្យនៅដដែលបានយូរអង្វែង។ ទោះបីជាវាយនភាពរបស់វាមិនសូវស្រួយដូចបន្លែស្រស់មែន ប៉ុន្តែវាជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលចង់រក្សាសារធាតុចិញ្ចឹមឱ្យនៅថេរ និងសន្សំសំចៃពេលវេលាក្នុងការរៀបចំអាហារ។

ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត អ្នកគួរជ្រើសរើសបន្លែស្រស់ដែលគ្មានស្នាមជាំ និងលាងសម្អាតឱ្យបានហ្មត់ចត់ដើម្បីជម្រះជាតិគីមី។ ចំពោះបន្លែកកវិញ គួរជ្រើសរើសប្រភេទដែលគ្មានបន្ថែមអំបិល ឬស្ករ និងជៀសវាងការចម្អិនក្នុងកម្ដៅខ្លាំងយូរពេកដែលនាំឱ្យបាត់បង់វីតាមីន។

សរុបមក ទាំងបន្លែស្រស់ និងបន្លែកកសុទ្ធតែជាប្រភពសារធាតុចិញ្ចឹមដ៏ល្អ អ្វីដែលសំខាន់បំផុតគឺការញ៉ាំបន្លែឱ្យបានច្រើនប្រភេទជារៀងរាល់ថ្ងៃដើម្បីទ្រទ្រង់សុខភាពរាងកាយឱ្យរឹងមាំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ