ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​វិល​ទៅ​គេហ​ដ្ឋាន​វិញ​បន្ទា​ប់​ពី​ជម្លៀស​ខ្លួន​ព្រោះ​បារម្ភ​​ថា​មាន​គ្រា.ប់​បែ.ក

58 វិនាទី មុន

ទី​ក្រុង​ស៊ីដនី៖ នៅ​ទី​បញ្ចប់​ នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក​អាល់​បានីស បាន​វិល​ត្រឡប់​ទៅ​និវាសន​ដ្ឋាន​របស់​លោក​នៃទី​ក្រុង​កង់​ប៊ែរ៉ា​វិញ​ហើយ​បន្ទាប់​ពី​លោក​ជម្លៀស​ខ្លួន​អស់​មួយ​រយៈ​ពេល​ដោយ​សារ​បារម្ភ​អំពី​បញ្ហា​សន្តិ​សុខ​ និង​សុវត្ថិ​ភាព​។ កាល​ពី​មុន​នោះ​ មាន​ការ​គំរាម​កំហែង​ផ្នែក​សន្តិ​សុខ​ ហើយ​ត្រូវ​កម្លាំង​នគរ​បាល​ចាត់​វិធាន​ការ​ឆ្លើយ​តប​ទាន់​ពេល​វេលា​។ ប៉ុន្តែ​ពួក​គេ​មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​ការ​គំរាម​កំហែង​នោះ​មាន​អ្វី​ខ្លះ​ទេ​។…

ទី​ក្រុង​ស៊ីដនី៖ នៅ​ទី​បញ្ចប់​ នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី លោក​អាល់​បានីស បាន​វិល​ត្រឡប់​ទៅ​និវាសន​ដ្ឋាន​របស់​លោក​នៃទី​ក្រុង​កង់​ប៊ែរ៉ា​វិញ​ហើយ​បន្ទាប់​ពី​លោក​ជម្លៀស​ខ្លួន​អស់​មួយ​រយៈ​ពេល​ដោយ​សារ​បារម្ភ​អំពី​បញ្ហា​សន្តិ​សុខ​ និង​សុវត្ថិ​ភាព​។ កាល​ពី​មុន​នោះ​ មាន​ការ​គំរាម​កំហែង​ផ្នែក​សន្តិ​សុខ​ ហើយ​ត្រូវ​កម្លាំង​នគរ​បាល​ចាត់​វិធាន​ការ​ឆ្លើយ​តប​ទាន់​ពេល​វេលា​។ ប៉ុន្តែ​ពួក​គេ​មិន​បាន​បញ្ជាក់​លម្អិត​ថា​តើ​ការ​គំរាម​កំហែង​នោះ​មាន​អ្វី​ខ្លះ​ទេ​។

សមត្ថ​កិច្ច​បាន​ចុះ​ឆែក​ឆេរ​លំនៅ​ដ្ឋាន​របស់​លោក​អាល់​បានីស​គ្រប់​ទី​កន្លែង​ដោយ​ភាព​ហ្មត់​ចត់​ ប៉ុន្តែ​​ពួក​គេ​មិន​បាន​រក​ឃើញ​មាន​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​នោះទេ​។ អ្នក​នាំ​ពាក្យ​នគរ​បាល​សហ​ព័ន្ធ​ថ្លែង​ថា​សម្រាប់​ពេល​នេះ​អស់​អ្វី​ជា​ក្ដី​បារម្ភ​ត​ទៅ​ទៀត​ហើយ​ព្រោះ​គេ​មិន​បាន​រក​ឃើញ​អ្វី​ដែល​ជា​ការ​គំរាម​កំហែង​សម្រាប់អ្នក​​​រស់​នៅ​​ក្នុង​សហ​គមន៍ និង​សា​ធារណៈ​នោះ​ឡើយ​។

សូម​រំលឹក​ថា​នៅ​ក្នុង​ស្ថាន​ភាព​ដែល​មាន​ការ​សង្ស័យ​ថា​មាន​ការ​គំរាម​កំហែង​នោះ​ អូស្ត្រាលី​បាន​បញ្ជូន​កម្លាំង​នគរ​បាល​ដើម្បី​ចុះ​ទៅ​ឆែក​ឆេរ​គេហដ្ឋាន​របស់​លោក​អាល់​បានីស​។ ពួកគេ​បាន​ជម្លៀស​លោក​ចេញ​ពី​ផ្ទះ​ទៅ​កាន់​ទី​កន្លែង​មួយ​ទៀត​សម្រាប់​ស្នាក់​នៅ​ជា​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ដើម្បី​ទុក​ពេល​ឱ្យ​សមត្ថ​កិច្ច​ដើរ​ត្រួត​ពិនិត្យ​នៅ​ក្នុង​ផ្ទះ​។

សារ​ព័ត៌​មាន​ក្នុ​ងស្រុក​ផ្សាយ​ថា​ការ​ប្រកាស​អាសន្ន​អំពី​បញ្ហា​សន្តិ​សុខ​នោះ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​គំរាម​ដាក់​គ្រាប់​បែក​។ ប៉ុន្តែ​នៅ​ទី​បញ្ចប់​ គេ​មិន​បាន​រក​ឃើញ​អ្វី​ដែល​គួរ​ឱ្យ​សង្ស័យ​ទេ​។​ ខុទ្ទ​កាល័យ​នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​បាន​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​អេប៊ី​ស៊ី​របស់​អូស្ត្រាលី​ថា​ពួក​គេ​ជឿ​ទុក​ចិត្ត​ទៅ​លើ​ការ​និយាយ​របស់​នគរ​បាល​ ហើយ​ពួកគេ​សូម​អរគុណ​ចំពោះ​ការ​បំពេញ​ការ​ងារ​របស់​​នគរ​បាល​៕ ប្រភព៖ ឆេន​ណល​ ញូស៍ អេស៊ា និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ