ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ»៖ យុវជន៤នាក់ដែលបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យនៅស្រុកជុំគិរី ត្រូវដើរសម្អាតសំរាម​ក្នុងក្រុងកំពត

15 វិនាទី មុន
  • កំពត

ខេត្តកំពត ៖ ​នៅ​​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ​បាន​នាំ​ក្រុម​ក្មេង​ទំនើង​ដើរ​សម្អាត​អនាម័យ​នៅ​តាមទី​សាធារណៈ​ ស្ថិត​ក្នុង​ក្រុង​កំពត ​ដោយ​តម្រូវ​ឲ្យ​ពួក​គេ​ស្រែក​ពាក្យ​ថា «ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ទៀត​ហើយ»…

ខេត្តកំពត ៖ ​នៅ​​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ​បាន​នាំ​ក្រុម​ក្មេង​ទំនើង​ដើរ​សម្អាត​អនាម័យ​នៅ​តាមទី​សាធារណៈ​ ស្ថិត​ក្នុង​ក្រុង​កំពត ​ដោយ​តម្រូវ​ឲ្យ​ពួក​គេ​ស្រែក​ពាក្យ​ថា «ខ្ញុំ​ឈប់​បង្ហោះ​ម៉ូតូ​ទៀត​ហើយ» ​។

សូមរំលឹកថា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ កន្លងមក ​នគរបាល​នៃ​អធិការ​ដ្ឋា​ស្រុក​ជុំ​គិរី ​បាន​ឃាត់ខ្លួន​យុវជន​១​ក្រុម​ ព្រោះតែ​ពួក​គេ​ជិះ​ម៉ូតូ​បង្ហោះ​យ៉ាង​អនាធិបតេយ្យ​ស្ថិត​នៅ​ភូមិ​ព្រៃវែង ឃុំ​ស្រែ​ក្នុង ស្រុក​ជុំ​គិរី ​។

សមត្ថកិច្ច​បាន​បញ្ជាក់​​ថា កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ អធិការដ្ឋាន​នគរ​បាល​ស្រុក​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នូវ​ការ​ប្រទះ​ឃើញ​ក្រុម​យុវជន​ជិះ​ម៉ូតូ​បង្ហោះ​ឆ្វេ​ច​ឆ្វាច​ត្រង់​ចំណុច​តំបន់​ដី​ឡូ​ត៍​ទុក​នៅ​ទំនេរ​ ស្ថិត​ក្នុងភូមិ​ព្រៃវែង ឃុំ​ស្រែ​ក្នុង​។

ភ្លាម​ៗ កម្លាំង​អធិការដ្ឋាន​សហការ​ជាមួយ​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន​ចុះ​ដល់​គោល​ដៅ រួច​ឃាត់​ក្រុម​ក្មេង​ទាំងនោះ​បាន​៤​នាក់ រួម​ជាមួយ​ម៉ូតូ​បម្រើ​សកម្មភាព​ចំនួន​២​គ្រឿង​ ។

ក្រុម​យុវជន​ទាំងនោះ រួម​មាន ១-ឈ្មោះ ផ​ន ស៊ូ​ឈាន អាយុ១៦​ឆ្នាំ​ ។ ២-ឈ្មោះ រិ​ន សិលា អាយុ១៧​ឆ្នាំ​ ។ ៣-ឈ្មោះ ណា​វ លី​ហួរ អាយុ១៥​ឆ្នាំ​ ។ ទាំង​៣​នាក់ ​រស់នៅ​ភូមិ​ព្រៃ​ខ្ជាយ ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គិរី ខេត្តកំពត​ ។ ៤-ឈ្មោះ វី ណា​ន់ អាយុ១៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​ស្នាយ​អ​ញ្ជិ​ត ស្រុក​ជុំ​គិរី ខេត្តកំពត ​។

ក្រោយ​ពី​សាកសួរ និង​ធ្វើ​កំណត់ហេតុ​រួចរាល់ អធិការដ្ឋាន​នគរបាល​ស្រុក​ជុំ​គិរី ​ក៏​បញ្ជូន​យុវ​ជន​ទាំង​៤​នាក់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ​ដើម្បី​មាន​វិធានការ​បន្ត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ