តាកែវ ៖ ក្នុងស្មារតីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងធានាឱ្យបាននូវតម្លាភាពនៃយុត្តិធម៌ក្នុងមណ្ឌលឃុំឃាំង និងពង្រឹងសន្តិសុខផ្ទៃក្នុង ប្រធានពន្ធនាគារខេត្តតាកែវ បញ្ជាឱ្យកម្លាំងជំនាញចុះឆែកឆេរទ្រង់ទ្រាយធំ ដើម្បីស្វែងរកវត្ថុហាមឃាត់ ។
ស្តែងបើតាម អគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាលនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ បានដាក់ផែនការ និងបញ្ជាកម្លាំងចំណុះការិយាល័យទាំង៥ ចុះឆែកឆេរស្វែងរកវត្ថុហាមឃាត់ក្នុងពន្ធនាគារ ។
ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម អគ្គនាយ នៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយនិងការយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់ និងដើម្បីជួយដោះស្រាយភាពចង្អៀតណែន លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់ អោយចុះត្រួតពិនិត្យ និងឆែកឆេរស្វែងរកវត្ថុហាមឃាត់នានា ធានាយ៉ាងណា មិនអោយមានវត្ថុហាមឃាត់ ក្នុងពន្ធនាគារខេត្តតាកែវឡើយ ។
ចែករំលែកព័តមាននេះ