ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ឃាត់ខ្លួន​​ជនម្នាក់ បែកធ្លាយស្ត្រីវ័យជាង​៦០ឆ្នាំម្នាក់ទៀត ជាអ្នកជួញដូរគ្រឿងញៀ.ន

45 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​វ័យ​៦២​ឆ្នាំ​និង​យុវជន​ម្នាក់​ទៀត​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​ឃាត់ខ្លួន​បាន​បន្តបន្ទាប់ ខណៈ​ដែល​កម្លាំង​នគរបាល​ល្បាត​តាម​មូលដ្ឋាន​ប្រទះ​ឃើញ​ឃាត់​សួរនាំ​ឆែកឆេរ​រក​ឃើញ​សារធាតុ​ញៀន​ខុសច្បាប់​។ ការ​ឃាត់ខ្លួន​មុខសញ្ញា​រក្សា​ទុក​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​បាន​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុងភូមិ​ជំនាប់ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។…

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​វ័យ​៦២​ឆ្នាំ​និង​យុវជន​ម្នាក់​ទៀត​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ធ្វើការ​ឃាត់ខ្លួន​បាន​បន្តបន្ទាប់ ខណៈ​ដែល​កម្លាំង​នគរបាល​ល្បាត​តាម​មូលដ្ឋាន​ប្រទះ​ឃើញ​ឃាត់​សួរនាំ​ឆែកឆេរ​រក​ឃើញ​សារធាតុ​ញៀន​ខុសច្បាប់​។

ការ​ឃាត់ខ្លួន​មុខសញ្ញា​រក្សា​ទុក​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​បាន​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុងភូមិ​ជំនាប់ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ខាងលើ គឺ​កម្លាំង​នគរបាល​ជំនាញ​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សង្កែ​សាទ​ប​បាន​ធ្វើការ​ល្បាត និង​បង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ម្នាក់​មានឈ្មោះ ប៊​យ សិទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជំនាប់ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ

ក្រោយ​ឃាត់ខ្លួន​ដកហូត​វត្ថុ​តាង​រួម​មាន​ដូច​ខាងក្រោម​៖
ទី​១-​ទូរស័ព្ទ​ចំនួន​០១​គ្រឿង
ទី​២-​ម្សៅ​ក្រាម​ព៌​ណ​ស​ថ្លា​សង្ស័យ​ថា​ជា​គ្រឿងញៀន​ចំនួន​០២​កញ្ចប់​មធ្យម
ទី​៣-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ​   គ្មាន​ផ្លា​ក​លេខ ចំនួន​០១​គ្រឿង​។

នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​បន្ត​ថា​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សួរនាំ យុវជន​ជា ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា​គ្រឿងញៀន​ចំនួន​០២​កញ្ចប់​មធ្យម​នេះ រូប​ខ្លួន​ទិញ​ពី​ឈ្មោះ​កែម អឹ​ម ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជំនាប់ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ទិញ​ក្នុង​តម្លៃ​៥០​ម៉ឺន​រៀល​(​ហាសិប​ម៉ឺន​រៀល​)​ទិញ​នៅ​ចំណុច​ភូមិ​ជំនាប់ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦​កន្លង​ទៅ​។

បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​របស់​ជនសង្ស័យ​រួច​មក កម្លាំង​នគរបាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ក៏​បន្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​ឃុំ​សង្កែ​សាទ​ប​ចុះ​ទៅ​ដល់ទី​តាំង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ជំនាប់ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​០១​នាក់​ឈ្មោះ​កែម អឹ​ម ភេទ​ស្រី អាយុ​៦២​ឆ្នាំ​ ​នៅ​វេលា​ម៉ោង ១៤​និង​៣០​នាទី​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦ រស់នៅ​ភូមិ​ជំនាប់ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​និង​ដកហូត​វត្ថុ​តាង​ទូរ​សព្ទ័​ដៃ​ចំនួន​០១​គ្រឿង​។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ត្រូវ​បាន​ឃាត់ខ្លួន​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ