ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមគ្រឿងញៀននៅម៉ិកស៊ិក៖ ឆ្មាំជាតិ២៥ នាក់ស្លា.ប់ក្នុងការផ្ទុះ​វាយប្រហារសងសឹក ក្រោយ​​មេខ្លោង «El Mencho» ត្រូវកងទ័ពកម្ចាត់ចោល

42 វិនាទី មុន

​ប្រទេស​ម៉ិច​ស៊ិក ៖ រដ្ឋមន្ត្រី​សន្តិសុខ​​ម៉ិច​ស៊ិក ​ប្រកាស​នា​ថ្ងៃ​ទី​២៣ ​កុម្ភៈ​ ថា សមាជិក​កង​ឆ្មាំ​ជាតិ​​ម៉ិច​ស៊ិក​២៥​នាក់​​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​៦​លើក​ដាច់​ដោយឡែក​ពី​គ្នា ក្រោយ​កងកម្លាំង​ពិសេស​របស់​ប្រទេស​ធ្វើ​ប្រតិបត្តិការ​សម្លាប់​មេ​រត់ពន្ធ​គ្រឿងញៀន​ដ៏​មាន​ឥ​ទ្ធិ្ពល​បំផុត​ម្នាក់​ ឈ្មោះ​ថា…

​ប្រទេស​ម៉ិច​ស៊ិក ៖ រដ្ឋមន្ត្រី​សន្តិសុខ​​ម៉ិច​ស៊ិក ​ប្រកាស​នា​ថ្ងៃ​ទី​២៣ ​កុម្ភៈ​ ថា សមាជិក​កង​ឆ្មាំ​ជាតិ​​ម៉ិច​ស៊ិក​២៥​នាក់​​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​៦​លើក​ដាច់​ដោយឡែក​ពី​គ្នា ក្រោយ​កងកម្លាំង​ពិសេស​របស់​ប្រទេស​ធ្វើ​ប្រតិបត្តិការ​សម្លាប់​មេ​រត់ពន្ធ​គ្រឿងញៀន​ដ៏​មាន​ឥ​ទ្ធិ្ពល​បំផុត​ម្នាក់​ ឈ្មោះ​ថា NEMESIO RUBEN OSEGO​RA CERVANTES មាន​រហស្សនាម​ថា​EL MENCHO ។

ការ​វាយប្រហារ​សងសឹក​របស់​ពួក​កូនចៅ​មេ​រត់ពន្ធ​គ្រឿងញៀន​នោះ​ នាំ​ឲ្យ​ផ្នែក​មួយ​ធំ​របស់​ប្រទេស​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ ។ ប្រមុខ​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ដែល​មាន​ឥទ្ធិពល​បំផុត​ និង​ត្រូវ​តាម​រក​ចាប់ខ្លួន​បំផុត​នៅ​​ម៉ិច​ស៊ិក​នោះ ត្រូវ​បាន​សម្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២២​ កុម្ភៈ​ នៅ​ក្រុង​តា​ប៉ា​ល់​ប៉ា​រដ្ឋ JALISCO ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​មួយ​របស់​កងទ័ព​​ម៉ិច​ស៊ិក ​។

ជន​នោះ​ ជា​ស្ថាបនិក​ក្រុម​រត់ពន្ធ​គ្រឿងញៀន​JALISCO NUEVA GENERACION(CJNV) ។ ក្រុម​រត់ពន្ធ​គ្រឿងញៀន​ដ៏​ខ្លាំង​នោះ​គេ​ស្គាល់​ថា ជា​អ្នក​នាំ​ចេញ​គ្រឿងញៀន​FEN​TANYL មេ​តំ​ហ្វេ​តា​មីន​និង​កូ​កា​អ៊ីន​​ទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​គឺ​មនុស្ស​របស់​ក្រុម​នេះ​ដែល​ជា​អ្នក​តែង​វាយប្រហារ​ប្រឆាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​រដ្ឋាភិបាល ដែល​ប្រឆាំង​ពួក​រត់ពន្ធ​គ្រឿងញៀន​ ។

EL MENCHO ត្រូវ​បាន​សម្លាប់​ក្នុង​ពេល​មានការ​បាញ់​តតាំង​គ្នា​មួយ​នៅ​រដ្ឋ​JALISCO ជា​រដ្ឋ​កំណើត​របស់​គេ ពេល​កងទ័ព​ប៉ុនប៉ង​ចាប់ខ្លួន​គេ​ ។ ក្រោយ​សម្លាប់​មេ​ធំ​ពួក​គេ​ បណ្ដា​កូនចៅ​បាន​បញ្ចេញ​ប្រតិកម្ម ដោយ​បង្ក​អំពើ​ហិង្សា​ជា​ទូទៅ បិទ​បណ្ដា​ផ្លូវថ្នល់​ និង​ដុត​បំផ្លាញ​បណ្ដា​រថយន្ត​ ។

ថ្ងៃ​ទី​២២​ កុម្ភៈ​ ភាព​ចលាចល​បាន​ផ្ទុះ​ឡើង​នៅ​ពាសពេញ​ភាគ​ខាងលិច​ម៉ិច​ស៊ិក ក្រោយ​កងទ័ព​សម្លាប់​EL MENCHO​ ។  នោះ​ជា​ការ​សម្លាប់់​មេ​រត់ពន្ធ​គ្រឿងញៀន​ដែល​ខ្លាំង​ជាងគេ​ និង​សាហាវ​បំផុត​នៅ​ម៉ិច​ស៊ិក ​។ វា​ជា​ការ​បង្ហាញ​កម្លាំង​ដ៏​ចម្បង​មួយ​របស់​រដ្ឋាភិបាល​​ម៉ិច​ស៊ិក ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បន្ត​ធ្វើការ​គាបសង្កត់​លើ​ប្រទេស​ជិតខាង​នោះ​ឲ្យ​ធ្វើ​អ្វី​ច្រើន​ទៀត ក្នុង​ការ​តស៊ូ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន ​។ អា​មេ​រិ​កបាន​ផ្ដល់​រង្វាន់​១៥​លាន​ដុល្លារ​ សម្រាប់​រាល់​ព័ត៌មាន​ដែល​នាំ​ទៅ​ដល់​ការ​ចាប់ខ្លួន​EL MENCHO ។ 

រដ្ឋមន្ត្រី​ការពារ​ប្រទេស​​ម៉ិច​ស៊ិក ​លោក​រី​កាដូ​ត្រេ​វី​ល​ឡា​ថ្លែង​ នា​ថ្ងៃ​ទី​២៣​ កុម្ភៈ​ ថា បាន​ដេញ​តាម​មនុស្ស​មួយ​ក្រុម​របស់​EL MENCHO រហូត​ដល់​កន្លែង​លាក់ខ្លួន​របស់​គេ​នៅ​ក្រុង​តា​ប៉ា​ល់​ប៉ា​រដ្ឋ JALISCO ។ កងកម្លាំង​ពិសេស​របស់​កងទ័ព ​និង​កង​ឆ្មាំ​ជាតិ​បាន​ធ្វើ​អន្តរាគមន៍​នា​ព្រឹក​ថ្ងៃ​ទី​២២​ កុម្ភៈ ហើយ​ក៏​រង​ការ​បាញ់​ស្រោច​តបត​វិញ​ ។ ជនប្រដាប់អាវុធ​៨​នាក់​ត្រូវ​ស្លាប់​នៅ​នឹង​កន្លែង​។ EL MENCHO  និង​អង្គរក្ស​គេ​២​នាក់​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ ទាំង​រង​របួសធ្ងន់​ពេល​មានការ​បាញ់​តតាំង​គ្នា​។ ពេល​ចាប់ខ្លួន​បាន​ពួក​គ​ត្រូវ​បាន​បញ្ជូន​តាម​អាកាស ​ជាមួយ​ទាហាន​ម្នាក់​ដែល​រង​របួស​ដែរ​។ ប៉ុន្តែ​EL MENCHO និង​អង្គរក្ស​របស់​គេ​២​នាក់​បាន​ស្លាប់​ ពេល​បញ្ជូន​មក​កាន់​ក្រុង​​ម៉ិច
​ស៊ិកកូ​។

នៅ​កន្លែង​មួយ​ផ្សេង​ទៀត​នៃ​រដ្ឋ​JALISCO កងទ័ព​បាន​សម្លាប់​សមាជិក​ជាន់ខ្ពស់​ម្នាក់​ទៀត​របស់​ក្រុម​រត់​ព​ន្ធ​​គ្រឿងញៀន​នោះ​។ នា​ថ្ងៃ​ទី​២២​ កុម្ភៈ​ ឆ្មាំ​គុក​ម្នាក់​និង​ភ្នាក់ងារ​ម្នាក់​នៃ​ការិយាល័យ​អគ្គ​រដ្ឋ​អាជ្ញា​រដ្ឋ​នោះ​និង​នារី​ម្នាក់​បាន​ត្រូវ​សម្លាប់ ​។ ចំណែក​ជនសង្ស័យ​ប្រមាណ​ជា​៣០​នាក់ ​ត្រូវ​សម្លាប់​នៅ​រដ្ឋ JALISCO និង​៤​នាក់​ទៀត​សម្លាប់​នៅ​រដ្ឋ​ជិតខាង​មី​ចាវ​កាន​។

អស់​ពេល​ជាង​១​ទស​វត្ស NEMESIO RUBEN OSEGORA CERVANTES​បាន​កសាង​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ដែល​ខ្លាំង​ជាងគេ​បំផុត​។ គេ​បាន​កសាង​បណ្ដា​ជម្រក​យុទ្ធសាស្ត្រ​ និង​បណ្ដាញ​ព័ត៌មាន​នានា​ដែល​អាច​ឲ្យ​ខ្លួន​គេ​គេច​ផុត​ពី​ការ​តាម​ប្រមាញ់​របស់​អាជ្ញាធរ​ជា​ច្រើន​លើក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ