ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖ សូម​បងប្អូន​ខ្មែរឥស្លាម​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​នូវ​ពិធីបុកល័ក្ត ជា​បញ្ហា​ប្រពៃណី​ទំនៀម​ទម្លាប់​យូរលង់​មក​ហើយ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​អំពាវនាវសូម​បងប្អូន​ខ្មែរឥស្លាម​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​នូវ​ពិធីបុកល័ក្ត​ជា​បញ្ហា ប្រពៃណី​ទំនៀមទម្លាប់​យូរលង់​មក​ហើយ​។ សម្តេច​តេ​ជោ បាន​សរសេ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​៖«ម៉ោង​២​ទៀប​ភ្លឺ​ថ្ងៃ​២៤​…

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បាន​អំពាវនាវសូម​បងប្អូន​ខ្មែរឥស្លាម​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​នូវ​ពិធីបុកល័ក្ត​ជា​បញ្ហា ប្រពៃណី​ទំនៀមទម្លាប់​យូរលង់​មក​ហើយ​។

សម្តេច​តេ​ជោ បាន​សរសេ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​៖«ម៉ោង​២​ទៀប​ភ្លឺ​ថ្ងៃ​២៤​ កុម្ភៈ ឆ្នាំ​​២០២៦​នេះ
នៅ​ពេល​ខ្ញុំ​បន្ត​ចូលរួម​ក្នុង​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ​ខ្ញុំ​បានឃើញ​ការបំភ្លឺ​របស់​អ្នក​នាង​ខាត់ សុ​ឃី​ម​និង​សេចក្តី​អំពាវនាវ​របស់​ក្រសួង​វប្ប​ធ​ម៍​វិចិត្រសិល្បៈ​ទាក់ទង​ដល់​វិធី​បុកល័ក្ខក្នុង​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ​ដែល​ទាក់ទង​ដល់​បងប្អូន​ខ្មែរឥស្លាម​។​ខ្ញុំ​សូម​បងប្អូន​ខ្មែរឥស្លាម​ស្វែង​យល់​ឱ្យបាន​ច្បាស់​នូវ​ចំណុច​នេះ​ព្រោះ​ជា​បញ្ហាប្រពៃណី​ទំនៀមទម្លាប់​យូរលង់​មកហើយ​»​។

សម្តេច​បាន​បន្ត​ថា ក្នុង​ឈុត​ឆាក​ទៀត​សោត​ពុំ​មាន​ចំណុចណា​ជា​ការ​ប្រមាថ​ឬ​មើលងាយ​មើល
ថោក​នោះ​ទេ​តែ​ផ្ទុយ​ទៅ​វិញ​មាន​ខ្លឹមសារ​សុ​ី​ជម្រៅ​ខ្លាំង​ណាស់​លើ​បញ្ហា​សាមគ្គីភាព​ជាតិ​សាសន៍​និង​សាសនា​។

បងប្អូន​ឥ​ស្លា​ម​បាន​ជួយ​ដល់​បងប្អូន​ខ្មែរដែល​ទៅ​រក​ល័ក្ដ​នៅ​ពេល​ឆ្លង​ទឹក​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា​សម្រាប់​ខ្ញុំ​តាំងពី​ធំ​ដឹងក្តី​មក​ខ្ញុំ​តែង​ទៅ
ចូលរួម​បុកល័ក្ត​សម្រាប់​អ្នក​ស្គាល់គ្នា​និង​បន្ត​មក​ទៀត​ខ្ញុំ​រៀប​ការកូន​៥​នាក់ ដែល​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៩៩​។

សម្តេច​បាន​ឲ្យ​ដឹង​ថា​៖​កូន​ទាំង​៥​របស់ខ្ញុំ​សុទ្ធតែ​ធ្វើ​ពិធីបុកល័ក្ខដែល​មាន​អ្នក​ដើរតួ​ជា​ជនជាតិ​ឥ​ស្លា​មចូលរួម​ដូច​សម័យ​មុន​ដែរ​។

ខ្ញុំ​មាន​វី​ដេ​អូ​សម្រាប់​បងប្អូន​ស្វែង​យល់និង​អ្វី​ដែល​ខ្ញុំ​ឲ្យ​តម្លៃ​ខ្ពស់​គឺ​សាមគ្គីភាពជាតិ​សាសន៍​និង​សាសនា​ដែល​ប្រទេស​យើង​គ្មាន​ជម្លោះជាតិសាសន៍និង​សាសនា​នោះ​ទេ​។

ខ្ញុំ​ត្រូវ​បង្ហោះ​សារ​នេះ​ទាំង​យប់​ព្រោះ​មិន​ចង់​បិទ​ក្រោលសេះ​នៅ​ពេល​សេះចេញ​ផុត​ពី​ក្រោល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ