មេគ្រឿងញៀនតម្លៃខ្លួន១៥លានដុល្លារ «El Mencho» ត្រូវកងទ័ពសម្លាប់ខណៈភាពចលាចលផ្ទុះឡើងពាសពេញភាគខាងលិចម៉ិកស៊ិក
ប្រទេសម៉ិចស៊ិក ៖ បុរសមានឈ្មោះថា NEMESIO RUBEN OSEGORA CERVANTES មានរហស្សនាមថា EL MENCHO…
ប្រទេសម៉ិចស៊ិក ៖ បុរសមានឈ្មោះថា NEMESIO RUBEN OSEGORA CERVANTES មានរហស្សនាមថា EL MENCHO…
ប្រទេសម៉ិចស៊ិក ៖ បុរសមានឈ្មោះថា NEMESIO RUBEN OSEGORA CERVANTES មានរហស្សនាមថា EL MENCHO ជាប្រមុខក្រុមរត់ពន្ធគ្រឿងញៀន ដែលមានឥទ្ធិពលបំផុត និងត្រូវតាមរកចាប់ខ្លួនបំផុតនៅម៉ិចស៊ិក បើតាមកាសែតឡូសអេនចឹឡេសថែមថា ត្រូវបានសម្លាប់ហើយកាលពីព្រឹកថ្ងៃទី២២ កុម្ភៈ នៅក្រុងតាប៉ាល់ប៉ារដ្ឋ JALISCO ក្នុងឱកាសនៃប្រតិបត្តិការមួយរបស់កងទ័ពម៉ិចស៊ិក ។ ជននោះ ជាស្ថាបនិកក្រុមរត់ពន្ធគ្រឿងញៀនJALISCO NUEVA GENERACION(CJNV) ។

កាសែតTIMES ធ្វើការកត់សម្គាល់ថា តាំងពីដើមរៀងមក ការចាប់បាន ឬការសម្លាប់ប្រមុខក្រុមរត់ពន្ធគ្រឿងញៀនណាម្នាក់ តែងកើតមានចលាចល និងអំពើហិង្សា រវាងបណ្ដាក្រុមរត់ពន្ធគ្រឿងញៀន ដែលប្រយុទ្ធគ្នា ដើម្បីដណ្ដើមការត្រួតត្រា ។ នាថ្ងៃទី២២ កុម្ភៈ ភាពចលាចលបានផ្ទុះឡើងនៅពាសពេញភាគខាងលិចម៉ិចស៊ិក ក្រោយកងទ័ពកាត់ក្បាលមេរត់ពន្ធគ្រឿងញៀនEL MENCHO ។ នោះជាការកាត់ក្បាលមេរត់ពន្ធគ្រឿងញៀនដែលខ្លាំងជាងគេ និងសាហាវបំផុតនៅម៉ិចស៊ិក ។ នេះជាការបង្ហាញកម្លាំងដ៏ចម្បងមួយរបស់រដ្ឋាភិបាលម៉ិចស៊ិក ខណៈប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បន្តធ្វើការគាបសង្កត់លើប្រទេសជិតខាងនោះ ឲ្យធ្វើអ្វីច្រើនទៀត ក្នុងការតស៊ូប្រឆាំងការរត់ពន្ធគ្រឿងញៀន។
សហរដ្ឋអាមេរិកបានផ្ដល់រង្វាន់១៥លានដុល្លារ សម្រាប់រាល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនEL MENCHO ។ អាមេរិកចាត់ទុកក្រុមរត់ពន្ធគ្រឿងញៀនរបស់ជននេះថា ជាអង្គការភេរវកម្មមួយ និងចាត់បញ្ចូលក្នុងបញ្ជីជាអង្គការឧក្រិដ្ឋទី៣ដែលគ្រោះថ្នាក់បំផុតលើពិភពលោក បន្ទាប់ពីក្រុមម៉ាហ្វីយ៉ារុស្ស៊ី និងក្រុមTRIADES ។

ប្រតិបត្តិការកម្ចាត់មេរត់ពន្ធគ្រឿងញៀននេះ ជាអន្លូងដ៏ធ្ងន់មួយសំពងលើបណ្ដាក្រុមរត់ពន្ធគ្រឿងញៀន តាំងពីការចាប់ខ្លួនស្ដេចរត់ពន្ធគ្រឿងញៀន EL CHAPO GUSMANកាលពីឆ្នាំ២០១៦មក ។ រយៈពេលជាង១ទសវត្ស NEMESIO RUBEN OSEGORA CERVANTES បានកសាងក្រុមរត់ពន្ធគ្រឿងញៀនដែលខ្លាំងជាងគេបំផុត ។ គេបានកសាងបណ្ដាជម្រកយុទ្ធសាស្ត្រ និងបណ្ដាញព័ត៌មាននានា ដែលអាចឲ្យខ្លួនគេគេចផុតពីការតាមប្រមាញ់របស់អាជ្ញាធរជាច្រើនលើក ។
ពេលធ្វើប្រតិបត្តិការប្រឆាំងមេរត់ពន្ធគ្រឿងញៀនដ៏ខ្លាំងបំផុតនោះ កងកម្លាំងសន្តិសុខបានរកឃើញបណ្ដារថយន្តពាសដែកនិងអាវុធទាំងឡាយ ក្នុងនោះមានកាំភ្លើងបាញ់រ៉ុក្កែតដែលអាចវាយប្រហារលើយន្តហោះ៕

ចែករំលែកព័តមាននេះ