ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​ពុ.ល​! កំហុសឆ្គង​នៃ​ការ​រក្សា​សាច់​មាន់​ស្ងោរ​ ទុក​ក្នុង​ទូទឹកកក

2 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​ពី​ប្រភព​បរទេស ការ​រក្សា​សាច់​មាន់​ស្ងោរ​ទុក​បរិភោគ​បន្តិច​ម្តង​ៗ​ក្រោយ​ពិធីបុណ្យ​ទាន អាច​ក្លាយជា​ហានិភ័យ​សុខភាព​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​លោក​អ្នក​នៅ​តែ​បន្ត​ទម្លាប់​ទុក​មាន់​ឱ្យ​ត្រជាក់​នៅ​ខាងក្រៅ​លើស​ពី ២ ម៉ោង ឬ​ដាក់​សាច់​ដែល​នៅ​ក្ដៅ​ឧណ្ហ​ៗ​ចូល​ក្នុង​ទូទឹកកក​ភ្លាម​ៗ​។ កំហុស​ទាំងនេះ​បង្កើត​នូវ “​តំបន់​គ្រោះថ្នាក់​” នៃ​សីតុណ្ហភាព​ចន្លោះ​ពី…

យោង​តាម​ការ​ផ្សាយ​ពី​ប្រភព​បរទេស ការ​រក្សា​សាច់​មាន់​ស្ងោរ​ទុក​បរិភោគ​បន្តិច​ម្តង​ៗ​ក្រោយ​ពិធីបុណ្យ​ទាន អាច​ក្លាយជា​ហានិភ័យ​សុខភាព​យ៉ាងធ្ងន់ធ្ងរ ប្រសិនបើ​លោក​អ្នក​នៅ​តែ​បន្ត​ទម្លាប់​ទុក​មាន់​ឱ្យ​ត្រជាក់​នៅ​ខាងក្រៅ​លើស​ពី ២ ម៉ោង ឬ​ដាក់​សាច់​ដែល​នៅ​ក្ដៅ​ឧណ្ហ​ៗ​ចូល​ក្នុង​ទូទឹកកក​ភ្លាម​ៗ​។

កំហុស​ទាំងនេះ​បង្កើត​នូវ “​តំបន់​គ្រោះថ្នាក់​” នៃ​សីតុណ្ហភាព​ចន្លោះ​ពី ៤ ទៅ ៦០ អង្សា​សេ ដែល​ជា​លក្ខខណ្ឌ​អំណោយផល​បំផុត​ឱ្យ​បាក់តេរី​កើនឡើង​យ៉ាង​រហ័ស ខណៈ​ការ​គ្រប​សាច់​មាន់​ដែល​នៅ​ក្ដៅ​ជិត​ក្នុង​ធុង នឹង​បង្ក​ជា​ចំហាយ​ទឹក​ផ្ដល់​សំណើម​ដល់​អតិសុខុមប្រាណ​បង្កក​ម្ដេច​អាហារ និង​ធ្វើ​ឱ្យ​សាច់​មាន​ក្លិន​មិនល្អ ឬ​ឡើង​រំអិល​។

ដើម្បី​ធានា​សុវត្ថិភាព លោក​អ្នក​គួរ​កាត់​សាច់​មាន់​ជា​ដុំ​តូច​ៗ​ដើម្បី​ឱ្យ​វា​រំភាយ​កម្ដៅ​បាន​លឿន រួច​ដាក់​ក្នុង​ធុង​បិទ​ជិត និង​រក្សា​ក្នុង​ទូទឹកកក​ដែល​មាន​សីតុណ្ហភាព​ក្រោម ៤ អង្សា​សេ ដោយ​ត្រូវ​ប្រើប្រាស់​ឱ្យ​អស់​ក្នុង​រយៈពេល​ត្រឹម ៣ ទៅ ៤ ថ្ងៃ​ប៉ុណ្ណោះ​។

លើស​ពី​នេះ ការ​រៀបចំ​ទូទឹកកក​ឱ្យ​មាន​ចន្លោះ​ទំនេរ​សម្រាប់​ខ្យល់​ត្រជាក់​ចរាចរ និង​ការ​កម្ដៅ​សាច់​មាន់​ឱ្យ​បាន​ឆ្អិន​ល្អ​ដល់​ខាងក្នុង​មុន​ពេល​បរិភោគ គឺជា​កិច្ចការ​ចាំបាច់​ដើម្បី​សម្លាប់​មេរោគ​ដែល​នៅ​សេសសល់ និង​ការពារ​សមាជិកគ្រួសារ​ពី​ការ​ពុល​ចំណីអាហារ​ដោយ​អ​ចេតនា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ