អ៊ីរ៉ង់-អាមេរិក ៖ រដ្ឋមន្ត្រីការការបរទេសអូម៉ង់ប្រកាស នាថ្ងៃទី២២ កុម្ភៈ ថា ការចរចាវគ្គថ្មីរវាងអាមេរិក និងអ៊ីរ៉់ង់ នឹងធ្វើនាថ្ងៃទី២៦ កុម្ភៈ នៅក្រុងហ្ស៊ឺណែវ ។ ការប្រកាសនេះកើតមានបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លើកឡើងថា លោកមានបំណងជួបជាមួយបេសកជនពិសេសអាមេរិក លោកSTEVE WITKOFF នាឱកាសនោះ។
រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោកបាដ្រ៍អាល់ប៊ូសាអ៊ីឌីថ្លែងតាមបណ្ដាញសង្គមថា លោករីករាយចំពោះការជូនដំណឹងនោះ ជាមួយការជម្រុញជាវិជ្ជមានមួយដើម្បិធ្វើការខិតខំប្រឹងប្រែងបន្តទៀត សំដៅបង្ហើយកិច្ចព្រមព្រៀងមួយ ។ អូម៉ង់ជាអ្នកទទួលរៀបចំធ្វើការចរចាដោយប្រយោលនានាស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់រួចហើយ និងជួយសម្រួលដល់ការចរចានានានៅក្រុងហ្ស៊ឺណែវកាលពីសប្ដាហ៍មុន ។
អ៊ីរ៉ង់ដោយលើកឡើងពីសិទ្ធិការពារខ្លួនក្នុងករណិមានការវាយប្រហាររបស់អាមេរិក វាយតម្លៃ កាលពីថ្ងៃទី២២ កុម្ភៈ ថា មានវាសនាល្អដែលនឹងឈានទៅសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយសហរដ្ឋអាមេរិក ជាមួយលទ្ធភាពនៃការចរចាគ្នាថ្មីទៀតនាថ្ងៃទី២៦ កុម្ភៈ នៅក្រុងហ្ស៊ឺណែវ ។ ដើម្បីឲ្យសម្រេចបានកិច្ចព្រមព្រៀងមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ គំរាមធ្វើអន្តរាកមន៍យោធា ហើយបានដាក់ពង្រាយនៅក្នុងតំបន់ នាវាផ្ទុកយន្តហោះ២គ្រឿងរួចហើយ ជាមួយនាវាចម្បាំងជាច្រើនគ្រឿង ។
ប្រមុខការទូតអ៊ីរ៉ង់សម្ដែងក្ដីសង្ឃឹមថា ការចរចាថ្មីនឹងឈានទៅសម្រេចបានដំណោះស្រាយការទូតឈ្នះ-ឈ្នះៗមួយ ។
នៅអ៊ីរ៉ង់មានផ្ទុះបាតុកម្មថ្មីទៀតប្រឆាំងរដ្ឋអំណាចនៅក្រុងតេហេរ៉ង់ ។ ក្នុងបាតុកម្មនោះពួកនិស្សិតបាននាំគ្នាស្រែកពាក្យទាំងឡាយប្រឆាំងរដ្ឋាភិបាលក្នុងរដ្ឋធានីតេហេរ៉ង់។ បាតុកម្មថ្មី បណ្ដាលឲ្យមានការប៉ះទង្កិចគ្នា រវាងពួកអ្នកគាំទ្ររដ្ឋអំណាច និងពួកប្រឆាំង ៕
ចែករំលែកព័តមាននេះ