ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីសម្រុកបា.ញ់មីស៊ីល និងដ្រូនរាប់រយគ្រឿង​ ខណៈអ៊ុយក្រែនវាយបកកម្ទេចរោងចក្រមី​​ស៊ីលយុទ្ធសាស្ត្រក្នុងដីរុស្ស៊ី

58 វិនាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ថ្ងៃ​ទី​២២ កុម្ភៈ ជា​ខួប​លើក​ទី​៤​ហើយ នៃ​ការ​វាយលុក​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដូច្នេះ សង្គ្រាម​នោះ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៥​ហើយ ។ ប្រធានាធិបតី​អ៊ុយក្រែ​ន…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ថ្ងៃ​ទី​២២ កុម្ភៈ ជា​ខួប​លើក​ទី​៤​ហើយ នៃ​ការ​វាយលុក​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន ដូច្នេះ សង្គ្រាម​នោះ​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទី​៥​ហើយ ។ ប្រធានាធិបតី​អ៊ុយក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី អះអាង​នា​ថ្ងៃ​ទី​២០ កុម្ភៈ ថា កងទ័ព​លោក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ វាយ​ដណ្ដើម​យក​បាន​ពី​កងទ័ព​រុ​ស្ស៊ី​វិញ នូវ​ដែនដី​ជា​ច្រើន​នា​ភាគ​ខាងត្បូង​ប្រទេស ។ លោក​ហ្សេ​ឡេ​ន​ស្គី​លើក​ឡើង​ថា មក​ដល់​ថ្ងៃនេះ ដែនដី​ទំហំ​៣០០​គីឡូម៉ែត្រ​ក្រឡា​បាន​ត្រូវ​រំដោះ​ក្នុង​ការ​វាយបក​ដែល​កំពុង​ប្រព្រឹត្ត​ទៅ ។

៣​ថ្ងៃមុន​ឈាន​ដល់​ខួប​លើក​ទី​៤​នៃ​សង្គ្រាម​នោះ កងទ័ព​រុ​ស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ដល់​៥០​គ្រាប់ និង​ប​ញ្ចូ្ន​ដ្រូ​ន​ជិត​៣០០​គ្រឿង​វាយប្រហារ​តំបន់​អ៊ុយ​ក្រែ​ន​ជា​ច្រើន ។ បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស​នោះ​នៅ​តែ​ជា​គោលដៅ​សំខាន់​នៃ​ការ​វាយប្រហារ ក៏​ដូច​ជា​បណ្ដា​ទីតាំង​ភស្ដុ​ភារ បណ្ដាញ​ផ្លូវដែក​ព្រមទាំង​បណ្ដាញ​ផ្គត់ផ្គង់​ទឹក​ក្នុង​ទីក្រុង​ជា​ច្រើន​។ មនុស្ស​១៥​នាក់ រង​របួស​ហើយ​បុរស​ម្នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​របស់​រុ​ស្ស៊ី​លើ​តំបន់​ក្រុង​គៀវ​រួម​ទាំង​រដ្ឋធានី​ផង ពេល​សីតុណ្ហភាព​ធ្លាក់​ដល់​១០​អង្សា​សេ​ក្រោម​សូន្យ ពេល​រដ្ឋធានី​រង​ការ​វាយប្រហារ​នា​ពេល​យប់ ។

តាម​តេ​ឡេ​ក្រាម​ប្រមុខ​រដ្ឋបាល​យោធា​ក្រុង​គៀវ​លោក​ទី​មួរ​ធី​កា​ឆេ​ន​កូ​ថ្លែង​ថា សត្រូវ​បាន​វាយ​ប្រហារ​រដ្ឋធានី​ដោយ​មី​ស៊ី​ល​បាលី​ស្ទិ​ក ។ លោក​ស្នើ​ដេ​ល់​ប្រជាជន​ឲ្យ​ស្ថិត​ក្នុង​ទីជម្រក​។ តាម​បណ្ដាញ​សង្គម​ប្រ​ធានា​ធិ​ប​តិ​អ៊ុយ​ក្រែ​ន​សរសេរ​ថា តំបន់​៧​រង​ការ​វាយប្រហារ ក្នុង​នោះ មាន​ក្រុង​គៀវ​និង​តំបន់​ក្រុង​នោះ តំបន់​ក្រុង​ឌី​នី​ប្រូ គី​រ៉ូ​វ៉ួ​រ៉ា​ដ មី​កូ​ឡា​អេ​វ អូ​ដេ​សា ប៉ុ​លតា​វ៉ា់​និង​ស៊ូ​មី ។

ទន្ទឹម​គ្នា​នេះ​ដែរ នៅ​ក្រុង​មី​កូ​ឡា​អ៊ី​វ មនុស្ស​១៦.០០០​នាក់ ជួប​ការ​ដាច​ភ្លើង​ពេល​សីតុណ្ហភាព​ធ្លាក់​ត្រជាក់​ខ្លាំង​បំផុត ក្រោយ​ពី​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល រង​ការ​ខូចខាត​ដោយ​ការ​វាយប្រហារ ។ ការ​ខូចខាត​ធ្ងន់ធ្ងរ​និង​ភ្លើង​ឆាបឆេះ​ខ្លាំង ក៏​ត្រូវ​បា​នរាយណ៍​ដែរ ដោយ​ផ្នែក​សង្គ្រោះ​បន្ទាន់​អ៊ុយ​ក្រែ​ន ក្នុង​បណ្ដា​ទីតាំង​ថាមពល​នៅ​នៃ​តំបន់​ក្រុង​អូ​ដេ​សា​។ លោក​បន្ត​ថា ក្នុង​ស​ប្ដា​ហ៍ប​នេះ​រុ​ស្ស៊ី​វាយប្រហារ​អ៊ុយ​ក្រែ​ន​ដោយ​ដ្រូ​ន​ជាង​១៣០០​គ្រឿង​។ ទន្ទឹម​នឹង​នេះ​ដែរ​នា​ពេល​យប់ ទីក្រុង​LVIV​ភាគ​ខាងលិច​ប្រទេស មនុស្ស​២៥​នាក់​រង​របួស​ហើយ​មេ​ប៉ូលិស​ក្រុង​ម្នាក់​ស្លាប់ ដែល​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ថា​មក​ពី​ការ​វាយប្រហារ​ភេរវកម្ម​មួយ​។ តាម​ប៉ូលិស​ជាតិ​អ៊ុយ​ក្រែ​ន​ថា គ្រាបបែក​ច្នៃ​២​គ្រាប់​ដែល​ដាក់​ក្នុង​ធុងសម្រាម​បាន​ផ្ទុះ​ពេល​ប៉ូលិស​កំពុង​ធ្វើ​ប្រតិបត្តិការ​។

ម្យ៉ាងទៀត​កងទ័ព​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​២១​កុ​ម្ផៈ បាន​វាយប្រហារ​ទីតាំង​ឧស្សាហកម្មរុ​ស្ស៊ី​មួយ​​កន្លែង គឺ​រោងចក្រ​ផលិត​មិ​ស៊ី​ល​សំខាន់​មួយ​របស់​រដ្ឋ បណ្ដាល​ឲ្យ​មនុស្ស​១១​នាក់​រង​របួស​។ សេ​នាធិការដ្ឋាន​កងទ័ព​អ៊ុយ​ក្រែ​ន​ប្រកាស​ថា កងទ័ព​ខ្លួន​បាន​វាយប្រហារ រោងចក្រ​មី​ស៊ី​ល​សំខាន់​មួយ​នៅ​ជិត​ទីក្រុង​វ៉ូត​គី​ន​ស្ក៍ ដោយ​ប្រើ​បណ្ដា​មី​ស៊ី​ល​បណ្ដែត​FP-5 FLAMINGO ផលិត​ដោយ​អ៊ុយ​ក្រែ​ន​ខ្លួនឯង​។ រោងចក្រ​វ៉ូត​គី​ន​ស្ក៍​នោះ​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​ISKANDER ដែល​ជា​រឿយ​ៗ​ប្រើប្រាស់ ក្នុង​ការ​វាយប្រហារ​ប្រឆាំង​អ៊ុយ​ក្រែ​ន ព្រមទាំង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ មីស៊ី​ល​សម្រាប់​នាវាមុជទឹក ព្រមទាំង​មី​ស៊ី​ល​លឿន​ជាង​សំឡេង​KINZHAL ។

អំពី​ការ​ចរចា​សន្តិភាព​ដោយ​ផ្ទាល់់​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ក្រោម​អា​ជា្ញ​កណ្ដាល​អា​មេ​រិ​ក​ដែល​ពេល​នេះ​កំពុង​ជាប់​គាំង បេសកជន​ពិសេស​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​មិន​បដិសេធ​ឡើយ​លទ្ធភាព​នៃ​ការ​ជួប​គ្នា​កំពូល​មួយ​រវាង​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​និង​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​ឡេ​ន​ស្គី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ