ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានស៊េរី​ទំនើប១គ្រឿងជួបគ្រោះ​ក្រឡា.ប់​​រួច​បុ.ក​រនាំង​អម​ផ្លូវ​ល្បឿន​លឿន ​ស្លា.ប់​ម្នាក់ របួសធ្ងន់​ស្រាល​៦​នាក់

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​មនុស្ស​ប្រុស​-​ស្រី ក្មេង​ចាស់​ចំនួន​៦​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ខណៈ​ដែល​រថយន្ត​ស៊េរី​ទំនើប ម៉ាក​ឡង់​គ្រី​ស័​រ ដឹក​មនុស្ស​ចំនួន​៧​នាក់ បាន​ក្រឡាប់​លើ​ល្បឿន​លឿន ជ្រុល​ទៅ​បុករ​នាំ​អម​ផ្លូវ…

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​មនុស្ស​ប្រុស​-​ស្រី ក្មេង​ចាស់​ចំនួន​៦​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ខណៈ​ដែល​រថយន្ត​ស៊េរី​ទំនើប ម៉ាក​ឡង់​គ្រី​ស័​រ ដឹក​មនុស្ស​ចំនួន​៧​នាក់ បាន​ក្រឡាប់​លើ​ល្បឿន​លឿន ជ្រុល​ទៅ​បុករ​នាំ​អម​ផ្លូវ បណ្តាល​ឱ្យ​ឆាបឆេះ​បង្កការ​ភ្ញាក់ផ្អើល​។

ហេតុការណ៍​ក្រឡាប់​រថយន្ត​ជ្រុល​បុករ​នាំ​អម​ផ្លូវ​ល្បឿន​លឿន​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស​ខាងលើ​នេះ បាន​កើតឡើង​វេលា​ម៉ោង​១១​និង​៤៨​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​ថា រថយន្ត​ជួប​ឧប្បត្តិហេតុ​ខាងលើ​នេះ ម៉ាក​ឡង់​គ្រី​ស្ស័រ​ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2BM-9888 បាន​ក្រឡាប់​លើ​ល្បឿន​លឿន នៅ​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៤​ទៅ​លេខ​៣៥ ស្ថិត​នៅ​ក្នុងភូមិ​កំណប់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ប្រភព​ពី​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ថា រថយន្ត​ខាងលើ​នេះ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ល្បឿន​លឿន​ពី​ទិស​ពី​ខាង​លិចទៅ​ទិស​ខាងកើត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​រ៉េ​ចង្កូត​បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់ រួច​បុករ​នាំ​អម​ផ្លូវ​បណ្តាល​ឱ្យ​ឆាបឆេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​សរុប​មាន​ចំនួន​៧​នាក់​ក្នុង​នោះ​មាន​៖ ទី​១- អ្នកបើកបរ​ឈ្មោះ ជា ប៉ូ​លី​ន ភេទ​ស្រី​អាយុ ៣៨​ឆ្នាំ​, ទី​២-​ឈ្មោះ ស៊ីវ អ៊ី ភេទ​ស្រី អាយុ ៣១​ឆ្នាំ​, ទី​៣- ឈ្មោះ ចេ​ង ណៃ​ស៊​ត ភេទ​ស្រី អាយុ ៦៦​ឆ្នាំ​, ទី​៤- ឈ្មោះ ជា ឆោម ភេទ​ប្រុស អាយុ ៧៧​ឆ្នាំ​, ទី​៥- ឈ្នោះ អ៊ឹ​ង ស៊ុ​យ​ឈៀង ភេទ​ប្រុស អាយុ ១៥​ឆ្នាំ​, ទី​៦- ឈ្មោះ អ៊ឹ​ង ស៊ុ​យ​ហ្គិ​ច ភេទ​ស្រី​អាយុ​១០​ឆ្នាំ អ្នក​ទាំង​៦​នាក់​ខាងលើ​រស់នៅ​ក្នុងភូមិ​៣ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ និង​ទី​៧- ឈ្មោះ សូរ ដា​រ៉ា​គ​ន្ធី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​បា​ជ័យ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​កើតហេតុ​ នគរបាល​ចរាចរណ៍​ក្រុង​ច្បារមន សហការ​ជាមួយ​នគរបាល​ចរាចរណ៍​នាយកដ្ឋាន​សណ្តាប់ធ្នាប់ យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​សិន​។

ដោយឡែក​សព​ស្ត្រីជន​រង​គ្រោះ​ខាងលើ នគរបាល​ជំនាញ​បាន​ប្រគល់​ជូន​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ