ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​តែ​ខ្លាំង​! អាថ៌​កំបាំង​ជីវជាតិ​ក្នុង​គ្រាប់​ស្រកា​នាគ

1 នាទី មុន

យោង​តាម​ការ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ទទួលទាន​ផ្លែ​ស្រកានាគ​ដោយ​មិន​ខ្ជាក់​គ្រាប់​ចេញ គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត​សម្រាប់​សុខភាព ព្រោះ​គ្រាប់​ខ្មៅ​តូច​ៗ​ទាំងនោះ​គឺជា «​ឃ្លាំង​ផ្ទុក​ជីវជាតិ​»​ដែល​រាង​កាយ​មិន​គួរ​រំលង​។ ថ្វី​ត្បិត​តែ​វា​មាន​ទំហំ​តូចឆ្មារ ប៉ុន្តែ​វា​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​ដែល​ផ្តល់​សុខភាព​ដល់​បេះដូង ជា​ពិសេស​គឺ អូ​មេ​ហ្គា ៣…

យោង​តាម​ការ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ទទួលទាន​ផ្លែ​ស្រកានាគ​ដោយ​មិន​ខ្ជាក់​គ្រាប់​ចេញ គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត​សម្រាប់​សុខភាព ព្រោះ​គ្រាប់​ខ្មៅ​តូច​ៗ​ទាំងនោះ​គឺជា «​ឃ្លាំង​ផ្ទុក​ជីវជាតិ​»​ដែល​រាង​កាយ​មិន​គួរ​រំលង​។

ថ្វី​ត្បិត​តែ​វា​មាន​ទំហំ​តូចឆ្មារ ប៉ុន្តែ​វា​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​ដែល​ផ្តល់​សុខភាព​ដល់​បេះដូង ជា​ពិសេស​គឺ អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្គា ៦ ដែល​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​ពង្រឹង​សុខភាព​សរសៃឈាម​បេះដូង​ឱ្យ​កាន់តែ​មាំមួន​។

ក្រៅពី​សារធាតុ​ខ្លាញ់​ល្អ គ្រាប់​ស្រកានាគ​ដើរតួ​ជា «អំបោស​សម្អាត​ពោះវៀន​» យ៉ាង​ស័ក្តិសម​បំផុត​។ ជាតិ​សរសៃ​ដែល​មាននៅ​ក្នុង​គ្រាប់​ទាំងនេះ ជួយ​សម្រួល​ដល់​ដំណើរការ​កន្ត្រាក់​នៃ​ប្រព័ន្ធ​រំលាយ​អាហារ បង្កើន​ម៉ាស​លាមក និង​ការពារ​បញ្ហា​ទល់លាមក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ មិនតែប៉ុណ្ណោះ វា​ក៏​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូច​ជា វីតាមីន E និង​សមាសធាតុ Phenolics ដែល​ជួយ​ការពារ​កោសិកា​ពី​រ៉ា​ឌី​កាល់​សេរី បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ និង​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ដំណើរការ​បាន​ល្អ​។

ទោះជា​យ៉ាងណា លោក​អ្នក​គួរ​កត់សម្គាល់​នូវ​ចំណុច​ប្រុង​ប្រយ័ត្ន​បន្តិចបន្តួច​ផង​ដែរ​។ សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ​ខ្លាំង ឬ​មាន​ជំងឺ​រលាក​ពោះវៀនធំ ការ​ទទួលទាន​គ្រាប់​ស្រកានាគ​ច្រើន​ហួស​កម្រិត អាច​បណ្តាល​ឱ្យ​មាន​អាកា​រៈ​ហើមពោះ ឬ​ឆ្អល់ពោះ ដោយសារ​ជាតិ​សរសៃ​ខ្ពស់​របស់​វា​។ ម្យ៉ាងវិញទៀត សម្រាប់​លោក​អ្នក​ដែល​ប្រើប្រាស់​ធ្មេញ​សិប្បនិម្មិត គ្រាប់​តូច​ៗ​ទាំងនេះ​អាច​ងាយ​នឹង​ជាប់​តាម​ចន្លោះ​ធ្មេញ បង្ក​ជា​ការ​រំខាន​។

សរុប​មក ការ​ញ៉ាំ​សាច់​ស្រកានាគ​លាយ​ជាមួយ​គ្រាប់​ក្នុង​បរិមាណ​សម​ល្មម គឺជា​វិធីសាស្ត្រ​ដ៏​វិសេស​ក្នុង​ការ​ទទួល​បាន​ជីវជាតិ​ពេញលេញ ដើម្បី​ថែរក្សា​សុខភាព​បេះដូង និង​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​នៅ​ល្អ​ប្រសើរ​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ