ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាក់​ងារ​សម្ងាត់​អាមេរិក​បា.ញ់​ស.ម្លា.ប់​បុរស​ម្នាក់​ដែល​ជ្រៀត​ចូល​ក្នុង​ភូមិ​គ្រឹះ​របស់​លោក​ត្រាំ

42 វិនាទី មុន

ទី​ក្រុង​ម៉ា​អាមី​៖ ទី​ភ្នាក់​ងារ​សម្ងាត់​អាមេរិក​ថ្លែង​ថា​ខ្លួន​ទើប​តែ​បាញ់​សម្លាប់​បុរស​ម្នាក់​​​ដែល​មាន​​​កាំ​ភ្លើង​នៅ​ក្នុង​ដៃ​ និង​​ដែល​ព្យា​យាម​ជ្រៀត​ចូល​​ទៅ​ក្នុង​ភូមិ​គ្រឹះ​របស់​លោក​ដូណាល់​ត្រាំ​នៅ​​​រមណីយ​ដ្ឋាន​ម៉ា​អាឡា​ហ្គោ​ (Mar-a-Lago) នៃ​រដ្ឋ​ផ្លរីដា​។ នៅ​ពេល​កើត​ហេតុ​នោះ លោក​ត្រាំ​មិន​បាន​ស្ថិត​នៅ​​ក្នុង​រមណីយ​ដ្ឋាន​នោះ​ទេ​ លោក​ស្ថិត​នៅ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​។​ អ្នក​​នាំ​ពាក្យ​ទី​ភ្នាក់​ងារ​សម្ងាត់​អាមេរិក លោក​អេន​ថូនី…

ទី​ក្រុង​ម៉ា​អាមី​៖ ទី​ភ្នាក់​ងារ​សម្ងាត់​អាមេរិក​ថ្លែង​ថា​ខ្លួន​ទើប​តែ​បាញ់​សម្លាប់​បុរស​ម្នាក់​​​ដែល​មាន​​​កាំ​ភ្លើង​នៅ​ក្នុង​ដៃ​ និង​​ដែល​ព្យា​យាម​ជ្រៀត​ចូល​​ទៅ​ក្នុង​ភូមិ​គ្រឹះ​របស់​លោក​ដូណាល់​ត្រាំ​នៅ​​​រមណីយ​ដ្ឋាន​ម៉ា​អាឡា​ហ្គោ​ (Mar-a-Lago) នៃ​រដ្ឋ​ផ្លរីដា​។ នៅ​ពេល​កើត​ហេតុ​នោះ លោក​ត្រាំ​មិន​បាន​ស្ថិត​នៅ​​ក្នុង​រមណីយ​ដ្ឋាន​នោះ​ទេ​ លោក​ស្ថិត​នៅ​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​។​

អ្នក​​នាំ​ពាក្យ​ទី​ភ្នាក់​ងារ​សម្ងាត់​អាមេរិក លោក​អេន​ថូនី ហ្គូ​គ្លីយែល​មី (Anthony Guglielmi) បង្ហោះ​សារ​នៅ​លើ​​បណ្ដាញ​អ៊ិច​ថា «​បុរស​ម្នាក់​ដែល​កាន់​កាំ​ភ្លើង​នៅ​ក្នុង​ដៃ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ភ្នាក់​ងារ​នៃ​សេវា​សម្ងាត់​អាមេរិក​បន្ទាប់​ពី​គាត់​ជ្រៀត​ចូល​ទៅ​ក្នុង​បរិវេណ​ភូមិ​គ្រឹះ​​របស់​លោក​ត្រាំ​ទាំង​ខុស​ច្បាប់»​។ បុរស​ជា​ជន​សង្ស័យ​ម្នាក់​នោះ​មាន​អាយុ​ខ្ទង់​ម្ភៃ​ឆ្នាំ​ប្លាយ​។ ​ភ្នាក់​ងារ​សម្ងាត់បាន​​ឃ្លាំ​មើល​សកម្ម​ភាព​របស់​គាត់​ដែល​អើត​ឡឺម​ៗ​នៅ​មាត់​របង​ខាង​ជើង​នៃ​ភូមិ​គ្រឹះ​​។

បុរស​នោះ​កាន់​កាំ​ភ្លើង​ខ្លី​ និង​កាន់​​ធុង​​​មាន​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​នោះ​​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រ​កាស​របស់​ទី​ភ្នាក់​ងារ​សម្ងាត់​។ ឃើញ​ដូច្នេះ ភ្នាក់​ងារ​សម្ងាត់​ក៏​ចេញ​ប្រតិ​បត្តិ​ការ​ចាត់​ការ​បុរស​នោះ​ និង​បាញ់​កាំ​ភ្លើង​ជា​ច្រើន​គ្រាប់​។ ការ​ប្រទាំង​ប្រទើស​គ្នា​នោះ​បណ្ដាល​ឱ្យ​បុរស​ជា​ជន​សង្ស័យ​ស្លាប់​ ចំណែក​ភ្នាក់​ងារ​សម្ងាត់​គ្មាន​​នរណា​ម្នាក់រង​របួស​ទេ​។ តាម​ពិត​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក​​ដូណាល់​ត្រាំ​ប្រឈម​នឹង​ការ​ប៉ង​ធ្វើ​ឃាត​ ឬ​មាន​បំណង​មិន​ល្អ​ចំពោះ​​រូប​លោក​។​

កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ បុរស​ឈ្មោះ​រ៉ាយ​អេន រូត (Ryan Routh) វ័យ​៥៩​ឆ្នាំ​ដែល​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោក​ត្រាំ​នៅ​ទី​លាន​វាយ​កូន​គោល​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០២៤​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​មួយ​ជីវិត​។ ​ពីរ​​ខែ​មុន​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​នោះ បុរស​ម្នាក់​វ័យ​ម្ភៃ​ឆ្នាំ​ឈ្មោះ​មេត​ធូ គ្រូក (Mattew Crooks) បាញ់​កាំ​ភ្លើង​ជា​ច្រើន​គ្រាប់​សំដៅ​ទៅ​រក​លោក​ត្រាំ​ក្នុង​បំណង​ធ្វើ​ឃាត​លោក​។ ប៉ុន្តែ​គ្រាប់​កាំ​ភ្លើង​គ្រាន់​តែ​ហោះ​ប្រផិត​ៗ​ក្បាល​របស់​លោក​តែ​ប៉ុណ្ណោះ​។ ​ហេតុ​ការណ៍​នោះ​កើត​ឡើង​នៅ​រដ្ឋ​ផឹន​ស៊ីល​វេនៀ (Pennsylvania)។

នៅ​អំឡុង​ពេល​នោះ លោក​ត្រាំ​កំពុង​ចុះ​ឃោស​នា​បោះ​ឆ្នោត​។ តាម​ពិត​ លោក​ត្រាំ​មិន​ប្រាកដ​ជា​ឈ្នះ​ឆ្នោត​នោះ​ទេ​។ ប៉ុន្តែ​មាន​កត្តា​២​ដែល​ជួយ​ឱ្យ​លោក​មាន​ជ័យ​ជម្នះ​។ ទី​មួយ​ គណ​បក្ស​ប្រជា​ធិបតេយ្យ​ដូរ​បេក្ខ​ជន​ប្រធានា​ធិបតី​ពី​លោក​បៃដិន​ទៅ​លោក​ស្រី​ហារីស។ ពេល​វេលា​កៀក​ពេក​ នៅ​សល់​​ត្រឹម​តែ​១០០​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ ដូច្នេះ​លោក​ស្រី​ពិបាក​នឹង​ជួយ​ស្រោច​ស្រង់​ស្ថានការណ៍។ ទី​ពីរ​ ​​ព្រឹត្តិ​ការណ៍​ប៉ុន​ប៉ង​ធ្វើ​ឃាត​មិន​បាន​សម្រេច​ពី​សំណាក់​ជន​ដៃ​ដល់​ឈ្មោះ​រ៉ាយ​អេន គ្រូក​(Ryan Crooks)។ ព្រឹត្តិ​ការណ៍​នេះ​ធ្វើ​ឱ្យ​ប្រជា​ជន​អាមេរិក​មាន​ស​មាន​ចិត្ត​ចំ​ពោះ​លោក​ត្រាំ​។ ដោយ​សារ​ជន​ដៃ​ដល់​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ដូច្នេះ គោល​បំណង​នៃ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​នោះ​នៅ​តែ​ជា​អាថ៌​កំបាំង​​រហូត​មក​ដល់​សព្វ​ថ្ងៃ​៕ ប្រភព៖ អារ៉ាប់​ ញូស៍ (Arab News) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ