ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង​ទា​កូន ​៖ លើស​ពី​រសជាតិ​ឆ្ងាញ់ គឺជា​ឱសថ​ធម្មជាតិ​ជំនួយ​សុខភាព​ដ៏​អស្ចារ្យ

48 វិនាទី មុន

យោង​តាម​ការ​ផ្សាយ​ពី​ប្រភព​បរទេស ទោះបីជា​ត្រូវ​បាន​គេ​ហៅ​ថា​ជា​អាហារ​ដ៏​ចម្រូងចម្រាស​បំផុត​មួយ​ក្នុង​ពិភពលោក ប៉ុន្តែ​សម្រាប់​បណ្តា​ប្រទេស​នៅ​អាស៊ី​ពង​ទា​កូន​គឺជា “​កំពូល​អាហារ​ស​ម្រា​ន់​” ដែល​សម្បូរ​ជីវជាតិ និង​មាន​ភាព​ខុស​ប្លែក​គ្នា​តាម​តំបន់​នីមួយ​ៗ​យ៉ាង​សម្បូរ​បែប​។ នៅ​ប្រទេស​កម្ពុជា ពង​ទា​កូន លេចធ្លោ​ខ្លាំង​តាម​រយៈ​ការ​បរិភោគ​ជាមួយ​ទឹក​ម្រេចខ្មៅ​កំពត លាយ​ក្រូចឆ្មារ…

យោង​តាម​ការ​ផ្សាយ​ពី​ប្រភព​បរទេស ទោះបីជា​ត្រូវ​បាន​គេ​ហៅ​ថា​ជា​អាហារ​ដ៏​ចម្រូងចម្រាស​បំផុត​មួយ​ក្នុង​ពិភពលោក ប៉ុន្តែ​សម្រាប់​បណ្តា​ប្រទេស​នៅ​អាស៊ី​ពង​ទា​កូន​គឺជា “​កំពូល​អាហារ​ស​ម្រា​ន់​” ដែល​សម្បូរ​ជីវជាតិ និង​មាន​ភាព​ខុស​ប្លែក​គ្នា​តាម​តំបន់​នីមួយ​ៗ​យ៉ាង​សម្បូរ​បែប​។

នៅ​ប្រទេស​កម្ពុជា ពង​ទា​កូន លេចធ្លោ​ខ្លាំង​តាម​រយៈ​ការ​បរិភោគ​ជាមួយ​ទឹក​ម្រេចខ្មៅ​កំពត លាយ​ក្រូចឆ្មារ និង​ខ្ទឹម​ជ្រក់ ដែល​ជួយ​បិទ​បាំង​ក្លិនឆ្អាប និង​ផ្ដល់​រសជាតិ​ហឹរ​ស្រទន់​ប្លែក​ពី​គេ ខុស​ពី​ជនជាតិ​វៀតណាម​ដែល​និយម​ញ៉ាំ​ជាមួយ​ជីរ​ក្រសាំងទំហំ​(​ជីរ​ពង​ទា​កូន​)​និង​ខ្ញី​ដើម្បី​ជួយ​ដល់​ការ​រំលាយ​អាហារ​។

ចំណែកឯ នៅ​ប្រទេស​ហ្វី​លី​ពី​ន មុខម្ហូប​នេះ​ត្រូវ​បាន​គេ​ហៅ​ថា បា​ឡុ​ត និង​ត្រូវ​បាន​ចាត់ទុកជា​និមិត្តរូប​ជាតិ​ក្រៅផ្លូវការ ដែល​គេ​និយម​ញ៉ាំ​នៅ​ពេល​យប់​ជា​ថ្នាំ​បង្កើន​ថាមពល ជា​ពិសេស​គឺ​ស៊ុត “​ខ្ចី​” អាយុ​ត្រឹម ១៤ ទៅ ១៦ ថ្ងៃ ជ្រលក់​ជាមួយ​អំបិល​គ្រើម​ៗ និង​ទឹកខ្មេះ​ម្ទេស​។

សម្រាប់​ប្រទេស​ឡាវ និង​ថៃ​វិញ​ពង​ទា​កូន​ត្រូវ​បាន​ចាត់ទុកជា​អាហារ​ផ្ដល់​កម្លាំង​ដ៏​សំខាន់​សម្រាប់​កម្មករ និង​កសិករ ដោយនៅ​ឡាវ​គេ​និយម​ញ៉ាំ​វា​ជាមួយ​បាយដំណើប ចំណែក​នៅ​ប្រទេស​ថៃ​វិញ គេ​ជួនកាល​យក​ស៊ុត​ទៅ​អាំង​បន្ថែម​ឱ្យ​មាន​ក្លិន​ឈ្ងុយ និង​បរិភោគ​ជាមួយ​ទឹកជ្រលក់​ហឹរ​ខ្លាំង​។ រីឯ​ប្រទេស​ចិន​ដែល​ត្រូវ​បាន​ជឿ​ថា​ជា​ប្រភព​ដើម​នៃ​មុខម្ហូប​នេះ ហៅ​ពង​ទា​កូន​ថា ម៉ៅ​តាន ហើយ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​អាហារ​បំប៉ន​សុខភាព​សម្រាប់​ស្ត្រី​ក្រោយ​សម្រាលកូន និង​មនុស្ស​ចាស់ ដោយសារ​តែ​បរិមាណ​ប្រូតេអ៊ីន និង​កាល់ស្យូម​ខ្ពស់​ខ្លាំង​។

មិន​ថា​ជា​វិធី​ស្ងោរ​តាម​បែប​ប្រពៃណី ឬ​ការ​ច្នៃ​ជា​មុខម្ហូប​ឆា​ផ្សេង​ៗ​នោះ​ទេ​ពង​ទា​កូន​នៅ​តែ​បន្ត​រក្សា​ភាព​ទាក់ទាញ​ក្នុង​នាម​ជា​អាហារ​ដែល​បង្កប់​នូវ​ជំនឿ​លើ​ការ “​បណ្តេញ​សំណាងអាក្រក់​” និង​ការ​ថែរក្សា​សុខភាព​រាង​កាយ​យ៉ាង​មាំមួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ