ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-ចិន ​អបអរ​ខួប​១០​ឆ្នាំ នៃ​ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន និង​អបអរសាទរ​ឆ្នាំ​ទេសចរណ៍​កម្ពុជា​-​ចិន

32 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មជ្ឈមណ្ឌល​កម្មវិធី​ភាសា​អាស៊ី​និង​អាហ្វ្រិក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន សហការ​ជាមួយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងទេសចរណ៍ និង​សាលា​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦…

រាជធានី​ភ្នំពេញ​៖ មជ្ឈមណ្ឌល​កម្មវិធី​ភាសា​អាស៊ី​និង​អាហ្វ្រិក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន សហការ​ជាមួយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងទេសចរណ៍ និង​សាលា​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​រៀបចំ​ព្រឹត្តិការណ៍​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​អបអរ​ខួប​១០​ឆ្នាំ នៃ​ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន​” និង​អបអរសាទរ​ឆ្នាំ​ទេសចរណ៍​កម្ពុជា​-​ចិន​នៅ​តាម​ផ្លូវ​ថ្មើរជើង​បណ្តោយ​មាត់ទន្លេ មុខ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ​។

ថ្លែង​តាម​រយៈ​វី​ដេ​អូ​ពី​ចម្ងាយ លោក An Xiaoyu (​អាន ស៊ា​វ​យូ​)​ប្រធាន​មជ្ឈមណ្ឌល​កម្មវិធី​ភាសា​អាស៊ី​និង​អាហ្វ្រិក​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ស្វាគមន៍​ការ​ចូលរួម​សហការ​ពី​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​អបអរសាទរ​ឆ្នាំ​ទេសចរណ៍​កម្ពុជា​-​ចិន និង​វិស័យ​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ​។

ក្នុង​រយៈពេល ១០​ឆ្នាំ​នេះ រថយន្ត​ចាក់​បញ្ចាំងភាពយន្ត​បាន​ធ្វើ​ដំណើរ​ពាសពេញ ២៥ ខេត្ត​-​ក្រុង ក្នុង​ប្រទេស​កម្ពុជា បាន​ចាក់​បញ្ចាំងភាពយន្ត​ល្អ​ៗ​ជាង ៣០០ លើក និង​មាន​អ្នក​ទស្សនា​សរុប​ជាង ១០ ម៉ឺន​នាក់​។

ឯកឧត្តម ហាប់ ទូច​រដ្ឋលេខាធិការ​ប្រចាំការ តំណាង លោក​ជំទាវ បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ដែល​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ មិន​ត្រឹមតែ​ជា​ការ​រំលឹក​ជោគជ័យ​នៃ​ការ​ចាក់​បញ្ចាំងភាពយន្ត​ចល័ត​កម្ពុជា​ចិន​នា​ពេល​កន្លង​មក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ស្ពាន​ផ្សារ​ភ្ជាប់​ដួងចិត្ត​ប្រជាជន និង​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​កម្ពុជា​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ប្រទេស​ចិនតា​មរយៈ​សាច់​រឿង​របស់​ភាពយន្ត​។

តាម​រយៈ​ព្រឹត្តិការណ៍ នេះ​បាន​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​វិស័យ​វប្បធម៌ ទេសចរណ៍ និង​ការ​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ចាត់​ទុក​ថា​ព្រឹត្តិការណ៍​នេះ គឺជា​សមិទ្ធផល​ដ៏​ត្រចះត្រចង់ និង​ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា ឱ្យ​កាន់តែ​មាន​ភាព​លេចធ្លោ និង​ទាក់ទាញ​ខ្លាំង​លើ​ឆាក​អន្តរជាតិ ។ ព្រឹត្តិការណ៍​នេះ​ដែរ បាន​ផ្ដល់​នូវ​ការ​កម្សាន្ត និង​ចំណេះដឹង​តាម​រយៈ​សិល្បៈ​ភាពយន្ត​ដល់​សាធារណជន ជា​ពិសេស​រឹតចំណង​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​វប្បធម៌ ទេសចរណ៍ និង​សិល្បៈ​ភាពយន្ត​រវាង​កម្ពុជា និង​មិត្ត​ចិន ឱ្យ​កាន់តែ​រឹង​មាំ និង​ស៊ីជម្រៅ ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ បាន​ចាក់​បញ្ចាំង វី​ដេ​អូ​ស្តី​អំពី​កម្មវិធី​រាត្រីសមោសរ​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី , វី​ដេ​អូ​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា , MV «​បំភ្លឺ​ពន្លឺ​ភ្នែក​ផ្កាយ​» , ភាពយន្ត​ចិន មាន​ចំណងជើង​ថា សួស្ដី ម៉ាក់ និង​ភាពយន្ត​ខ្មែរ មាន​ចំណងជើង​ថា មរណៈ​មាតា ដោយ​ទាំង​មាន​ចូលរួម​ទស្សនា​ពី​គណៈអធិបតី​ទាំងមូល និង​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​យ៉ាងច្រើន​កុះករ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ