ខេត្តកំពង់ស្ពឺ៖ មនុស្សប្រុស-ស្រីចំនួន៦នាក់បានរងរបួសធ្ងន់ស្រាល ត្រូវបានដឹកយកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលរថយន្តធុនតូចម៉ាករ៉េវហ្វរ(RAV4)បានបុកជាមួយរថយន្តធុនធំសណ្តោងទូរកុងតឺន័រពេលបើកបញ្ច្រាសទិសគ្នាពេញទំហឹង។
ហេតុការណ៍រថយន្តធុនតូចបុកជាមួយរថយន្តធុនធំកុងតឺន័របណ្តាលឱ្យមនុស្សរងរបួសធ្ងន់ស្រាលចំនួន៦នាក់ បានកើតឡើងកាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមបណ្តោយជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៦៩ ទៅលេខ៧០ ត្រង់ចំណុចភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្ដកំព់ស្ពឺ ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតារ៉េវហ្វរ( TOYOTA RAV4 ) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2N-8260 កបេីករមានឈ្មោះ ចន ចាន់ថុល ភេទប្រុស អាយុ៣២ឆ្នាំ មានអ្នករួមដំណើរមនុស្សប្រុស-ស្រីចំនួន៥នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តៃកុងរថយន្តខាងលើបានបេីកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីទិសខាងលិច ឆ្ពោះទៅទិសខាងកេីត លុះពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលេីបានបុកជាមួយរថយន្តធុនធំសណ្តោងកុងតឺន័រ ម៉ាកហ៉ីយ៉ាន់ដាយក្បាលព៌ណស ទ្រុងព៌ណឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញ3F-8749 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលខភ្នំពញ4A-9742 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណទេ បានរត់គេចខ្លួនក្រោយកេីតហេតុរួច ដែលកំពុងបេីកបរក្នុងទិសដៅបញ្ច្រាសគ្នា ចំហៀងពេញទំហឹង។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឱ្យមានអ្នករបួស៦នាក់ ស្រីចំនួន៣នាក់ របួសធ្ងន់១នាក់ប្រុស (ឈ្មោះ ចន ចាន់ថុល) ជាអ្នកបេីកបរ និងបង្កឲ្យខូចខាតរថយន្តចំនួន០២គ្រឿង។ក្រោយកើតហេតុនគរបាលចរាចរណ៍ស្រុកភ្នំស្រួចបានបានចុះធ្វើការវាស់វែង ហៅរថយន្តសាមុយដឹកជនរងគ្រោះយកទៅ សង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង។
ចំពោះវត្ថុតាងរថយន្តទាំង២គ្រឿង សមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់៕



ចែករំលែកព័តមាននេះ