ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​រោង​សិប្បកម្ម​ចំហុយ​ឈើ ​និង​ផលិត​ធ្យូង​ផ្អើល​ទាំង​យប់ ​តែ​មិន​ទាន់​ដឹង​មូលហេតុ

34 វិនាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ រោង​សិប្បកម្ម​ចំហុយ ឬ​កែ​ច្នៃ​ឈើ និង​ផលិត​ធ្យូង​អនាម័យ​ចំនួន​០២ ដែល​សាងសង់​ក្បែរ​គ្នា​ត្រូវ​បាន​ព្រះ​អគ្គី ដែល​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​លេប​ត្របាក់​យក​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៩ ខែកុម្ភៈ​នេះ…

ខេត្តបាត់ដំបង ៖ រោង​សិប្បកម្ម​ចំហុយ ឬ​កែ​ច្នៃ​ឈើ និង​ផលិត​ធ្យូង​អនាម័យ​ចំនួន​០២ ដែល​សាងសង់​ក្បែរ​គ្នា​ត្រូវ​បាន​ព្រះ​អគ្គី ដែល​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​លេប​ត្របាក់​យក​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៩ ខែកុម្ភៈ​នេះ ស្ថិត​ក្នុងភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខណៈ​ដែល​ពុំ​មាន​អ្នក​ស្នាក់​នៅ ។

សមត្ថកិច្ច​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ដ៏​មហន្តរាយ​នេះ​កើតឡើង​នៅឡើយ​ទេ ព្រោះ​កំពុង​ទំនាក់ទំនង​សួរនាំ​ម្ចាស់​ទីតាំង ។ សមត្ថកិច្ច​គ្រាន់តែ​ប្រាប់​ថា ម្ចាស់​ទីតាំង​កែ​ច្នៃ ឬ​ចំហុយ​ឈើ និង​ផលិត​ធ្យូង​នោះ ឈ្មោះ ទី គឹ​ម​អៀង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ និង​លក់​គ្រឿង​សង្ហា​រឹម នៅ​ម្ដុំ​ផ្សា​រទូ​លតា​ឯក ក្រុង​បាត់ដំបង ។

នាយ​ប៉ុស្ដិ៍​រដ្ឋបាល ឃុំ​ឈើទាល លោក ស៊ី​ម ពិ​ទូ បាន​ប្រាប់​ថា អគ្គិភ័យ​នេះ​បាន​កើតឡើង ស្រប​ពេល​ម្ចាស់​មិន​បាន​ស្នាក់​នៅ ។ រហូត​មក​ទល់​ពេល​នេះ យើង​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​នៅឡើយ​ទេ ហើយ​ទំហំ​នៃ​ការ​ខូចខាត​ក៏​យើង​មិន​ទាន់​ដឹង​ដែរ ព្រោះ​មន្ត្រី​ជំនាញ មិន​ទាន់​បាន​សួរនាំ​លំអិត​ពី​ម្ចាស់​ទីតាំង ។

លោកនាយ​ប៉ុស្ដិ៍​គ្រាន់តែ​បាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង រោង​សិប្បកម្ម​ចំនួន​០២ ឈើ ឬ គ្រឿង​សង្ហា​រឹម និង​សម្ភារៈ ឬ​ឧបករណ៍​ផលិត​ធ្យូង ដែល​មាននៅ​ក្នុង​ទីតាំង ត្រូវ​បាន​ភ្លើង​ឆេះ​ទាំងអស់​។
ចំពោះ​របាយការណ៍​មន្ត្រី​ពន្លត់​អគ្គិភ័យ បាន​ឲ្យ​ដឹង​ដែរ​ថា កម្លាំង​ពន្លត់​អគ្គិភ័យ​បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​០៧​គ្រឿង ដែល​មក​ពី​តាម​បណ្ដា​ស្រុក​នានា​ផង​ជួយ​អន្តរាគមន៍ ។ ប៉ុន្តែ​បាន​ត្រឹម​ជួយ​បាញ់​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​រាលដាល​ប៉ុណ្ណោះ ព្រោះ​អគ្គិភ័យ​ឆេះ​ខ្លាំង និង​លឿន​បំផុត ។ យ៉ាងណា​ពេល​នេះ មន្ត្រី​ជំនាញ​បាន និង​កំពុង​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ និង​សួរនាំ​ម្ចាស់​សិប្បកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ