ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​កាហ្វេ​ខ្មៅ​៖ ជំនួយការ​ពិសេស​សម្រាប់​អ្នក​ហាត់ប្រាណ

3 ម៉ោង មុន

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​ផឹក​កាហ្វេ​ខ្មៅ​មុន​ពេល​ហាត់ប្រាណ មិនមែន​គ្រាន់តែ​ដើម្បី​ដាស់​ស្មារតី​ឱ្យ​ស្វាង​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ជំនួយការ​ធម្មជាតិ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​អត្ត​ព​លិ​ក និង​អ្នក​ស្រឡាញ់​សុខភាព​។ កាហ្វេ​អ៊ី​ន​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​ដំណើរការ​លឿន​ជាង​មុន ដែល​ជួយ​ឱ្យ​រាង​កាយ​បំប្លែង​ជាតិ​ខ្លាញ់​ដែល​សេសសល់​ឱ្យទៅ​ជា​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព ធ្វើ​ឱ្យ​លទ្ធផល​នៃ​ការ​សម្រក​ទម្ងន់​កាន់តែ​ច្បាស់​។ លើស​ពី​នេះ វា​ក៏​ជួយ​បញ្ឆោត​ខួរក្បាល​ឱ្យ​មាន​អារម្មណ៍​ថា​ហត់នឿយ​តិច​ជាង​មុន…

យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ការ​ផឹក​កាហ្វេ​ខ្មៅ​មុន​ពេល​ហាត់ប្រាណ មិនមែន​គ្រាន់តែ​ដើម្បី​ដាស់​ស្មារតី​ឱ្យ​ស្វាង​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ជំនួយការ​ធម្មជាតិ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​អត្ត​ព​លិ​ក និង​អ្នក​ស្រឡាញ់​សុខភាព​។

កាហ្វេ​អ៊ី​ន​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​ដំណើរការ​លឿន​ជាង​មុន ដែល​ជួយ​ឱ្យ​រាង​កាយ​បំប្លែង​ជាតិ​ខ្លាញ់​ដែល​សេសសល់​ឱ្យទៅ​ជា​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព ធ្វើ​ឱ្យ​លទ្ធផល​នៃ​ការ​សម្រក​ទម្ងន់​កាន់តែ​ច្បាស់​។ លើស​ពី​នេះ វា​ក៏​ជួយ​បញ្ឆោត​ខួរក្បាល​ឱ្យ​មាន​អារម្មណ៍​ថា​ហត់នឿយ​តិច​ជាង​មុន ដែល​អនុញ្ញាត​ឱ្យ​អ្នក​អាច​បង្កើន​ល្បឿន​រត់ ឬ​លើក​ទម្ងន់​បាន​ខ្លាំង​ជាង​មុន​ដោយ​មិន​ងាយ​បោះបង់​។ ទន្ទឹម​នឹង​ការ​បង្កើន​កម្លាំង កាហ្វេ​ក៏​ជួយ​ឱ្យ​ចិត្ត​និង​សាច់ដុំ​មានការ​ត​ភ្ជាប់​គ្នា​បាន​ល្អ ដែល​ធ្វើ​ឱ្យ​ការ​ផ្ដោតអារម្មណ៍​កាន់តែ​ខ្ពស់ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​របួស​ផ្សេង​ៗ​ក្នុង​ពេល​ហាត់ប្រាណ​។

ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា អ្នក​គួរ​ផឹក​កាហ្វេ​ខ្មៅ​សុទ្ធ​ដែល​មិន​ដាក់​ស្ករ ឬ​ទឹកដោះគោ ក្នុង​ចន្លោះ​ពេល​ពី ៣០ ទៅ ៤៥ នាទី​មុន​ពេល​ចាប់ផ្ដើម​ហាត់ ដើម្បី​ឱ្យ​ជាតិ​កាហ្វេ​អ៊ី​ន​មាន​ពេល​ជ្រាប​ចូល​ក្នុង​ចរន្តឈាម​បាន​ពេញលេញ​។ ការ​ជ្រើសរើស​កាហ្វេ​ខ្មៅ​ជួយ​ឱ្យ​រាង​កាយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​ត្រង់​គោលដៅ និង​ជៀសវាង​ការ​ហើមពោះ ឬ​ការ​ឡើង​ជាតិ​ស្ករ​ភ្លាម​ៗ​។ ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​ត្រូវ​ផឹកទឹក​ស្អាត​ឱ្យ​បាន​ច្រើន​តាម​ក្រោយ​ដើម្បី​ការពារ​ការ​ខ្សោះ​ជាតិ​ទឹក និង​គួរ​ស្ដាប់​សញ្ញា​រាង​កាយ​ខ្លួនឯង ប្រសិនបើ​មាន​អាកា​រៈ​ញ័រ​ទ្រូង​ខ្លាំង គួរ​កាត់​បន្ថយ​បរិមាណ​មក​វិញ​។

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ហាត់ប្រាណ​ពេល​យប់ គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផឹក​កាហ្វេ ព្រោះ​វា​អាច​រំខាន​ដល់​ដំណេក ដែល​ជា​ពេលវេលា​ដ៏​សំខាន់​សម្រាប់​រាង​កាយ​ជួសជុល​សាច់ដុំ​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ