ចែកបន្លែដល់គ្រួសារភៀសសឹក និងគ្រួសារកងទ័ព នៅស្រុកកំពង់ត្រាច
- កំពត
ខេត្តកំពត ៖ លោកចាន់ ចេស្ដារដ្ឋលេខាធិការក្រសួងកសិកម្មរួមទាំងអាជ្ញាធរស្រុកកំពង់ត្រាចខេត្តកំពតកាលពីព្រឹកថ្ងៃទី13ខែកុម្ភៈ ឆ្នាំ2026 បានចុះមកដល់ភូមិអង្គរជ័យទី1ដែលមានដាំបន្លែដាំដុះមានត្រកួន និងស្ពៃមើមក្នុងឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាចដើម្បីធ្វើការចែកជូនដល់គ្រួសារកងទ័ពនិងគ្រួសារភៀសសឹកចំនួនជិត100គ្រួសារមកពីឃុំចំនួន3ក្នុងស្រុកកំពង់ត្រាច។
ឯកឧត្តមចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្មមានប្រសាសន៍ថា ការចែកបន្លែដល់គ្រួសារកងទ័ពយើងនិងចែកជូនដល់គ្រួសារភៀសសឹកដែលមិនទាន់ត្រឡប់ទៅផ្ទះសម្បែងភ័យខ្លាចនិងសៀមឈ្លានពាននោះហូបបានតែមួយពេលតែប៉ុណ្ណោះ ប៉ុន្តែវាមានអត្ថន័យធំធេងណាស់ដែលយើងរួបរួមគ្នានិងជួយគ្នាទាន់គ្រាក្រ ។
ឯកឧត្តមចាន់ ចេស្ដា មានប្រសាសន៍បន្តថាការចែករំលែកដល់គ្រួសារកងទ័ពនិងគ្រួសារបងប្អូនយើងភៀសខ្លួនចាកចោលស្រុកមកជ្រកកោននៅទីនេះឬក៍ក្នុងមូលដ្ឋានរបស់ខ្លួនអាជ្ញាធរស្រុកឃុំមិនប្រងើយកន្តើយឡើយត្រូវតែជួយ ។ ទោះជាហូបមិនបានយូថ្ងៃខែក៍ជាការជួយសម្រាលទុកលំបាលមួយផងដែរ។
ឯកឧត្តមចាន់ចេស្ដាមានប្រសាសន៍បន្តថាថ្ងៃនេះយើងមានថវិការតិចតួចនិងបន្លែត្រកួននិងស្ពៃចែកជួនបងប្អូនយើងដែលមានស្រុកនិងអាជ្ញាមូលដ្ឋានចុះមូលដ្ឋានជាប្រចាំហើយក៍មិនអោយបងប្អូនណាម្នាក់ខ្វះស្បៀងក្នុងមានអាសន្ននេះដែរ ៕







<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ