ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុសាខាកាកបាទក្រហមខណ្ឌដូនពេញចែកអំណោយដល់ប្រជាជនក្រីក្រ44នាក់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០១១ នៅសាលប្រជុំសាលាខណ្ឌដូនពេញ អនុសាខាកាកបាទក្រហមខណ្ឌបាន​រៀបចំពិធី​ចែកអំណោយដល់អ្នកពិការជរា និងអ្នក​ទីទ័ល​ក្រ​ចំនួន៤៤នាក់ ក្រោមអធិបតីភាព លោក​សុខ សម្បត្តិ អភិបាលខណ្ឌ និងជា​ប្រធាន​កិត្តិយស​អនុ​

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៦ កក្កដា ឆ្នាំ២០១១ នៅសាលប្រជុំសាលាខណ្ឌដូនពេញ អនុសាខាកាកបាទក្រហមខណ្ឌបាន​រៀបចំពិធី​ចែកអំណោយដល់អ្នកពិការជរា និងអ្នក​ទីទ័ល​ក្រ​ចំនួន៤៤នាក់ ក្រោមអធិបតីភាព លោក​សុខ សម្បត្តិ អភិបាលខណ្ឌ និងជា​ប្រធាន​កិត្តិយស​អនុ​សាខាកាកបាទក្រហមខណ្ឌ​ដូនពេញ លោក​ហែម អាន ប្រធានក្រុមប្រឹក្សា​ខណ្ឌ និងជា​ប្រធាន​អនុសាខាកាកបាទ​ក្រហម​ខណ្ឌដូនពេញ និង​មន្រ្តីសាលាខណ្ឌជាច្រើនរូប​ទៀត។

លោក​ហែម អាន បានមានប្រសាសន៍ថា អ្នក​ពិការ​ជរា​ចំនួន១១នាក់ និងអ្នកទីទ័ល​ក្រ​ចំនួន៣៣នាក់ ត្រូវបានទទួលអំណោយពីអនុ​សាខា​កាកបាទក្រហមខណ្ឌដូនពេញ ក្នុង​នោះ​អ្នក​ពិការ​ជរា១១នាក់ទទួលបាន​រទេះមួយ​ម្នាក់​ដែល​ជា​អំណោយដ៏ថ្លៃថ្លារបស់លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា។ ដោយឡែក អ្នកទីទ័លក្រ​ចំនួន​៣៣​នាក់​ក្នុងម្នាក់​ៗទទួលបាន​អង្ករ១៥គីឡូ​ក្រាម មីមួយកេស ថ្នាំ​ក្រពះ-ពោះវៀនមួយកំប៉ុង នំបុ័ងពីរ និងថវិកា​ចំនួន​៣មុឺនរៀល។ លោក​ប្រធាន​អនុសាខា​កាក​បាទ​ក្រហម​ខណ្ឌ​បាន​បញ្ជាក់​ថា អំណោយឧបត្ថម្ភទាំងនេះ​បានមកពី​លោក​សុខ សម្បត្តិ ប្រធានកិត្តិយស​អនុ​សាខា​កាក​បាទក្រហមខណ្ឌ លោកស្រី ឈឹម វត្តី អនុ​ប្រធាន​កិត្តិយស​អនុ​សាខា​កាកបាទក្រហមខណ្ឌ លោក​ស្រី ប៉ុន ដានី ប្រធានផ្សារកណ្តាល លោក​ស្រី ឡុង ស៊ីណាង លោកយន់ ច័ន្ទណារ៉ា ប្រធាន​ផ្សារ​ចាស់ ព្រម​ទាំង​ពីរូប​លោក​​ផ្ទាល់​ ។

នៅក្នុងឱកាសនោះដែរ លោកសុខ សម្បត្តិ​បានមានប្រសាសន៍ផ្តាំផ្ញើថា ថ្វីដ្បិតអំណោយ​ទាំងអស់នេះមានបរិមាណមិនច្រើនក៏ពិត​មែន តែ​នេះជាទឹកចិត្តអាណិតអាសូរពីសំណាក់​ម្ចាស់​អំណោយ ហើយអំណោយនេះនឹងបានជួយ​​រំលែក​ការលំបាកមួយគ្រា​ដែរ។ ជានិច្ច​កាល ​​អនុ​សាខា​កាកបាទ​ក្រហមខណ្ឌដូនពេញ តែងតែ​យក​ចិត្តទុកដាក់ដល់​ប្រជាពលរដ្ឋក្រីក្រជួប​ការ​លំបាក​ក្នុង​ជី​វភាពរស់​នៅ​ ហើយ​សូម​កុំ​ឱ្យ​អស់​សង្ឃឹម​​ក្នុង​ជីវិត​ឱ្យ​សោះ៕