ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ត​ពង្រឹងសមត្ថភាព​អធិការ​ការងារ និងអភិវឌ្ឍ​សមត្ថភាព​ខ្លួន​ ឱ្យ​ក្លាយជា​មន្ត្រី​អនុវត្ត​ច្បាប់ ​ប្រកបដោយ​សមត្ថភាព

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភ​: ឆ្នាំ​២០២៦ វិទ្យាស្ថាន​ជាតិ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: បាន​បើក​វគ្គ​បណ្តុះបណ្តាល ស្តី​ពី…

រាជធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកុម្ភ​: ឆ្នាំ​២០២៦ វិទ្យាស្ថាន​ជាតិ​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: បាន​បើក​វគ្គ​បណ្តុះបណ្តាល ស្តី​ពី “​បច្ចេកទេស​អធិការកិច្ច​ការងារ និង​ការ​ធ្វើ​អធិការកិច្ច​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​” ក្រោម​អធិបតីភាព ឯកឧត្តម អុិ​ន ខេមរា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​មានការ​ចូលរួម​ពី​អធិការ​ការងារ​នៅ​ថ្នាក់​កណ្តាល និង​ថ្នាក់​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជធានី ខេត្ត​ទាំង ២៥ សរុប​ជាង ២៧០​នាក់ ។

វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំ​ឡើង ​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព ដល់​ក្រុម​អធិការ​ការងារ​ថ្នាក់​ក្រសួង ថ្នាក់​មន្ទីរ និង​ក្រុមចម្រុះ ដែល​ត្រូវ​បាន​ចាត់តាំង​ សម្រាប់​ការ​ចុះ​ធ្វើ​អធិការកិច្ច​ការងារ ដើម្បី​បន្ត​លើកកម្ពស់​ការ​ធ្វើ​អធិការកិច្ច​ការងារ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឆ្នាំ​២០២៤-២០២៨ ​។ វគ្គ​បណ្តុះបណ្តាល​នេះ​ មាន​រយៈពេល​១​ថ្ងៃ ដោយ​ផ្តោត​លើ​ប្រធានបទ​សំខាន់​ចំនួន​២ គឺ (១)​បច្ចេកទេស​អធិការកិច្ច​ការងារ និង​(២) ការ​ធ្វើ​អធិការកិច្ច​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​គូសបញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​មានការ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ ដើម្បី​រួមចំណែក​អនុវត្ត​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ជា​ពិសេស​យុទ្ធសាស្ត្រ​ប​ច្ច​កោណ​-​ដំណាក់កាល​ទី​១ ដែល​ក្នុង​នោះ​មុំ​ទី​១ កំណត់​អំពី​ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ ដែល​ផ្តោត​អាទិភាព​លើ​ការ​ពង្រឹង​អនុលោម​ភាព ការ​បន្ត​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​អធិការកិច្ច​ការងារ ការ​ធ្វើ​វិជ្ជា​ជី​វូប​នី​យ​កម្ម​អធិការ​ការងារ ការ​ជំរុញ និង​ការ​ពង្រឹង​យន្តការ​អធិការកិច្ច​អន្តរ​ស្ថាប័ន​។

បន្ថែម​ពី​នេះ ឯកឧត្តម​ក៏​បាន​ស្នើ​ដល់​សិក្ខាកាម​ ដែល​មាន​វត្តមាន​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ ​ត្រូវ​អនុវត្ត​តួនាទី ​ភារកិច្ច​របស់​ខ្លួន​ជា​អធិការ​ការងារ ប្រកបដោយ​ការ​ទទួលខុសត្រូវ វិជ្ជាជីវៈ និង​ប្រសិទ្ធភាព ស្រប​តាម​បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និង​សៀវភៅ​គោលការណ៍​ណែនាំ​ស្តី​ពី​អធិការកិច្ច​ការងារ ដែល​ជា​គោលការណ៍​គ្រឹះ​ សម្រាប់​អធិការ​ការងារ និង​បន្ត​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ ឱ្យ​ក្លាយជា​មន្ត្រី​អនុវត្ត​ច្បាប់ ​ប្រកបដោយ​សមត្ថភាព បុ​រេ​សកម្ម និង​ការ​ទទួលស្គាល់​ពី​ភាគី​ពាក់ព័ន្ធ​ ៕ អត្ថបទសហការ