ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ពងអណ្តើក​ហ្លួង​នៅ​ឆ្នេរ​ខ្សាច់​ចំនួន​២៥​គ្រាប់​ក្នុង​ខេត្តកោះកុង

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​អភិរក្ស​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WCS នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​រក​ឃើញ​សំបុក​អណ្តើក​ហ្លួង​២​ទីតាំង មាន​គ្រាប់​ពង​សរុប…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​អភិរក្ស​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WCS នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​រក​ឃើញ​សំបុក​អណ្តើក​ហ្លួង​២​ទីតាំង មាន​គ្រាប់​ពង​សរុប ២៥​គ្រាប់ នៅ​ឆ្នេរ​ខ្សាច់​ចំណុច​ឈើទាល​នៃ​ព្រែក​កំពង់​លើ ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ។ បច្ចុប្បន្ន ក្រុមការងារ​កំពុង​ការពារ​សំបុក​ទាំងនោះ និង​តាមដាន​ការ​ញាស់ ដើម្បី​ធានា​អត្រា​គង់វង្ស​ខ្ពស់ ។

អណ្តើក​ហ្លួង ត្រូវ​បាន​ចាត់ជា​ប្រភេទ​ឧរង្គសត្វ​និ​មិ្ម​ត​រូប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះ រាជក្រឹត្យ ន​ស​/​រក​ត​/០៣០៥/១៤៩ ចុះ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០០៥ និង​ត្រូវ​បាន​ចាត់ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់ ដោយ​អនុក្រឹត្យ​លេខ​១២៣ របស់​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០០៩ ។ ប្រភេទ​នេះ ក៏​ត្រូវ​បាន​ចាត់ជា​ប្រភេទ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ IUCN និង​ស្ថិត​ក្នុង​ឧ​ប​សម្ព័ន្ធ​១​នៃ​អនុ​ញ្ញា​សាយ​តេស​ផង​ដែរ​។

ប្រព័ន្ធ​ព្រែក​ស្រែអំបិល គឺជា​កន្លែង​ការពារ និង​អភិរក្ស​ដ៏​សំខាន់​បំផុត​នៅ​កម្ពុជា ព្រោះ​ជា​កន្លែង​តែ​មួយ​គត់​ដែល​អណ្តើក​ហ្លួង​រស់នៅ​និង​ពង​កូន ។ ដូចនេះ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អង្គការ WCS រដ្ឋបាល​ខេត្តកោះកុង និង​ព្រះ​សីហ​នុ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​នេសាទ បាន​យកចិត្តទុកដាក់​ការ​រ​ពារ​ប្រភេទ​នេះ ចាប់ពី​ឆ្នាំ​២០០០ តាម​រយៈ​ការ​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ការ​អប់រំ​ផ្សព្វផ្សាយ និង​ការ​បង្កាត់​ភ្ញាស់​និង​លែង ដើម្បី​ធានា​និរន្តរភាព​នៃ​ប្រភេទ​នេះ​ក្នុង​ដែនទឹក​ធម្ម
ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ