ខេត្តតាកែវ ៖ រណ្ដៅដីមួយកន្លែងមានទំហំជាង ៥ហិកតា ជម្រៅដល់ក្បាលប្រែតស្ថិតនៅក្នុងភូមិសៀមដេកឃុំ ស្រុកបាទី កាយយកអាចម៏ដីលក់បាន ៩០ភាគរយទៅហើយនៅមិនទាន់មានអាជ្ញាបណ្ណ័នៅឡើយទេ សង្ស័យមន្ត្រីពាក់ពន្ធ័ហែកចែកគ្នាស៊ីលាក់លោក វុី សំណាង ចៅហ្វាយខេត្តតាកែវ ។
ប្រភពពីពលរដ្ឋរស់នៅក្បែររណ្ដៅដីខាងលើបានអោយដឹងថា ទីតាំងរណ្ដៅនេះគេកាយយកអាចម៏លក់ជាង ១ឆ្នាំហើយដោយអាជ្ញាធរប្រាប់ថា កាយធ្វើកន្លែងផលិតទឹកស្អាតលក់ចែកជូនពលរដ្ឋក្នុងមូលដ្ឋានតែរឿងច្បាប់ទម្លាប់ពួកគាត់មិនដឹងទេ គឺឃើញតែក្រុមមន្ត្រីបណ្ដាក់គ្នាដូចខ្យងចុះមកពិនិត្យរួចក៏នាំគ្នាឡើងឡានទំនើបៗទៅបាត់អស់ ។
ពាក់ពន្ធ័ករណីខាងលើនេះលោក ភួម ឈីម ចៅហ្វាយស្រុកបាទី បានអោយដឹងថា រណ្ដៅដីនៅចំណុចខាងលើគឺពិតជាគ្មានអាជ្ញាបណ្ណ័ពិតមែន ព្រោះលោកបានទទួលសំណើរពីម្ចាស់រណ្ដៅដី និងបានបំពេញបែបបទរួចរាល់តាំងពីខែវិច្ឆិកាឆ្នាំ ២០២៥ និងបានបញ្ជូនទៅមន្ទីរ៉ែ និងថាមពល រួចរាល់ហើយរហូតមកទល់ពេលនេះឯកសារត្រូវកប់នៅត្រឹមមន្ទីរ៉ែ និងថាមពល ខេត្តទៅវិញ ។
ជុំវិញករណីនេះដែរលោក សឿ សុភណ្ឌ័ អនុប្រធានការិយាល័យរ៉ែនៃមន្ទីរ៉ែ និងថាមពល ខេត្តតាកែវបានអោយដឹងថា រណ្ដៅដីនៅចំណុចខាងលើម្ចាស់បានរត់អាជ្ញាបណ្ណ័ជាបន្តបន្ទាប់ដែលមានទំហំត្រឹម ១ហិកតា ដល់ពេលអ្នកកាសែតសួរថា ចុះបើម្ចាស់រណ្ដៅដីរត់អាជ្ញាបណ្ណ័ជាបន្តបន្ទាប់ហេតុអ្វីលោកចៅហ្វាយស្រុកបាទី ថាទើបតែធ្វើម្ដងហើយមិនបានអាជ្ញាប័ណ្ណទៀត លោក សឿ សុភណ្ឌ័ ស្ងាត់មាត់ដូចគេញុកស្នូលពោត ។
ក្នុងករណីនេះដែរនៅពេលអ្នកកាសែតសួរទៅលោក សឿ សុភណ្ឌ័ ថែមទៀតថា កាលពីថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២៦ មន្ត្រីខាងក្រសួងរ៉ែ និងថាមពល បាននាំគ្នាចុះមកត្រួតពិនិត្យទីតាំងអាជិវកម្មរណ្តៅដី ឬការដ្ឋាននានានៅស្រុកបាទី ពិតដែរ ឬទេ ស្រាប់តែលោក សឿ សុភណ្ឌ័ ឆ្លើយថា ខាងក្រសួងចុះមកពិនិត្យមែន តែក្រសួងពិនិត្យតែការដ្ឋានដីក្រហមភ្នំទទាទេ ។ អ្នកកាសែតសួរបន្តទៀតក៏មានមន្ត្រីសុំមិនបញ្ចេញឈ្មោះនៅក្នុងមន្ទីរ៉ែ បានប្រាប់អ្នកកាសែតថា លោក សឿ សុភណ្ឌ័ ជាអ្នកនាំមន្ត្រីក្រសួងគេចវេសមិនអោយខាងក្រសួងចុះទៅពិនិត្យរណ្ដៅដីខាងលើទេ ព្រោះខ្លាចបែកការណ៍អស់ ស្រាប់តែលោក សឿ សុភណ្ឌ័ ប្រកែកមិនពិតទេ ។ ពាក់ពន្ធ័ករណីខាងលើអ្នកកាសែតមិនអាចសុំការបំភ្លឺពីលោក វុី សំណាង ចៅហ្វាយខេត្តតាកែវ បានទេព្រោះទូរសព្ទ័លោកជាប់រវល់រហូត ៕
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព





ចែករំលែកព័តមាននេះ