ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱខេត្តកំពត អើយ ! ក្រុមហ៊ុនខ្យល់ទិញដីពល​រដ្ឋឱ្យលុយខ្យល់

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពត ​៖ ​ក្រោយ​មានរឿង​អាស្រូវ​ជា​បន្តបន្ទាប់​ករណី​ឧក​ញ៉ា​ជា​ច្រើន​ទិញ​ដី​លក់​ដី​​ពលរដ្ឋ​នៅ​ក្នុង​ទឹកដី​ខេត្តកំពត ​ដោះស្រាយ​មិន​ទាន់​ចេញ​ផង ​ឥឡូវ​​ធ្លាយ​រឿង​ថ្មី​មួយ​ករណី​ទៀត​ហើយ​ គឺ​រឿង​ទិញ​ដី​អោយ​លុយ​មិន​គ្រប់​ ក្រុម​ឈ្មួញ​ចង់​ច្បាម​យក​ដី​ពលរដ្ឋ​ទទេ ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ខ្ចាយ​ ឃុំ​កញ្ឆិត​ ស្រុក​ជុំ​គី​រី​…

ខេត្តកំពត ​៖ ​ក្រោយ​មានរឿង​អាស្រូវ​ជា​បន្តបន្ទាប់​ករណី​ឧក​ញ៉ា​ជា​ច្រើន​ទិញ​ដី​លក់​ដី​​ពលរដ្ឋ​នៅ​ក្នុង​ទឹកដី​ខេត្តកំពត ​ដោះស្រាយ​មិន​ទាន់​ចេញ​ផង ​ឥឡូវ​​ធ្លាយ​រឿង​ថ្មី​មួយ​ករណី​ទៀត​ហើយ​ គឺ​រឿង​ទិញ​ដី​អោយ​លុយ​មិន​គ្រប់​ ក្រុម​ឈ្មួញ​ចង់​ច្បាម​យក​ដី​ពលរដ្ឋ​ទទេ ​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ខ្ចាយ​ ឃុំ​កញ្ឆិត​ ស្រុក​ជុំ​គី​រី​ ។

យោង​តាម​ប្រភព​ពី​ពលរដ្ឋ​ជាង​ ៣០​គ្រួសារ​ស្ថិត​នៅ​ភូមិ​ឃុំ​ខាងលើ​បានអោយ​ដឹង​ថា​ មាន​ក្រុម​អ្នក​ចុះ​មក​ទិញ​ដី​របស់​ពួក​គាត់​សរុប​ជាង​ ៤០​ហិកតា​ ដោយ​ប្រាប់​ថា​ ទិញ​អោយទៅ​ក្រុមហ៊ុន ​តែ​គេ​មិន​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន​នោះ​ឈ្មោះ​អ្វី​ទេ​ គឺ​គេ​ទិញ​ដើម្បី​ធ្វើការ​អភិ​វ​ឌ្ឃ​ន៏​ដោយ​ក្នុង ​១​ម៉ែត្រ​ការ៉េ ៤​ដុល្លា​រ បើ​ពលរដ្ឋ​ណា​ចង់​លក់​ត្រូវ​ទទួល​លុយ​កក់​ ៣០​ភាគរយ​មុន​ ដោយ​មិន​ចាំបាច់​ប្រគល់​ប្លង់​ទេ​ តែបើ​ពលរដ្ឋ​ណា​ព្រម​ប្រគល់​ប្លង់​ដី​អោយ​ក្រុម​អ្នកទិញ​ គឺ​ទទួល​បាន​លុយ ​៧០​ភាគរយ​មុន ​។

ក្រុម​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ទៀត​ថា​ ពួក​​គាត់​ខ្លះ​យល់ព្រម​លក់​ដោយ​ខ្លះ​ទទួលយក ​៣០​ភាគរយ​មុន ​តែបើ​ក្រុម​អ្នកទិញ​ចង់បាន​ប្លង់​ គឺ​​ត្រូវ​តែ​ប្រគល់​លុយ​គ្រប់​ចំនួន​ ទើបប្រគល់ប្លង់ឱ្យ ។ ចំពោះ​ពលរដ្ឋ​ខ្លះ​ទៀត​យល់ព្រម​ទទួល​លុយ​ ៧០​ភាគរយ​ និង​ព្រម​ប្រគល់​ប្លង់​អោយទៅ​ក្រុម​អ្នកទិញ​យក​ទៅ​រក្សា​ទុក​ គឺទុករហូតតែម្តង ដូចមកបោកស្រស់ៗ ។

ពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា ​ក្រុម​អ្នក​ដើរ​ប្រមូល​ទិញ​ដី​របស់​ពួក​គាត់​ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០២៥​ មក​ម្លេះ​ រហូត​មក​ដល់​ពេល​នេះ​លុយ​កក់​​ថ្លៃដី ​៣០​ភាគរយ ​ក៏​មិន​បានឃើញ​លុយ​ពលរដ្ឋ​ទទួល​បាន​ ៧០​ភាគរយ​ដោយនៅ​ខ្វះ ​៣០​ភាគរយ​ទៀត​ ​ក៏​នៅ​លើ​ដៃ​ក្រុម​អ្នកទិញដដែលអត់ឱ្យគ្រប់នៅ​ឡើយ​ទេ ហើយ​ដី​របស់​ពួក​គាត់​ក៏​គេ​ចាក់​ឈូស​ថែម​ទៀត​ ។ ពេល​ពួក​គាត់​តវ៉ា​ក៏​លេចមុខ​ក្រុម​អ្នកទិញ​បាន​មក​ធ្វើ​កិច្ចសន្យា​ខ្យល់​នៅ​សាលាឃុំ​កញ្ឆិត ​ដោយ​មាន​លោក​ គយ រុន​ មេឃុំ​ជា​សាក្សី​តែ​កិច្ចសន្យា​ហួស​រាប់​ខែ​ទៅ​ហើយ​ក៏​មិនឃើញ​មាន​ដំណោះស្រាយ​អ្វី​ទាំងអស់​ ដូចគេមកបោកយកដីពលរដ្ឋ ហើយឱ្យលុយមិនគ្រប់ក៏បាត់មុខអស់ទៅ ។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​លោក​ គយ រុន​ មេឃុំ​កញ្ឆិត​បានអោយ​ដឹង​ថា ​ពលរដ្ឋ​រស់នៅ​ភូមិ​ព្រៃ​ខ្ចាយ ​គឺ​ពិតជា​បាន​លក់​ដី​អោយទៅ​ក្រុមហ៊ុន​មែន​តែ​លោក​ក៏​មិន​ស្គាល់​ក្រុមហ៊ុន​នោះ​ឈ្មោះ​អី​ដែរ​នឹង​គឺ​រាល់​ការ​លក់​ទិញ​មាន​កិច្ចសន្យា​លិខិត​ស្នាម​ត្រឹម​ចូលរួម​តែ​ពលរដ្ឋ​លោក​ជា​មេឃុំ​ និង​ក្រុម​អ្នក​ដើរ​ទិញ​តែ​មិន​មានឈ្មោះ​ក្រុមហ៊ុន​ទេ​ហើយ​អ្នក​ដើរ​ប្រមូល​ទិញ​ (​ហៅ​ថា​ក្រុម​គួក​ជេ​)​ គេ​គ្រាន់តែ​និយាយ​ថា​ ទិញ​អោយ​ក្រុមហ៊ុន​របស់​អ្នកធំ​ គឺអត់ប្រាប់ឈ្មោះទេ ។

នៅ​ពេល​ដែរ​អ្នកកាសែត​សួរ​ទៅ​លោក​មេឃុំ​ខាងលើ​ថា ​ចុះ​ប្រសិនជា​អ្នក​ដើរ​ទិញ​បោកប្រាស់​ពលរដ្ឋ​វិញ​ តើ​លោក​មេឃុំ​គិត​យ៉ា​ងមេច​លោក​ឆ្លើយ​ថា ​លោក​នឹង​នាំ​ពលរដ្ឋ​ដាក់​ពាក្យបណ្ដឹង​តែ​នៅ​ពេល​អ្នកកាសែត​សួរ​ប្ដឹង​យ៉ាង​មេច ​បើ​លោក​មេឃុំ​មិន​ស្គាល់ឈ្មោះ​ក្រុមហ៊ុន​ផង​លោក​មេឃុំ​ឆ្លើយ​ថា ​លោក​នឹង​នាំ​ពលរដ្ឋ​ប្ដឹង​អ្នក​ដែល​​ដើរ​ប្រមូល​ទិញ ។ ​អ្នកកាសែត​ក៏​សួរ​ទៀត​ថា ​ចុះបើ​អ្នក​ដើរ​ប្រមូល​ទិញ​រត់​បាត់​លោក​មេឃុំ​យកដៃ​អេះ​ក្បាល​ហើយ​ក៏​ស្ងៀម​បាត់​មាត់​ទៅ​ ។

ចំណែក​លោកស្រី​ គឹ​ម សុធា​រី​ ចៅហ្វាយស្រុក​ជុំ​គី​រី ​ក្រោយ​ពេល​ដឹង​ថា ​អ្នក​ក​សែត​សួរ​តាម​ទូរ​សព្ទ័​លោកស្រី​បែរជា​និយាយ​ថ្នម​ៗ​ថា​លោកស្រី​ជាប់​​ប្រជុំ​ ។ ជា​ចុង​ក្រោយ​ពលរដ្ឋ​ដែល​រង​គ្រោះ​បាន​សំណូមពរ​ដល់​លោក​ ម៉ៅ ធ​និ​ន្ទ​ ចៅហ្វាយ​ខេត្តកំពត ​ជួយ​បើក​ការ​ស៊ើបអង្កេត​ចំពោះ​ក្រុម​ដែល​​ដើរ​ប្រមូល​ទិញ​ដី​ និង​ឈ្មោះ​ក្រុមហ៊ុន​ដែល​ក្រុម​ពួក​អ្នក​គួក​​ជេលើក​ឡើង​ថា ​ទិញ​អោយ​ក្រុមហ៊ុន​នោះ​ឈ្មោះ​អ្វី​ហើយ​មា​នទី​តាំងនៅ​កន្លែង​ណា​អោយ​ពិតប្រាកដ​ ។ យើងគិតថា ជាមួយខេត្តកំពត ប្រាកដជាបកស្បែកក្រុមហ៊ុនខ្យល់នេះមិនខានឡើយ ៕

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ