ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់ អស់លក្ខណ៍ ក្រោយ​លួ.ច​ម៉ូតូ នៅ​ខេត្ត​ រត់​ចូល​ទឹកដីច្បារ​អំពៅ​ទី​២

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ច្បារ​អំពៅ​ទី​២ ប្រដេញ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ចំណោម​បក្ខពួក ០២​នាក់ ដកហូត​បាន​ម៉ូតូ​ជន​រង​គ្រោះ​មក​វិញ ក្រោយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ជន​រង​គ្រោះ នៅ​ខេត្តកណ្តាល…

រាជធានី​ភ្នំពេញ ៖ នគរបាល​ច្បារ​អំពៅ​ទី​២ ប្រដេញ​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ចំណោម​បក្ខពួក ០២​នាក់ ដកហូត​បាន​ម៉ូតូ​ជន​រង​គ្រោះ​មក​វិញ ក្រោយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ជន​រង​គ្រោះ នៅ​ខេត្តកណ្តាល ។

ប្រតិបត្តិ​ការណ៍​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០២ នឹង ៥០​នាទី​រសៀល​ថ្ងៃ​ទី ១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ចំណុច​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ជួន សុខ ភេទ ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា ដោយនៅ​វេលា​ម៉ោង២និង​៥០​នាទី នា​ថ្ងៃ​ដដែល សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រួម​និង​ដកហូត​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GQ-2374 និង ស្លាក​លេខ ភ្នំពេញ 1IV-1854 (​ជនសង្ស័យ​លាក់ ក្រោម​កម្រាល​ជើង​ម៉ូតូ​) បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​២ ធ្វើការ​សួរនាំ ។

បច្ចុប្បន្ន ជនសង្ស័យ រួម​និង​វត្ថុ​តាង​ត្រូវ​បាន​នគ​បាល​ប៉ុស្តិ៍​ច្បារ​អំពៅ​២ បាន​ប្រគល់​ឲ្យ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ចាត់ការ​តាម​ផ្លូវច្បាប់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ម៉ោង​០៤​និង​៣០​នាទី​ទាប​ភ្លឺ នៅ​ចំណុច​មុខ​បន្ទប់​ជួល ផ្លូវលំ សង្កាត់​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្តាល ជន​រង​គ្រោះ​ទុក​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត ពណ៌​ស ផ្លា​ក​លេខ ភ្នំពេញ 1IV-1854 នៅ​មុខ​បន្ទប់​ជួល កើតហេតុ​ខាងលើ ដោយ​ពុំ​បាន​ចាក់​សោ.ក​ទេ រួច​ចូល​ទៅ​ដេក​ស្រាប់ តែ​ជនសង្ស័យ​ឈ្មោះ ជួន សុខ ដើរមក​លួច​ម៉ូតូ​ជន​រង​គ្រោះ​បណ្ដើរ​ចេញ​មក​ក្រៅ កាច់​សោ​ជិះ​គេច​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ