ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​វៀតណាម​ម្នាក់ ​ប៉ុនប៉ង​លោតពីលើ​ស្ពាន​អាកាស៧​មក​រា ផ្អើលអ្នកដំណើរជួយឃាត់

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​វៀត​ណា​ម្នាក់ ​បាន​ឡើង​តោង​បង្កាន់ដៃស្ពាន​អាកាស​ ៧មក​រា​ ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​ តែ​ពុំ​បាន​សម្រេច​ ត្រូវ​សមត្ថកិច្ច​ ក៏​ដូច​ប្រជាពលរដ្ឋ​លួងលោម​ឃាត់​ទាន់​ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​វៀត​ណា​ម្នាក់ ​បាន​ឡើង​តោង​បង្កាន់ដៃស្ពាន​អាកាស​ ៧មក​រា​ ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​ តែ​ពុំ​បាន​សម្រេច​ ត្រូវ​សមត្ថកិច្ច​ ក៏​ដូច​ប្រជាពលរដ្ឋ​លួងលោម​ឃាត់​ទាន់​ ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ នាវេលា​ម៉ោង០១និង​២០នាទី​រសៀល​ថ្ងៃ​ទី​១០ ​ខែកុម្ភៈ​ ឆ្នាំ២០២៦ ​នៅ​លើ​ស្ពាន​អាកាស ៧​មក​រា ហៅ​ស្ពាន​មន្ទីរពេទ្យ​លោកសង្ឃ​ ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​។

បុរស​រូប​នោះ​គេ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​ ជា​ជនជាតិ​វៀតណាម​ មាន​ទីលំនៅ​ក្នុងសង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ ​។

តាម​សាក្សី ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជនជាតិ​វៀតណាម​រូប​នោះ​ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ ​នៅ​ពេល​ធ្វើ​ដំណើរ​ឡើង​ស្ពាន​អាកាស ​៧​មក​រា​បាន​បន្តិច​ក៏​ឈប់​ រួច​ទៅ​តោង​បង្កាន់ដៃស្ពាន​ឡើងឈរ តោង​បង្គោលភ្លើង ​រួច​ក៏​ទម្លាក់​ខ្លួន​ទៅ​ខាងក្រៅ ​។ ភ្លាម​ៗ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ ​ហើយ​ទាក់ទង​ទៅ​សមត្ថកិច្ច ​ដើម្បី​មក​ជួយ​អន្តរាគមន៍​។

តាម​ព័ត៌មាន ​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​នោះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​និង​កក​ស្ទះចរាចរណ៍​នៅ​លើ​ស្ពាន​អាកាស​ ៧​មក​រា ​យ៉ាង​ខ្លាំង​។​ នគរបាល​មូលដ្ឋាន​ រួម​និង​ប្រជាពលរដ្ឋ​ ក៏​បាន​លួងលោម​អស់​រយៈពេល​ប្រមាណ​ជាង​១​ម៉ោង ​ដើម្បី​កុំ​ឲ្យ​បុរស​រូប​នោះ​គិត​ខ្លី ព្រមទាំង​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ផង​ដែរ​។ ​លុះ​ក្រោយមក​ សមត្ថកិច្ច ​និង​ប្រជាពលរដ្ឋ​ ក៏​នាំ​គ្នា​ចាប់​ទាញ​ចុះ​ពីលើ​បង្កាន់ដៃស្ពាន​វិញ​។ ​ទោះបីជា​យ៉ាងណា​ គេ​ពុំ​ដឹង​ថា ​បុរស​រូប​នោះ​ មាន​វិបត្តិ​អ្វី​ឡើយ ​បានជា​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន ​ពីលើ​ស្ពាន​បែប​នេះ​ ។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ បុរស​រូប​នោះ​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ថា ​មាន​គេ​ចាប់ជំរិត​ខ្លួន ​ហើយ​ស្ត្រី​ជា​ប្រពន្ធ​ ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌព្រែក​ព្នៅ​ ក្រោយមក​ ក៏​មានការ​ភ្ញាក់ផ្អើល​បុរស​នោះ​មក​ប៉ុន​ប៉ុង​លោត​សម្លាប់​ខ្លួន ​ពីលើ​ស្ពាន​ តែ​ពុំ​បាន​សម្រេច​។ ​គេ​មានការ​សង្ស័យ​ថា​ បុរស​រូប​នោះ​ទំនងជា​អាច​ប្រើប្រាស់​គ្រឿងញៀន​ ឬ​ក៏​មាន​បញ្ហា​អ្វីមួយ​បាន​មក​តោង​បង្កាន់ដៃស្ពាន​ប្រុង​លោត​ តែ​ពុំ​ដាច់​ចិត្ត​។​ បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​ បានអោយ​ដឹង​ថា បុរស​រូប​នោះ​ប្រចណ្ឌ​ប្រពន្ធ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ