រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ ថា ទោះបីជារឿងព្រំដែនមានស្ថានភាពស្មុគស្មាញក្តី រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តការពារទឹកដី និងប្រជាជនជាអាទិភាពចម្បង ។
ថ្លែងក្នុង «ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិ ក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣» នៅព្រឹកថ្ងៃអង្គារ ទី១០ កុម្ភៈ ២០២៦ សម្តេចធីបតីនាយករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នេះថា៖ កាលជំនាន់ឆ្នាំ១៩៧០ មកយើងអត់ស្គាល់ទេ តែឥលូវយើងបានឃើញ និងជាអកុសល យើងគ្មានជម្រើសឃើញនៅក្នុងទឹកដីក្នុងឆ្នាំ២០២៥ គឺយើងអត់ឃើញអត់ចង់បានទេ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា នៅតាមតំបន់ព្រំដែនកម្ពុជាចង់មានទំនាក់ទំនងល្អ ជាមួយគ្នា ចង់អភិវឌ្ឍន៍ ជាមួយប្រទេសជិនខាង ប៉ុន្តែ សភាពការណ៍ដែលកើតឡើងរយៈពេល៦ខែមកនេះ គឺយើងអត់ជម្រើស ។
សម្តេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលមានជំហរក្នុងការថែរក្សាទឹកដី ជួយប្រជាជនក្នុងពេលតែមួយដោយមិនចង់ឲ្យក្មួយៗលោកគ្រូ អ្នកគ្រូកំពុងរៀង មានការរត់ភ័យ ខ្លាចនៅពេលឮសម្លេង យន្តហោះរកមកទម្លាក់គ្រាប់បែក ឬកាំភ្លើងធំមកទៀត ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ «នេះជាគោលដៅរបស់យើង ក្នុងការការពារទឹកដី និងការពារប្រជាជនក្នុងពេលជាមួយគ្នា ។ អាចប្រើរយៈពេលវែង អាចស្មុគស្មាញ អាចលំបាក ប៉ុន្តែរាជរដ្ឋាភិបាលមិនថារយៈពេលណា មិនថា ស្មុគស្មាញយ៉ាងណារាជរដ្ឋាភិបាល នៅតែប្តេជ្ញាចិត្តក្នុងការការពារទឹកដី និងប្រជាជនគ្រប់ពេលវេលាទាំងអស់»។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ការដោះស្រាយបញ្ហារបស់ជាតិ មិនមែនធ្វើតែម្នាក់នោះទេ គឺមានការចូលរួមពីគ្រប់ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ធ្វើការពិភាក្សាគ្នា ៕
ចែករំលែកព័តមាននេះ