គួរតែរក្សាគោលជំហរ ធ្វើពហិការបន្តឈប់ត្រូវ ការផលិតផលរបស់ថៃ
- ភ្នំពេញ
តាមប្រភពច្បាស់ការជាច្រើនបានឲ្យដឹងថា ក្រុមផលិតទឹកកៅស៊ូ យីហោ TIPKO ASPHLT (Cambodia) COMPANY LIMITEO ដែលបានប្តូរឈ្មោះមកជាក្រុមហ៊ុន Keystone…
តាមប្រភពច្បាស់ការជាច្រើនបានឲ្យដឹងថា ក្រុមផលិតទឹកកៅស៊ូ យីហោ TIPKO ASPHLT (Cambodia) COMPANY LIMITEO ដែលបានប្តូរឈ្មោះមកជាក្រុមហ៊ុន Keystone…
តាមប្រភពច្បាស់ការជាច្រើនបានឲ្យដឹងថា ក្រុមផលិតទឹកកៅស៊ូ យីហោ TIPKO ASPHLT (Cambodia) COMPANY LIMITEO ដែលបានប្តូរឈ្មោះមកជាក្រុមហ៊ុន Keystone Resources Co.,LTD ដែលវិនិយោគលើការប្រើប្រាស់ទឹកកៅស៊ូ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិពោមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល និងសាខាស្តុកវត្ថុធាតុដើមដ៏ធំមួយទៀតនៅខេត្តព្រះសីហនុ គឺមានក្បាលម៉ាស៊ីនដឹកនាំជាជនជាតិថៃ ។

បន្ទាប់ពីប្រជាពលរដ្ឋទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើពលិការឈប់ប្រើប្រាស់ផលិតផលសព្វបែបយ៉ាងរបស់ថៃ ប៉ុន្តែប្រភពច្បាស់ការមួយបានបង្ហើបឲ្យដឹងថា មានក្រុមហ៊ុន អាជីវកម្មសាងសង់ ឬស្ថាបនាផ្លូវថ្នល់របស់ខ្មែរយើងជាច្រើន បានកំពុងបន្តគាំទ្រ ទិញផលិតផលទឹកកៅស៊ូរបស់ ក្រុមផលិតទឹកកៅស៊ូ ដែលមានក្បាលម៉ាស៊ីនជាជនជាតិថៃនៅឡើយទេ ។
ការប្តូរយីហោនេះ គឺគ្រាន់តែជានិមិត្តសញ្ញាបំភាន់ភ្នែកអតិថិជនដើម្បីបញ្ជាក់ថា ក្រុមហ៊ុនខាងលើ ឈប់ជារបស់ថៃតទៅទៀតហើយ ប៉ុន្តែទោះជាយ៉ាងណាក្តី ធាតុពិត ចង្វាក់អាជីវកម្មខាងលើនេះ គឺក្បាលម៉ាស៊ីន ដឹកនាំសុទ្ធតែជាជនជាតិថៃ ។ ដូច្នេះ គួរក្រុមហ៊ុនអាជីវកម្មតូចធំដែលវិនិយោគលើការប្រើប្រាស់ទឹកកៅស៊ូ បើមានឆន្ទៈចូលរួមពហិការគួរតែឈប់ប្រើប្រាស់ផលិតផលថៃ ឬគួរនាំគ្នាពិចារណាឡើងវិញ ។ និយាយបែបនេះ មិនមែនរើស អើងទេ ប៉ុន្តែគឺប្រទេសថៃទេ ដែលរើសអើងចំពោះកម្ពុជា ។

គួររំលឹកថា ក្នុងសង្គ្រាមថៃឈ្លានពានទឹកដីកម្ពុជាកំឡុងពេល ២១ថ្ងៃ ពីថ្ងៃ២៥ វិច្ឆិកា ដល់ថ្ងៃ២៧ ធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ យើងសង្កេតឃើញថា កងទ័ពថៃបានប្រើប្រាស់អាវុធទំនើបៗវាយប្រហារបាញ់ស្រោចមកលើដែនអធិបតេយ្យកម្ពុជាយ៉ាងធ្ងន់ធ្ងរដែលជាប្រវត្តិសាស្ត្រមួយធ្វើឲ្យកូនខ្មែរចងចាំមិនអាចបំភ្លេចបានឡើយ នោះហើយជាកំហឹងប្រចាំប្រវត្តិសាស្ត្ររបស់ជនជាតិកម្ពុជាយើង ។
ដូច្នេះ គួរតែភ្ញាក់រលឹកមកចូលរួមពលិការឈប់គាំទ្រផលិតផលថៃ គប្បីក្រុមហ៊ុនស្ថាបនាផ្លូវថ្នល់ទាំងឡាយរបស់កូនខ្មែរ ងាកមកជួយទិញទឹកកៅស៊ូ ឬកៅស៊ូចាក់ថ្នល់របស់ក្រុមហ៊ុនកូនខ្មែរក្នុងស្រុកវិញម្តង ក្នុងន័យបញ្ជាក់នូវជំហរសាមគ្គីគ្នារវាងខ្មែរ និងខ្មែរស្របតាមគោលនយោបាយដឹកនាំដ៏វៀងវៃរបស់សម្តេចតជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា ៕

ចែករំលែកព័តមាននេះ