ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ត្រូវ​ជន១ក្រុម​ដេញ​កា.ប់​ប្រហារ រ​បួ.ស​បា.ក់​ភ្លៅ​

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​ក្មេង​ទំនើង​១​ក្រុម​ជិះ​ម៉ូតូ​បី​បួន​គ្រឿង​បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ប្រហារ​យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​ដងផ្លូវ​ ខណៈនោះ​ជន​រង​គ្រោះ​មានការ​ភិតភ័យ​ក៏​បើក​ម៉ូតូ​ជិះ​រត់គេច​ពី​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ចេញពី​សួនច្បារ​មាត់ទន្លេ​ លុះ​ទៅ​ដល់​ចំណុច​ខាងលើ​ស្ពាន​តា​ហោ​ ក៏​បុក​ខឿន​ស្ពាន​ដួល​បោក​ផ្ទប់​ទៅ​ និង​ខឿន​ស្ពាន​ បណ្តាល​ឲ្យ​បាក់​ភ្លៅ​ម្ខាង ​និង​របួស​ដៃ​ដងខ្លួន​ធ្ងន់ធ្ងរ​។​ ចំណែក​ក្រុម​ក្មេង​ទំនើង​បាន​បន្ត​ដេញ​កាប់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ផ្សេង​ទៀត​បង្ក​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​។​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៨​កុម្ភៈ​២០២៦​នៅ​ចំណុច​លើ​ស្ពាន​តា​ហោ​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ពោធិ​តា​ហោ​ក្រុង​ស្វាយ​រៀង​។​…

ខេត្តស្វាយរៀង​ ៖ ​មាន​ករណី​ក្មេង​ទំនើង​១​ក្រុម​ជិះ​ម៉ូតូ​បី​បួន​គ្រឿង​បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ប្រហារ​យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​នៅ​លើ​ដងផ្លូវ​ ខណៈនោះ​ជន​រង​គ្រោះ​មានការ​ភិតភ័យ​ក៏​បើក​ម៉ូតូ​ជិះ​រត់គេច​ពី​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ចេញពី​សួនច្បារ​មាត់ទន្លេ​ លុះ​ទៅ​ដល់​ចំណុច​ខាងលើ​ស្ពាន​តា​ហោ​ ក៏​បុក​ខឿន​ស្ពាន​ដួល​បោក​ផ្ទប់​ទៅ​ និង​ខឿន​ស្ពាន​ បណ្តាល​ឲ្យ​បាក់​ភ្លៅ​ម្ខាង ​និង​របួស​ដៃ​ដងខ្លួន​ធ្ងន់ធ្ងរ​។​

ចំណែក​ក្រុម​ក្មេង​ទំនើង​បាន​បន្ត​ដេញ​កាប់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ផ្សេង​ទៀត​បង្ក​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​។​ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៨​កុម្ភៈ​២០២៦​នៅ​ចំណុច​លើ​ស្ពាន​តា​ហោ​ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ពោធិ​តា​ហោ​ក្រុង​ស្វាយ​រៀង​។​

បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគ​បាល​រដ្ឋបាល​សង្កាត់​ពោធិ​តា​ហោ​មក​ជួយ​អន្តរាគមន៍​និង​ហៅ​រថយន្ត​ដា​មុ​យ​ដឹក​ជន​រង​គ្រោះ​យក​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​។​

មហាជន​បាន​លើក​ឡើង​ថា​នៅ​យប់​ថ្ងៃ​ទី​៨​កុម្ភៈ​នៅរ​ង្វ​ល់​មូល​វិមាន​ឯករាជ្យ​ស្វាយ​រៀង​មាន​បើក​ការ​ប្រកួត​កីឡាប្រដាល់​គុណ​ខ្មែរ​និង​តាំង​ពិ​ព័រណ៍ មនុស្ស​ម្នា​មក​ពី​ជិត​ឆ្ងាយ​ដើរ​លេង ទិញ​ទំនិញ​និង​មើល​កីឡាប្រដាល់ពេល​ចប់​កម្មវិធី​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ជួប​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​កាប់​ប្រហា​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​សង្ស័យ​ដេញ​កាប់​ប្លន់​យក​ម៉ូតូ​ជន​រង​គ្រោះ​តែ​សំណាងល្អ មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​ក៏​ស្រែក​ឆោឡោ ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ដេញ​កាប់​អ្នក​ផ្សេង​បន្ត​ទៀត​។​

មហាជន​អំពាវនាវ​សូម​ឲ្យ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​មេត្តា​ចុះ​ស្រាវជ្រាវ​រកមុខ​ក្រុម​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ឲ្យ​ខាង​តែ​បាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ