ចាំមើលវាសនាមេប៉ូលិសស្រុកបាទី ដល់ពេលយមរាជ បើកភ្នែកមើលហើយ
- តាកែវ
ខេត្តតាកែវ ៖ កាលពីពេលកន្លងទៅលោក ភួន ឈីម ចៅហ្វាយស្រុកបាទី រួមទាំងលោក ឆាយ កែវមន្នី អធិការនគរបាលស្រុកបាទីបានអះអាងប្រាប់មហាជនតាមរយៈបណ្តាញសារព័ត៌មានជាច្រើនស្តីពីអគារអនឡាញមួយកន្លែង ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី គឺជារោងចក្រស្បែកជើងនោះទេ ពុំមែនជាអគារអនឡាញដូចពលរដ្ឋលើកឡើងឡើយ ។ ប៉ុន្តែការពិត គឺជាទីតាំងល្បែងឆបោកអនឡាញដ៏ធំមួយ ។
ក្រោយភាពកុហក និយាយភូតពីសំណាក់ចៅហ្វាយស្រុក និងលោកអធិការស្រុក បាបកម្មបានបង្ហាញតាមរយៈមន្ត្រីនគរបានស្រុកបាទីចំនួន ៦៧នាក់ ដាក់ពាក្យបណ្តឹងទៅអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាច្រើនចំនុច គឺបកអាក្រាតគ្មានសល់ទេ ។
ក្នុងពាក្យបណ្តឹងមាន ៥ទំព័រពេញ រួមទាំងស្នាមមេដៃរបស់អស់លោកអធិការរងទាំងអស់ ដែលកោះសន្តិភាព បានទទួលរៀបរាប់ញាក់សាច់ ដែលលោកអធិការស្រុកបាទី បានប្រព្រឹត្តកន្លងមក មិនសមជាមេប៉ូលិសទេ ។ ពេលនេះមានដំណឹងថា ថ្នាក់ខេត្តបានចុះពិនិត្យហើយ លទ្ធផលយ៉ាងណានោះ កោះសន្តិភាពផ្សាយជូននៅពេលក្រោយទៀត ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព











ចែករំលែកព័តមាននេះ