អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានយល់ព្រមបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈជាមួយនឹងកម្ពុជា ។ នេះបើតាមសេចក្តីថ្លែងការណ៍រួមដែលចេញក្រោយពេលលោកបានបញ្ចប់ដំណើរទស្សនៈកិច្ចនៅកម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ។
មន្ទីរពេទ្យរដ្ឋធំៗនៅក្នុងទីក្រុងហូជីមិញ និងបណ្តាខេត្តជាប់ព្រំដែន នឹងបន្តទទួលការព្យាបាលជូនអ្នកជំងឺ ជាពលរដ្ឋកម្ពុជា ដូចគ្នានឹងពលរដ្ឋវៀតណាម ស្របតាមគម្រោងបង់ប្រាក់របស់មន្ទីពេទ្យសម្រាប់អ្នកជំងឺ ដែលគ្មានប័ណ្ណធានារ៉ាប់រង និងស្របតាមបទបញ្ញត្តិរបស់វៀតណាម ។
រូបតំណាងដោយAI
ក្រៅពីនោះ វៀតណាមក៏កំពុងតែពិនិត្យលទ្ធភាពក្នុងផ្តល់ការកសាងសមត្ថភាពដល់និស្សិតវេជ្ជសាស្ត្រកម្ពុជា ដែលសិក្សានៅវៀតណាម អាចបន្តទទួលការបណ្តុះបណ្តាលផ្នែកព្យាបាលជាក់ស្តែង នៅមន្ទីរពេទ្យ វៀតណាមនានា បន្ទាប់ពីបញ្ចប់ការសិក្សា ស្របតាមច្បាប់និងបទបញ្ញត្តិរបស់វៀតណាមផងដែរ។
ចែករំលែកព័តមាននេះ