ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​តវ៉ា​ជំទាស់​នឹង​សកម្មភាព​របស់​កងកម្លាំងប្រដាប់អាវុធ​ថៃ ក្នុង​ការ​កាន់កា.ប់​ទឹកដី​កម្ពុជា​ខេត្ត​ឧត្ត​មាន​ជ័យ និង​ខេត្តពោធិ៍សាត់

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​សម្តែង​នូវ​ការ​តវ៉ា​យ៉ាង​ខ្លាំង​ជា​ផ្លូវការ​របស់​កម្ពុជា ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់ ដែល​ធ្វើ​ឡើង​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ នៅ​ក្នុង​ទឹកដី​កម្ពុជា​ដែល ថៃ​បាន​កាន់កាប់​។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​បាន​លើក​ឡើង​ថា នៅ​ក្នុង​ការ​តវ៉ា​ថ្មី​ៗ​នេះ…

រាជធានី​ភ្នំពេញ​៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សូម​សម្តែង​នូវ​ការ​តវ៉ា​យ៉ាង​ខ្លាំង​ជា​ផ្លូវការ​របស់​កម្ពុជា ប្រឆាំង​នឹង​សកម្មភាព​ខុសច្បាប់ ដែល​ធ្វើ​ឡើង​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ នៅ​ក្នុង​ទឹកដី​កម្ពុជា​ដែល ថៃ​បាន​កាន់កាប់​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​បាន​លើក​ឡើង​ថា នៅ​ក្នុង​ការ​តវ៉ា​ថ្មី​ៗ​នេះ កម្ពុជា​បាន​ជំទាស់​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​រាំងផ្លូវ តាម​រយៈ ការ​ដាក់​របាំង​កុងតឺន័រ និង​ការ​សាងសង់​ផ្លូវ​ចូល​ទៅ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្តឧត្តរមានជ័យ និង​ពោធិ៍សាត់ ។

នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃ បាន​ដាក់​កុងតឺន័រ​បិទផ្លូវ​នៅ​ទីតាំង​ពីរ កន្លែង​ក្នុង​ខេត្តឧត្តរមានជ័យ គឺ​ភូមិ​រួត​ចំប៉ី និង​ភូមិ​អូរ​ខ្លាឃ្មុំ ក្នុងស្រុក​អូរ​ស្មាច់​។ ពីរ​ថ្ងៃ​ក្រោយមក គឺ​នៅ​ថ្ងៃ​ទី ៧ ខែកុម្ភៈ ឆ្នាំ​២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​ចាប់ផ្តើម​សាងសង់​ផ្លូវ​មួយ​ខ្សែ ដែល​លាតសន្ធឹង​ចេញ ពី​កន្លែង​បិទផ្លូវ​ដោយ​កុងតឺន័រ​នៅ​ក្នុងភូមិ​អូរ​ខ្លាឃ្មុំ​។ នៅ​ខេត្តពោធិ៍សាត់ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​ដាក់ កុងតឺន័រ​បន្ថែម នៅ​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង នៅ​ថ្ងៃ​ទី​៧ ខែ កុម្ភៈ ឆ្នាំ​២០២៦​។

ក្រសួង​បាន​លើក​ឡើង​ថា ទីតាំង​ទាំងនេះ​ស្ថិត​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ទាំងស្រុង ដូចដែល​បាន​កំណត់​ក្នុង​អនុសញ្ញា បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧​។ ការ​សាងសង់​របាំង និង​ផ្លូវ​នៅ​ក្នុង​ទឹកដី​កម្ពុជា ដែល កាន់កាប់​ដោយ​កងកម្លាំង​ថៃ​ក្នុងអំឡុងពេល​នៃ​ការ​វាយលុក​របស់​ពួក​គេ​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ គឺ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង ដែល​បាន​ព្រមព្រៀង​គ្នា​ក្នុង​ចំណុច​ទី​១ នៃ សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​បាន​ធ្វើ ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។

សកម្មភាព​ទាំងនេះ​បាន​រារាំង​បន្ថែម​ទៀត​ដល់​ការ​វិល​ត្រឡប់​ដោយ សុវត្ថិភាព និង ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ភៀស​សឹក​កម្ពុជា​ទៅ​កាន់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ​របស់​ពួក​គេ ហើយ វា​ជា​ការ​ប៉ុនប៉ង​ដោយ​ចេតនា ក្នុង​ការ​កំណត់​ឡើង​វិញ​នូវ​បរិយាកាស​សន្តិសុខ និង​បង្កើត​ស្ថានភាព​ថ្មី​នៅ​លើ ទីតាំង​ជាក់ស្តែង នៅ​ក្នុង​តំបន់​ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​ដោយ​ខុសច្បាប់​របស់​ប្រទេស​ថៃ ដែល​ជា​ការ រំលោភ​លើ​គោល​ការ​ណ៏​ជា​មូលដ្ឋាន​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន ទាំងអស់​តាម​រយៈ​មធ្យោបាយ​សន្តិភាព និង​ស្រប​តាម​ច្បាប់​អន្តរជាតិ ទន្ទឹម​នឹង​នេះ ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ នូវ​សេចក្តី​ប្រកាស​រួម នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី ២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀងទ្វេភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ