តើមហាបុរសណាដែលថ្លើមពាសមេឃ ឈូសឆាយដីព្រៃលិចទឹក?
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ព័ត៌មានបឋម ឃើញមានត្រាក់ទ័រចំនួន 2 គ្រឿង រួមទាំងអ្នកបើកបរផងត្រូវបានសមត្ថកិច្ចចម្រុះចុះចាប់ឃាត់នៅថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2026…
ខេត្តកំពង់ឆ្នាំង ៖ ព័ត៌មានបឋម ឃើញមានត្រាក់ទ័រចំនួន 2 គ្រឿង រួមទាំងអ្នកបើកបរផងត្រូវបានសមត្ថកិច្ចចម្រុះចុះចាប់ឃាត់នៅថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2026…
ខេត្តកំពង់ឆ្នាំង ៖ ព័ត៌មានបឋម ឃើញមានត្រាក់ទ័រចំនួន 2 គ្រឿង រួមទាំងអ្នកបើកបរផងត្រូវបានសមត្ថកិច្ចចម្រុះចុះចាប់ឃាត់នៅថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2026 គ្រាដែលថ្លើមពាសមេឃធ្វើសកម្មភាព ឈូសឆាយដីព្រៃលិចទឹកតំបន់ 3 នៅចំណុច តាតុន ជាប់ចំណុចកោះបូ ស្ថិតនៅក្នុងភូមិសំរោងសែន ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ពុំទាន់មានព័ត៌មានលម្អិតស្ដីពីការចុះបង្ក្រាបបទល្មើសឈូសឆាយព្រៃលិចទឹក ពីជនឆ្លៀតឱកាសនោះទេ ប៉ុន្តែព័ត៌មានដែលទទួលបានបឋមបញ្ជាក់ថា ក្រោមកិច្ចអន្តរាគមន៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនិងមានការសម្របសម្រួលរបស់ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចចម្រុះចុះបង្ក្រាបឃាត់ត្រាក់ទ័រនិងអ្នកបើកបរទាំងពីរគ្រឿងនេះនៅចំណុចដូចបានរៀបរាប់ខាងលើនិងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់លែងដើម្បីបន្តនីតិវិធី។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានបញ្ជាក់ថា នៅថ្ងៃទី 8 ខែកុម្ភៈឆ្នាំ 2026 រូបលោកបានអមដំណើរលោកស្រី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កំពង់ឆ្នាំង បានចុះដឹកនាំសមត្ថកិច្ចចម្រុះ ដោយផ្ទាល់ ចុះពិនិត្យស្ថានភាពការខូចខាតដោយសារបទល្មើសឈូសឆាយដីព្រៃលិចទឹក នៅចំណុច ខាងលើនោះហើយ ដើម្បីវាយតម្លៃទំហំនៃការខូចខាត និងស្រាវជ្រាវរកមុខសញ្ញាជនដៃដល់នៅពីក្រោយខ្នងក្នុងរឿងនេះចាត់ការតាមផ្លូវច្បាប់ ។
ជុំវិញការលួចឈូសឆាយដីព្រៃលិចទឹកនៅតំបន់ 3 ខាងលើ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ទំនងជាមានភ្លើងខៀវពីរខាងណាហើយទើបជនល្មើសថ្លើមធំ ហ៊ានប្រព្រឹត្តអំពើល្មើស ប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ថែរក្សាការពារព្រៃលិចទឹកយ៉ាងក្តៅក៏គុកបែបនេះ ។
តើមហាបុរសណាដែលថ្លើមពាសមេឃ យកត្រាក់ទ័រឈូសឆាយយកដីព្រៃលិចទឹកនៅតំបន់៣ ដូចចោរគាស់ក្រាលទាំងថ្ងៃនេះ? ពេលណាមានព័ត៌មានបន្ត យើងនឹងផ្សាយជូននៅលេខក្រោយទៀត ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕












ចែករំលែកព័តមាននេះ