តើឆ្នាំណាល្អ? ឆ្នាំណាមិនល្អ? ចំពោះឪពុកម្តាយមានឆ្នាំកំណើតជាឆ្នាំមមី ក្នុងឆ្នាំ២០២៦នេះ តើត្រូវយកកូនក្នុងឆ្នាំអ្វីទៅ ?
ជូត ៖ ហាក់ដូចជា ពុំមានបរិយាកាសសប្បាយរីករាយទេ ជាពិសេសម្តាយដែលកើត ក្នុងឆ្នាំមមីនេះ ពិបាកនឹងមានការស្រុះស្រួលគ្នាណាស់ ។
ឆ្លូវ៖ ឪពុកម្តាយប្រៀនប្រដៅតឹងរឹងពេក ។ ឆ្នាំគោមិនអាចទទួលយកបាន ហេតុនេះហើយនឹងអាចមានស្លាកស្នាមខ្លះៗ ដែលមិនអាចនឹងបំពេញបាន ។
ខាល៖ ការប្រាស្រ័យទាក់ទងគ្នាបានល្អប្រសើរ។ ឆ្នាំសេះនឹងអាចផ្តល់នូវសេរីភាព យ៉ាងធំទូលាយឱ្យដល់ឆ្នាំខ្លា ហើយទាំងអស់គ្នាមានភាពសមញ្ញ និងមិន ចេះប្រកែប្រកាន់គ្នា ។
ថោះ៖ ឆ្នាំសេះជាប់មមាញឹកក្នុងការងារ ហើយក៏មិនសូវបានយកចិត្តទុកដាក់ចំពោះ ឆ្នាំទន្សាយ ។ ប៉ុន្តែចំពោះឆ្នាំទន្សាយវិញ គឺមិនរអ៊ូរទាំអ្វីទេព្រោះអាចស្វែងរកការសប្បាយដោយខ្លួនឯង ។
រោង៖ ការងាររាប់រយជំពូក មានការពិគ្រោះនិងពិភាក្សាគ្នា ដោយមានការតស៊ូមតិ យ៉ាងខ្លាំខ្លា ។ នេះពិតជាស្មារតីដ៏ក្លៀវក្លារបស់ឆ្នាំនាគ និងឆ្នាំសេះ ។
រូបតំណាងដោយAI
ម្សាញ់៖ ឆ្នាំពស់រមែងតែងតែរអ៊ូរទាំដាក់ឆ្នាំសោះ ដែលធ្វើឱ្យសេះភ័យខ្លាច ពុំមាន សេចក្តីសុខឡើយ ។
មមី៖ ការយោគយល់គ្នាទៅវិញទៅមក ដោយងាយនឹងឆ្លុះឆ្កៀលរកឃើញកំហុស របស់គូភាគីម្ខាងទៀត ។
មមែ៖ ការរួមរស់នៅជាមួយគ្នាប្រកបដោយសេចក្តីសុខសប្បាយរីករាយប៉ុន្តែកូនចៅ ប្រុសស្រីខ្វះខាតសមត្ថភាពឯករាជម្ចាស់ការហើយរឹតតែមិនបាច់ថ្លែងថា អាច បីបាច់រក្សា ឪពុក ម្តាយនោះឡើយ ។
វក៖ មិនសូវអើពើ ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក៏ពុំមានរឿងទុកកង្វល់ដែរ ។
រកា៖ ឆ្នាំមាន់ផ្តោតក្តីសង្ឃឹមឱ្យឆ្នាំសេះស្រឡាញ់ ប៉ុន្តែឆ្នាំសេះធ្វើប្រងើយ កន្តើយហាក់ពុំរវីរវល់អ្វីសោះឡើយ។
ច៖ ឆ្នាំសេះហាក់ដូចជាបីបាច់ថែរក្សាឆ្នាំឆ្កែតិចតួចណាស់ ប៉ុន្តែឆ្នាំឆ្កែអាចម្ចាស់ ការដោយខ្លួនឯង ។
ឆ្នាំកុរ៖ ឆ្នាំជ្រូកយល់ឃើញថា ឆ្នាំសេះគិតតែពីរឿងខ្លួនឯងផ្ទាល់ ។ ហេតុនេះពិតជាមានការតូចចិត្តសម្បើមណាស់ ។ អត្ថបទនេះ យោង
តាម សៀវភៅ មហាសង្ក្រាន្ត ឆ្នាំមមី ដោយឯកឧត្តម អ៊ុម បុរិន្ទ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ៕
ចែករំលែកព័តមាននេះ