ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកួត​កីឡា​ទូក«​ង​»​ទូក​នាគ ទូកផ្កាចារ ទូក​កា​នូ និង​ទូក​រ៉ូ​អ៊ី​ង​ ជ្រើសរើស​ជើ​ងឯក​ថ្នាក់​ជាតិ​​

8 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​នៅ​ថ្ងៃ​ទី​៧​ កុម្ភៈ ​២០២៦​ នេះ​ ​មានការ​បើក​ប្រកួត​កីឡា​ទូក​ង ទូក​នាគ ទូកផ្កាចារ ទូក​កា​នូ​-កា​យ៉ាក់​…

ខេត្តស្វាយរៀង​ ៖ ​នៅ​ថ្ងៃ​ទី​៧​ កុម្ភៈ ​២០២៦​ នេះ​ ​មានការ​បើក​ប្រកួត​កីឡា​ទូក​ង ទូក​នាគ ទូកផ្កាចារ ទូក​កា​នូ​-កា​យ៉ាក់​ និង​ទូក​រ៉ូ​អ៊ី​ង ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ពានរង្វាន់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា លើក​ទី​២ ឆ្នាំ​២០២៥ ដោយ​មានការ​អញ្ជើញ​ជា​អធិបតី​ពី​លោក​ស រម​សិទ្ធិ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ​ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហ​ព​ន្ធ័​កីឡា​ទូក​កា​នូ និង​ទូក​រ៉ូ​អ៊ី​ង ​កម្ពុជា ព្រមទាំង​ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក ​លោកស្រី​ មន្ត្រីរាជការ​ប្រជាពលរដ្ឋ ​និង​កីឡាករ កីឡា​ការិ​នី ចូលរួម​ក្នុង​ពិធី​ប្រណាំងទូក​នេះជា​ច្រើន​កុះករ ​និងមក​ពី​បណ្តា​រាជធានី ខេត្ត ​ទូ​ទាំង​ព្រះរាជាណា
ចក្រ​កម្ពុជា​ ។

ទូក​ «​ង» ចំណុះ​២២​នាក់ ​ផ្នែក​បុរស មាន​១៦​ទូក ទូក​នាគ ចំណុះ​១២​នាក់​ ចំនួន​០៦​ទូក ទូក​រ៉ូ​អ៊ី​ង​1X ចំនួន​០៦​ទូក ទូកផ្កាចារ​ចំណុះ​០៥​នាក់ ចំនួន​១២​ទូក​​ (​បុរស​នារី​) ទូក​កា​នូ​K1​ ផ្នែក​បុរស ទូក​កា​នូ​C1​ផ្នែក​បុរស ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ