ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ឆ្លង​ចរន្ត​អគ្គិភ័យ ឆេះ​ស្លាក​យីហោ ពេទ្យ​កែ​សម្ផស្សមួយកន្លែង​ ​ក្នុងសង្កាត់ទន្លេបាសាក់​

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពេទ្យ​កែស​ម្ភ​ស្ស​យីហោ «​អឹ​ម​» ឆាបឆេះ​មួយប៉ប្រិចភ្នែក ផ្អើល​អស់​ពលរដ្ឋ នឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០…

រាជធានី​ភ្នំពេញ ៖ ពេទ្យ​កែស​ម្ភ​ស្ស​យីហោ «​អឹ​ម​» ឆាបឆេះ​មួយប៉ប្រិចភ្នែក ផ្អើល​អស់​ពលរដ្ឋ នឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០ នឹង ២៥​នាទី​ព្រឹក​ថ្ងៃ​ទី ០៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ចំណុច​ពេទ្យ​កែ​សម្ផស្ស យីហោ «​អឹ​ម​» ទល់មុខ​រដ្ឋសភា តាម​បណ្តោយ​ផ្លូវ រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​ផ្សែង​ខ្មៅ លាយ​លំ​អណ្តាតភ្លើង ហ៊ុយ​ចេញពី​ចំណុច​ស្លាក​យីហោ «​អឹ​ម​» បង្ក​អោយ​ភ្ញាក់ផ្អើល​ដល់ ពលរដ្ឋ នឹង​បុគ្គលិក រត់​ចេញ​មក​ក្រៅ ។ ភ្លាម​ៗ ពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​បន្ត​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មក​ជួយ​អន្តរាគមន៍​ពន្លត់​ជៀសវាង​មានការ​រាលដាល​កាន់តែ​ខ្លាំង ។

អគ្គិភ័យ​នេះ​ដែរ បាន​បង្ក​ការ​ខូចខាត​នូវ​ស្លាក​យីហោ មួយ​ផ្នែក​តូច តែ​មិន​បង្ក​អោយ​នរណា​រង​របួស​នោះ​ឡើយ ។ ក្នុង​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​រថយន្ត​ជំនួយ​ទីក្រុង​កោះ​ពេជ្រ មក​ដល់ទី​តាំង​ចំនួន ៥ គ្រឿង ប្រើប្រាស់​អស់​ចំនួន ១​គ្រឿង​បាញ់​អោយរ​លត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ ពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ថា ប្រហែល​បណ្តាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិភ័យ បង្ក​អោយ​កើតជា​អគ្គិភ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ