ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​កម្ពុជានៅ​កូរ៉េ​ គម្រោង​ច​ចារ​ជាមួយ​ក្រសួង​ការងារ​របស់​ប្រទេស​កូរ៉េ ដើម្បី​ឱ្យ​បងប្អូន​ពលករ​ខ្មែរ​អាច​មានឱកាស​ទទួល​បាន​ទិដ្ឋាការ​ពលករ​ជំនាញ

2 នាទី មុន

រាជធានី​ភ្នំពេញ ​៖ ​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ​មាន​គម្រោង​ច​ចារ​ជាមួយ​ក្រសួង​ការងារ​របស់​ប្រទេស​កូរ៉េ ដើម្បី​ឱ្យ​បងប្អូន​ពលករ​ខ្មែរ​ អាច​មានឱកាស​ទទួល​បាន​ទិដ្ឋាការ​ពលករ​ជំនាញ ដែល​វា​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​ពួក​គាត់​ក្នុង​ការ​ធ្វើការ រឺ រស់នៅ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​…

រាជធានី​ភ្នំពេញ ​៖ ​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ ​មាន​គម្រោង​ច​ចារ​ជាមួយ​ក្រសួង​ការងារ​របស់​ប្រទេស​កូរ៉េ ដើម្បី​ឱ្យ​បងប្អូន​ពលករ​ខ្មែរ​ អាច​មានឱកាស​ទទួល​បាន​ទិដ្ឋាការ​ពលករ​ជំនាញ ដែល​វា​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​ពួក​គាត់​ក្នុង​ការ​ធ្វើការ រឺ រស់នៅ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​ ។

នៅ​ព្រឹក​ថ្ងៃ​ទី៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក OH SINAN OZTURK ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សម្ព័ន្ធ​ធុរកិច្ច​សកល (Global Business Alliance- GBA) នៅ​ស្ថានទូត​កម្ពុជា​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ​។

ក្នុង​ជំនួប​លោក OH បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​មិន​ដល់​១០ឆ្នាំ​ផង សម្ព័ន្ធ​ធុរកិច្ច​សកល GBA បាន​បង្កើន​ចំនួន​សមាជិក​របស់​ខ្លួន​រហូត​ដល់ ៦៥ប្រទេស និង​បាន​រៀបចំ​វេទិកា​ជំនួប​ធុរកិច្ច​ជា​ច្រើន​រវាង​ក្រុមហ៊ុន​កូរ៉េ និង​ក្រុមហ៊ុន​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ លើ​វិស័យ​ជា​ច្រើន​ដូច​ជា ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ ជាដើម ​។

លោក​ក៏​បាន​បន្ត​ថា ក្នុង​ចំណោម​ប្រទេស​សមាជិក​ទាំងអស់ លោក OH បាន​កត់សម្គាល់​ឃើញ​ថា​ សហគមន៍​ខ្មែរ​ នៅ​កូរ៉េ​មាន​ទំហំ​ធំ តែ​ភាគច្រើន ​ពួក​គាត់​មក​ធ្វើការ និង​មិនសូវ​បាន​ចាប់អារម្មណ៍​ក្នុង​ការ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​នៅ​កូរ៉េ​ទេ ហើ​យ​លោក​សង្ឃឹមថា ប្រជាជន​ខ្មែរ ​នៅ​កូរ៉េ​ នឹង​ងាក​មក​ចាប់អារម្មណ៍​បន្ថែម​ទៀត​លើ​ការ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន និង​សង្ឃឹមថា​ អាច​នឹង​មាន​វត្តមាន​ក្រុមហ៊ុន​កម្ពុជា កាន់តែ​ច្រើន ទាំង​លើ​ការ​នាំ​ចូល និង​ការ​នាំ​ចេញ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម ​នៃ​ប្រទេស​ទាំង​ពីរ ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ជាង​នេះ​មួយ​កម្រិត​ទៀត​ ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម ឯកអគ្គរាជទូត បាន​មាន​ប្រសាសន៍​ថា ស្ថានទូត​មាន​គម្រោង​ច​ចារ​ជាមួយ​ក្រសួង​ការងារ​របស់​ប្រទេស​កូរ៉េ ដើម្បី​ឱ្យ​បងប្អូន​ពលករ​ខ្មែរ​ អាច​មានឱកាស​ទទួល​បាន​ទិដ្ឋាការ​ពលករ​ជំនាញ ដែល​វា​នឹង​បង្ក​ភាព​ងាយស្រួល​ដល់​ពួក​គាត់​ក្នុង​ការ​ធ្វើការ រឺ រស់នៅ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​។

ឯកឧត្តម​ក៏​បាន​សំណូមពរ GBA ឱ្យ​ជួយ​សហការ​ជាមួយ​ស្ថានទូត​ក្នុង​ការ​រៀបចំ​ជំនួប​ពាណិជ្ជករ​កម្ពុជា និង​កូរ៉េ ដើម្បី​បង្កើត​ឱកាស​វិនិយោគ​កាន់តែ​ច្រើន​សម្រាប់​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ