ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជា​សន្តិសុខ​ម្នាក់ គាំងបេះដូងស្លាប់​លើ​កៅអី​ក្នុង​ប៉ុស្តិ៍​យាម​មុខ​រោងចក្រ

1 នាទី មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស វ័យ​៦៦​ឆ្នាំ​ម្នាក់ មុខរបរ​ជា​សន្តិសុខ​យាម​រោងចក្រ បាន​ដេកស្លាប់​នៅ​លើ​កៅអី​ក្នុង​ប៉ុស្តិ៍​យាម ដែល​ខ្លួន​ធ្វើការ ហើយ​ការ​ស្លាប់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ បាន​បញ្ចា​ក់​ជាបឋម​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស វ័យ​៦៦​ឆ្នាំ​ម្នាក់ មុខរបរ​ជា​សន្តិសុខ​យាម​រោងចក្រ បាន​ដេកស្លាប់​នៅ​លើ​កៅអី​ក្នុង​ប៉ុស្តិ៍​យាម ដែល​ខ្លួន​ធ្វើការ ហើយ​ការ​ស្លាប់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ បាន​បញ្ចា​ក់​ជាបឋម​ថា ដោយសារ​គាំងបេះដូង ។

ហេតុការណ៍​នេះ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ កុម្ភៈ ២០២៦ នៅ​ចំណុច​ប៉ុស្តិ៍​សន្តិសុខ​យាម​E01 មុខ​រោងចក្រ ចា​ស្រ​ម៉ា​វេ​លើស នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ​ជាង​ជើងគោ ស្ថិត​នៅ​ភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អេ​ន សំ​អុល ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សន្តិសុខ​យាម​រោងចក្រ មានស្រុក​កំណើត​ភូមិ​ដីក្រហម ឃុំ​ត្រពាំង​រាំង​ស្រុក ឈូក​ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ ។ ជន​រង​គ្រោះ​បាន​ដេក​លើ​កៅអី​(​ស្លាប់​) ខណៈ​ពេល​អង្គុយ​យាម​ក្នុង​ប៉ុស្តិ៍​យាម​ខាងលើ ។

តាម​ការ​បំភ្លឺ​របស់​ឈ្មោះ វ៉​ន ចិត្រ ភេទ​ប្រុស​អាយុ ៥៨​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវជា​សន្តិសុខ​ដូច​គ្នា (​ជា​អ្នក​ឃើញ​ហេតុការណ៍​) បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​ចេញពី​បន្ទប់​ជួល ដើម្បី​មក​ប្តូរ​វេន​យាម ជាមួយ​ជន​រង​គ្រោះ ពេល​ទៅ​ដល់ រូប​គាត់​បានឃើញ​ជន​រង​គ្រោះ​ដេក​អង្គុយ​នៅ​លើ​កៅអី​ក្នុង​ប៉ុស្តិ៍​យាម ខ្លួន​ក៏​និយាយ​ថា ដល់​ម៉ោង​ប្តូរ​វេន​ហើយ កាល​ទៅ​ផ្ទះ0x017d7 ប៉ុន្តែ​ជន​រង​គ្រោះ​មិន​បាន​ឆ្លើយ​តប​ទេ ហើយ​ខ្លួន​ក៏​យកដៃ​ទៅ​អង្រួន​គាត់ ទើប​ដឹង​ថា គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ រួចខ្លួន​ក៏​រាយការណ៍​ជូន​ខាង​រដ្ឋបាល​រោងចក្រ និង​សមត្ថកិច្ច​តែ​ម្តង ។

ឆ្លង​តាម​ការ​ត្រួតពិនិត្យ​ទីកន្លែង​កើតហេតុ និង​ការ​សាកសួរ​បំភ្លឺ និង​ពិនិត្យ​លើ​សាកសព សមត្ថកិច្ច​ជំនាញ សន្និដ្ឋាន​បាន​ថា ជន​រង​គ្រោះ​ស្លាប់​សង្ស័យ​អាច​បណ្តាល​មក​ពី​(​គាំងបេះដូង​) ។

បច្ចុប្បន្ន សព​បាន​ប្រគល់​ជូន​ដល់​សាច់ញាតិ មក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅផ្ទះ​កូន នៅ​ឯ​ទីរួមខេត្ត​ពោធិ៍សាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ