ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ទី​២ ឈ្មោះ “​ពែន​ញ៉ា​” ធ្វើ​ឲ្យ​មាន​ភ្លៀង ខ្យល់​កន្ត្រាក់

13 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧ​តិ​នុយ​ម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​ទី​២ ឈ្មោះ​ថា “​ពែន​ញ៉ា​” ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧ​តិ​នុយ​ម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​ទី​២ ឈ្មោះ​ថា “​ពែន​ញ៉ា​” ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​២ ឈ្មោះ ពែន​ញ៉ា របស់​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ បាន​លើក​ឡើង​ថា បន្ទាប់​ពី​ធ្វើការ​តាមដាន វិភាគ និង​ព្យាករ​ស្ថានភាព​អាកាសធាតុ​រួច​មក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូមជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ ឱ្យ​បាន​ជ្រាប​ថា សម្ពាធ​ទាប ​ដែល​កើត​នៅ​មា​ហា​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​២​ឈ្មោះ ពែន​ញ៉ា (Penha) T2602​។ ប្រទេស​កម្ពុជា​ ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ​នេះទេ​។ ព្យុះ ពែន​ញ៉ា នេះ មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន ​ដែល​បក់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៦ ​នៅ​តំបន់​វាលទំនាប​៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ត្បូងឃ្មុំ ស្វាយ​រៀង តាកែវ កណ្តាល និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី ១៥% ​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប ​៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ១០%​។ ចំណែក​ខេត្តស្ទឹងត្រែង និង​រតនគិរី ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

ដោយឡែក​នៅ​.​តំបន់​មាត់សមុទ្រ​៖ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី ២០%​។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម អតិបរមា ១,២០​ម៉ែត្រ​។

ក្រសួង​បាន​លើក​ឡើង​ថា​យោង​លើ​ការ​ព្យាករ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​ពិសេស បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោ​គ និង​ផ្លូវទឹក​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន និង វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស​ដើម្បី​ជម្រាប​ជូន​ជា​បន្តបន្ទាប់ ក្នុង​ករណី​មានការ​ប្រែប្រួល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ